ភ្នំពេញ – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក ត្រូវបានទទួលស្គាល់ជាផ្លូវការថាជា "កន្លែងការងារដ៏ល្អបំផុត" ឆ្នាំ ២០២៥-២០២៦ ដែលជាសាក្ខីភាពបង្ហាញឱ្យឃើញថា អម្រឹត ជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដោយបានការទទួលស្គាល់ជាសកលថា ជាកន្លែងធ្វើការប្រកបដោយឧត្ដមភាព។ ការទទួលស្គាល់នេះ គឺជាលទ្ធផលជាក់ស្ដែងបានមកពីការវាយតម្លៃរបស់បុគ្គលិកក្នុងការស្ទង់មតិដោយក្រុមហ៊ុនឯករាជ្យ រួមជាមួយនឹងការវាយតម្លៃវប្បធម៌ការងាររួមរបស់អម្រឹត។
ក្នុងរយៈពេលប្រាំមួយឆ្នាំចុងក្រោយនេះ អម្រឹត ទទួលបានពានរង្វាន់កិត្តិនាមនិយោជកជាច្រើន តាំងពីឆ្នាំ ២០១៩ មក។ កិត្តិនាមទាំងនោះរួមមាន៖ “ពានរង្វាន់និយោជកល្អបំផុត ពី ស្ថាប័ន HR World Congress” “ពានរង្វាន់ក្រុមហ៊ុនល្អបំផុតនៅអាស៊ី ពីក្រុហ៊ុន HR Asia” ការទទួលស្គាល់ថាអម្រឹត “ជាកន្លែងបានផ្ដល់ការអភិវឌ្ឍ និងបទពិសោធន៍ល្អចំពោះបុគ្គលិក ពី Employer Branding Organization” ថ្មីៗនេះសម្រាប់ឆ្នាំ ២០២៥ អម្រឹតទើបទទួលនូវការបញ្ជាក់ជាសកលថា ជាកន្លែងការងារដ៏ល្អបំផុត ពីស្ថាប័ន Great Place To Work ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក នៅតែបន្តការប្តេជ្ញារបស់ខ្លួនក្នុងការបង្កើតបរិយាកាសការងារគាប់ប្រសើរសម្រាប់និយោជិតរបស់ខ្លួន តាមរយៈការបង្កើតមជ្ឈដ្ឋានការងារ ប្រកបដោយនវានុវត្តន៍ សហប្រតិបត្តិការ និងទំនាក់ទំនងល្អ ទន្ទឹមគ្នានឹងការផ្ដល់នូវកន្លែងការងារប្រកបដោយឧត្ដមភាពសម្រាប់បុគ្គលិក និងរក្សាបានកិត្តិនាមល្អដល់សាធារណជនក្នុងប្រទេសកម្ពុជាផងដែរ។
អំពី អម្រឹត
បច្ចុប្បន្ន អម្រឹតមានមោទនភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១0 នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាន និងកំពុងបម្រើអតិថិជនជាង ៧00,000 នាក់ ដែលជា កសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។
អម្រឹត គឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀតគឺ សារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC) និងធនាគារវិនិយោគនៃប្រទេសហូឡង់(FMO) ដែលជាស្ថាប័នអន្តរជាតិមានកិត្តិនាម និងត្រូវបានទទួលស្គាល់ថាជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួន អម្រឹត បន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន។
AMRET Achieves Global Recognition as a Great Place to Work® 2025-2026
PHNOM PENH – AMRET PLC. has been officially recognized as a “Great Place to Work” for the year 2025–2026, affirming its position as a leading employer in Cambodia, and gaining global recognition for workplace excellence. The certification is derived from employee survey responses and an assessment of workplace culture.
Over the last six years, Amret has been honored with multiple Employer Branding Awards starting from 2019. These includes The Best Employer Branding Award from the HR World Congress, Best Company to Work for in Asia from HR Asia, Best in Employee Development and Candidate Experience from the Employer Branding Organization, and most recently, in 2025, the esteemed Great Place to Work Certification from the GPTW Organization based in the USA.
AMRET PLC. remains committed to creating the ideal work environment for its employees, nurturing a setting where innovation, collaboration, and meaningful relationships can flourish, while also maintaining its reputation as an excellent workplace for all employees and the public in Cambodia.
About AMRET PLC.: Amret is a leading microfinance institution and one of the top 10 financial institutions in Cambodia. As a majority-owned subsidiary of Bank SinoPac, Amret is backed by prestigious international shareholders and enjoys both national and international recognition as a responsible and innovative institution. Throughout its evolution, Amret has stayed true to its mission—to provide underserved clients with financial services tailored to their needs.