ឧទ្យានដ៏ធំនៃស្ថានទូតបារាំងប្រចាំកម្ពុជា ដែលជាតំបន់បៃតងធំជាងគេមួយនៅក្នុងភ្នំពេញបានអនុញ្ញាតឱ្យសិស្ស-និស្សិត និងសាធារណជនទូទៅ អាចចូលទៅទស្សនាលេងកម្សាន្តដោយសេរីនិងឥតគិតថ្លៃ នៅថ្ងៃទី០៤ ខែតុលា ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤រសៀល។
ចំពោះ ការបើកឱ្យចូលទស្សនានេះដែរធ្វើឡើងក្នុងឱកាសនៃទិវា “បេតិកភណ្ឌ” ខណៈទិវានេះកាលពីឆ្នាំមុន ស្ថានទូតបារាំងប្រចាំកម្ពុជា ទទួលបានអ្នកចូលទស្សនាជាង ៧៥០០នាកកាលពីឆ្នាំមុន ដែលឧទ្យានបៃតងនៃស្ថានទូតបារាំងនេះគឺ ពោរពេញដោយជីវៈចម្រុះ មានដើមឈើជាង៥០ប្រភេទ ស្មើនឹង២០០ដើម និងសត្វមួយចំនួនផងដែរ។
ប្រសិនជាបងប្អូនចាប់អារម្មណ៍កុំភ្លេចទៅស្វែងយល់ពីស្ថាបត្យកម្មអគារប្រវត្តិសាស្រ្ត ជាពិសេសមកដើរលេងកម្សាន្តនៅក្នុងឧទ្យានបៃតងទំហំជិត៥ ហិកតារបស់ស្ថានទូត ដែលមានដើមឈើត្រឈឹងត្រឈៃ និងសត្វជាច្រើនប្រភេទនៅចំកណ្តាលរាជធានីភ្នំពេញ។
គូសបញ្ជាក់ថា ការចូលទស្សនាគឺឥតបង់ថ្លៃ និងគ្មានការចុះឈ្មោះជាមុន ប៉ុន្តែមិនអនុញ្ញាតឱ្យយកកាបូបធំៗ ឬសម្ភារៈគ្រោះថ្នាក់ចូលឡើយសូមយកទឹក និងពាក់ស្បែកជើងសមស្របសម្រាប់ដើរក្នុងឧទ្យាន៕