គុណភាពផលិតកម្មកម្ពុជាកាន់តែខ្លាំង! ប្រអប់ការ៉េមខេកប្លីហ្សាដ Dairy Queen Cambodia ឥឡូវនេះត្រូវបានផលិតក្នុងស្រុកពីសហគ្រាស Matey Pack Co.,Ltd
Sreymom ChaSEPTEMBER 13 2025

រាជធានីភ្នំពេញ, ថ្ងៃទី13 ខែកញ្ញា ឆ្នាំ2025

នេះជាលើកទី ១ ក្នុងរយៈពេល ១៤ ឆ្នាំមកហើយដែល Dairy Queen® Cambodia ទទួលបានការអនុញ្ញាតពី International Dairy Queen® (IDQ) សហរដ្ឋអាមេរិកក្នុងការផលិតប្រអប់ការ៉េមខេកក្នុងស្រុកតាមរយៈសហគ្រាស Matey Pack Co.,Ltd។

Photo 2025 09 13 15 22 53
តាមប្រសាសន៍អ្នកស្រី សុភ័ក្រ្ត ដែលជានាយកប្រតិបត្តិប្រចាំក្រុមហ៊ុន Matey Park បានឱ្យដឹងថា ក្រុមហ៊ុនត្រូវឆ្លងកាត់ការរៀបចំឯកសារយ៉ាងច្រើនជាមួយនឹង International Dairy Queen® (IDQ) សហរដ្ឋអាមេរិក ទម្រាំទទួលបានការអនុញ្ញាតនេះ ដែលត្រូវបញ្ជាក់ពីវត្ថុធាតុដើម ដំណើរការទាំងមូលនៃការផលិត និងស្តង់ដារគុណភាព ដោយហេតុថា Dairy Queen® តែងតែសង្កត់ធ្ងន់លើគុណភាពនិងសុវត្ថិភាពចំណីអាហារជាចម្បង។ 

Photo 2025 09 13 15 22 46

Photo 2025 09 13 15 22 40


កាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ ក្រុមការងាររបស់ Dairy Queen® Cambodia បានចុះទៅរោងចក្រ Matey Pack Co.,Ltd ដោយផ្ទាល់ដើម្បីចុះជួបសំណេះសំណាលជាមួយនឹងលោកស្រីអគ្គនាយិកា ដែលជាម្ចាស់រោងចក្រ Matey Pack Co.,Ltd ដើម្បីពិនិត្យលើសង្វាក់ផលិតកម្មប្រអប់ខេករបស់ Dairy Queen®។

 

ភាពជោគជ័យនេះជាមោទនភាពសម្រាប់ Dairy Queen® Cambodia ក៏ដូចជាក្រុមហ៊ុន Matey Pack។ នេះសរបញ្ជាក់ឱ្យឃើញពីសមត្ថភាពនៃសង្វាក់ផលិតកម្មក្នុងប្រទេសកម្ពុជា ក៏ដូចជាលើកទឹកចិត្តឱ្យពួកយើងបន្តប្រឹងប្រែងនាំយកនូវផលិតផលគុណភាពខ្ពស់ក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច។

 

ដូចដែលលោកអ្នកបានដឹងរួចមកហើយថា ការ៉េមខេកឌីឃ្យូ ផលិតពីការ៉េមប្លីហ្សាដសុទ្ធ 100% លាយជាមួយនឹងរសជាតិជាច្រើនដូចជា នំអូរីអូ តែបៃតង ស្ត្ររបឺរី សូកូឡា និងរសជាតិតាមរដូវកាលជាច្រើន។ ដោយសារតែខេកឌីឃ្យូផលិតពីការ៉េមប្លីហ្សាដ ដូច្នេះហើយប្រអប់ខេកត្រូវតែផលិតពីវត្ថុធាតុដើមតាមស្តង់ដារអន្តរជាតិ ដើម្បីធានានូវសីតុណ្ណភាព និងសុវត្ថិភាពចំណីអាហារក្នុងការខ្ចប់ការ៉េមខេកដល់អតិថិជន។ 

 

អំពីក្រុមហ៊ុន Matey Pack Co.,Ltd
ក្រុមហ៊ុន Matey Pack Co., Ltd បង្កើតឡើងនៅឆ្នាំ 2007 បានក្លាយជាក្រុមហ៊ុនសំខាន់មួយក្នុងឧស្សាហកម្មបោះពុម្ពនៅកម្ពុជា។ ដោយមានបទពិសោធន៍ជាងពីរទសវត្សរ៍ ក្រុមហ៊ុននេះមានជំនាញខ្ពស់ក្នុងសង្វាក់ផលិតកម្មជាច្រើន រួមមាន ផលិតផលវេចខ្ចប់ ការបោះពុម្ពពាណិជ្ជកម្ម វត្ថុអនុស្សាវរីយ និងការបោះពុម្ពពិសេសលើកែវ PET។ ក្រុមហ៊ុនផ្តោតលើគុណភាពផលិតផល ដែលមានម៉ាស៊ីនឧបករណ៍ទំនើបនាំចូលពីប្រទេសអាល្លឺម៉ង់ ជប៉ុន និងប្រទេសផ្សេងៗទៀត ដើម្បីធានាថា នូវការផលិតផលស្របតាមស្តង់ដារអន្តរជាតិ និងផ្តល់លទ្ធផលល្អ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖
Facebook: https://www.facebook.com/dairyqueencambodia 
Instagram: https://www.instagram.com/dairyqueen.cambodia/ 
TikTok: https://www.tiktok.com/@dairyqueencambodia

សម្រាប់ទំនាក់ទំនងព័ត៌មាន៖
Facebook: https://www.facebook.com/dairyqueencambodia 
Email Address: dairyqueenkh@gmail.com

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia