សង្គ្រាមពន្ធគយថ្មី របស់រដ្ឋបាលលោក Donald Trump ហាក់កំពុងឡើងកម្តៅ ប៉ុន្តែមានប្រទេសចំនួន ៣ ដែលទទួលបានអត្រាពន្ធទាបជាងគេ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្ម ឬទំនាក់ទំនងនយោបាយដែលរឹងមាំជាមួយអាមេរិក៖
១/. ប្រទេសសិង្ហបុរី៖ គឺជាប្រទេសនៅអាស៊ានតែមួយគត់ ដែលជាប់អត្រាពន្ធមូលដ្ឋានត្រឹម ១០% ខណៈចូលជាធរមានតាំងតែពីថ្ងៃទី ៥ ខែមេសា មកម្ល៉េះ។ យ៉ាងណាមិញ លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយកន្លងមកថា អត្រាពន្ធមូលដ្ឋានអាចត្រូវដំឡើងដល់ចន្លោះពី ១៥-២០% ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានការសម្រេចនៅឡើយទេ។
២/. ប្រទេសជប៉ុន៖ សហរដ្ឋអាមេរិកកំណត់អត្រាពន្ធគយ ១៥% លើប្រទេសជប៉ុន ដើម្បីលើកស្ទួយការជួញដូរ និងទាក់ទាញការវិនិយោគពីជប៉ុនបន្ថែមទៀតក្នុងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន។ វាជាវិធានការដ៏ស័ក្តិសមបំផុតមួយក្នុងការប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម និងការសហការសេដ្ឋកិច្ចរតាមបែបយុទ្ធសាស្ត្រឈ្នះៗរវាងប្រទេសទាំងពីរ។
៣/. ប្រទេសកូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងគឺជាដៃគូសំខាន់របស់សហរដ្ឋអាមេរិកក្នុងវិស័យសន្តិសុខ និងសេដ្ឋកិច្ច។ ការកំណត់អត្រាពន្ធត្រឹម ១៥% អាចជួយពង្រឹងការសហការរវាងប្រទេសទាំងពីរ និងធានាថាការជួញដូរជាមួយប្រទេសកូរ៉េខាងត្បូងមានភាពសមស្រប និងមានប្រសិទ្ធភាព។
គួរជម្រាបផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឱ្យការចរចាពន្ធបដិកាជាមួយសហរដ្ឋអាមេរិក សម្រេចបាលទ្ធផលល្អដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីមេរិក បានសម្រេចទម្លាក់អត្រាពន្ធបដិកា សម្រាប់ការនាំចូលទំនិញពីកម្ពុជាពី ៣៦% មកនៅ ១៩% ប៉ុណ្ណោះ។ នេះបើតាមសេតវិមាន ចេញផ្សាយនាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។ អត្រាពន្ធបដិកាថ្មី ជាកម្រិតល្អមួយជួយឱ្យកម្ពុជា កាន់តែទាក់ទាញវិនិយោគិនមកបណ្តាក់ទុននៅកម្ពុជា និងជំរុញឱ្យការធ្វើពាណិជ្ជកម្មកាន់តែល្អជាងមុន៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook