មិនងាយមានទេ! មកស្គាល់គ្រឹះស្ថានហិរញ្ញវត្ថុធំៗ ផ្ដល់ការប្រាក់សន្សំខ្ពស់ អ្នកអាចផ្ទេរនិងដាក់-ដកប្រាក់ប្រចាំថ្ងៃបាន
Toeuy HongSEPTEMBER 17 2025486 views

គណនីធនាគារដែលបងប្អូនកំពុងប្រើប្រាស់រាល់ថ្ងៃជាទូទៅគេហៅថាគណនីសន្សំសំចៃឬគណនីបញ្ញើសំចៃ។ ប្រភេទគណនីនេះបើទោះបីជាអ្នកធ្វើប្រតិបត្តិការដកដាក់លុយប្រចាំថ្ងៃក៏អ្នកទទួលបានការប្រាក់ដែរ។ ខាងក្រោមនេះគឺជាធនាគារធំៗចំនួន៩ដែលផ្ដល់ការសន្សំខ្ពស់បំផុតហើយអ្នកអាចដកដាក់លុយជាប្រចាំបាន។

 

១. ធនាគារវីង

គណនីសន្សំរបស់ធនាគារវីងផ្ដល់ការប្រាក់៣%ក្នុងមួយឆ្នាំ ហើយបងប្អូន អាចធ្វើប្រតិបត្តិការប្រចាំថ្ងៃកាន់តែងាយស្រួលដូចជា ដក-ដាក់ប្រាក់, ទូទាត់, ផ្ទេរប្រចាំថ្ងៃតាមតម្រូវការរួមទាំងអាចធ្វើប្រតិបត្តិការជាមួយធនាគារ វីង សាខាធនាគារវីងទូទាំងប្រទេស ឬតាមរយៈកម្មវិធីទូរស័ព្ទរបស់ធនាគារ វីងបានទៀតផង។ សម្រាប់ព័ត៌មានលម្អិតអាចទាក់ទងទៅផេក Wing Bank

 

២. ធនាគារ Woori Bank

គណនីរបស់ធនាគារ Woori ដែលអាចធ្វើប្រតិបត្តិការជាប្រចាំបានមានឈ្មោះថាគណនីរហ័សដែលផ្ដល់ការប្រាក់៣%ក្នុងមួយឆ្នាំ។ សម្រាប់ព័ត៌មានលម្អិតអាចទាក់ទងទៅផេក Woori Bank Cambodia ឬទាក់ទងលេខ 023 963 333

 

៣. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុLOLC

 គណនីបញ្ញើសំចៃរបស់គ្រឹះស្ថានមីក្រូហិញ្ញវត្ថុLOLC អតិថិជនអាចដកដាក់ប្រាក់បានគ្រប់ពេលវេលាដោយមិនកំណត់ចំនួនទឹកលុយហើយផ្ដល់ការប្រាក់ចំនួន៣%ក្នុងមួយឆ្នាំ។ អាចទាក់ទងទៅផេក AMK អេ អឹម ខេ ឬទាក់ទងទៅលេខ 023 991 991

 

៤. ធនាគារហត្ថា

គណនីសន្សំសំចៃរបស់ធនាគារ ហត្ថាផ្ដល់ជូនអតិថិជននូវភាពបត់បែនក្នុងការសន្សំប្រាក់និងប្រតិបត្តិការប្រចាំថ្ងៃបាន។ គណនីនេះធនាគារ ហេត្ថាផ្ដល់ការប្រាក់រហូតដល់៣.២៥%សម្រាប់គណនីដែលសមតុល្យ៥ពាន់ដុល្លារឡើង។ សម្រាប់ព័ត៌មានលម្អិតអាចទាក់ទងទៅផេក Hattha Bank ឬទាក់ទងលេខ 070 266 999

 

៥. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK

គណនីងាយស្រួលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុAMK អាចបត់បែនបានក្នុងការ​ដាក់-ដកប្រាក់ បាននៅពេលដែលមានតម្រូវការសាច់ប្រាក់ និងទទួលបានអត្រាការប្រាក់កាន់តែខ្ពស់ហើយផ្តល់ការប្រាក់៣.២៥%សម្រាប់សមតុល្យក្នុងគណនីចាប់ពី៥ពាន់ដុល្លារឡើង។ សម្រាប់ព័ត៌មានលម្អិតអាចទាក់ទងទៅផេក AMK អេ អឹម ខេ ឬទាក់ទងលេខ 023 220 202

 

៦. ធនាគារ DGB

គណនីសន្សំរបស់ធនាគារ DGB មួយនេះមានឈ្មោះថាគណនីសន្សំប្រាក់សម្រាប់ក្ដីស្រមៃដែលផ្ដល់ការប្រាក់រហូតដល់ទៅ៣%ក្នុងមួយឆ្នាំហើយលោកអ្នកអាចដកដាក់ប្រាក់បានយ៉ាងងាយស្រួល។ សម្រាប់ព័ត៌មានលម្អិតអាចទាក់ទងទៅផេក DGB Bank ឬទាក់ទងលេខ 023 999 990

 

៧. ធនាគារ SBI Ly Hour

គណនីសន្សំរបស់ធនាគារ SBI Ly Hour ផ្ដល់ការប្រាក់ចំនួន២.៥០%សម្រាប់ប្រាក់ដុល្លារនិងជាប្រាក់រៀលផ្ដល់ការប្រាក់ចំនួន៣%។ សម្រាប់ព័ត៌មានលម្អិតអាចទាក់ទងទៅលេខ 093 671 111

 

គួរបញ្ជាក់ផងដែរគណនីសន្សំដែលដក-ដាក់ប្រាក់បានជាប្រចាំហើយនៅតែទទួលបានការប្រាក់ខ្ពស់នេះគឺមានលក្ខខណ្ឌខុសៗពីធនាគារមួយទៅធនាគារមួយ។ ជាក់ស្ដែងធនាគារខ្លះតម្រូវឲ្យអ្នកមានសមតុល្យសាច់ប្រាក់ក្នុងគណនីចាប់ពី៥ពាន់ដុល្លារទើបអ្នកអាចទទួលបានការប្រាក់ខ្ពស់៣%ក្នុងមួយឆ្នាំ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia