emart24 បើកសម្ពោធហាងថ្មីជាផ្លូវការនៅផ្លូវជាសុផារ៉ា (598) នឹងត្រៀមបើក២០ សាខានៅចុងឆ្នាំនេះ!
Sreymom ChaSEPTEMBER 12 2025

រាជធានីភ្នំពេញ : ហាងថ្មី emart24 សាខាទី ៧ បើកសម្ពោធជាផ្លូវការហើយដែលមានទីតាំងស្ថិតនៅខណ្ឌឫស្សីកែវ អគារ ទាវ ផ្លូវ ៥៩៨ សង្កាត់ ទួលសង្កែទី២ រាជធានីភ្នំពេញ ដើម្បីបម្រើសេវាកម្មជូនអតិថិជន ដែលតែងតែនិយមគាំទ្រ emart24 កន្លងមក ជាមួយនឹងម្ហូបអាហារកូរ៉េស្រស់ៗ កាហ្វេក្តៅៗ ភេសជ្ជៈកញ្ចប់កូរ៉េជាច្រើនរសជាតិងាយស្រួលក្នុងការទទួលទាន នឹងផលិតផលនាំចូលផ្តាច់មុខដោយ emart24 មានដូចជាផលិតផល No Brand នឹង Ime បន្ថែមលើសពីនេះទៅទៀត អតិថិជនអាចទទួលបានចំណីអារម្មណ៍ប្លែក ក្នុងការឆុងមីកូរ៉េ រាំយុន បានដោយខ្លួនឯងជាមួយម៉ាស៊ីនឆុងមីទំនើបដែលមានស្រាប់ក្នុងហាង emart24 ជាមួយនឹងការរីករាយសន្តាប់តន្ត្រី k-pop ពិរោះៗ។ ហាងថ្មីនេះនាំមកជូនអតិថិជន នូវបទពិសោធន៍ដ៏សម្បូរបែបក្នុងការទិញទំនិញ ក្នុងតំបន់ទីប្រជុំជនដ៏មានសក្តានុពល សម្រាប់ការរស់នៅ នាពេលបច្ចុប្បន្ន ហាងថ្មីនេះមិនត្រឹមតែជាកន្លែងលក់ទំនិញ ឬពិសារអាហារតែប៉ុណ្ណោះទេ តែជាទីតាំងជួបជុំ ដ៏ល្អសម្រាប់សិស្ស និស្សិត បុគ្គលិកការងាររដ្ឋ នឹងឯកជនទូទៅក្នុងការស្វែងរកទីតាំងដែល មានកន្លែងអង្គុយធំទូលាយ អមដោយ Internet ល្បឿនលឿន 300Mb ។

Photo 2025 09 12 21 31 31

emart24 បានបន្ថែមនូវសេវាកម្មដឹកជញ្ជូនចល័ត 24 ម៉ោង ដែលផ្តល់ភាពងាយស្រួលជាងមុនជូនអតិថិជន ក្នុងការកម្មង់ម្ហូបអាហារ កាហ្វេ នឹងផលិតផលកូរ៉េឆ្ងាញ់ៗ ជាពិសេសផលិតផលផ្តាច់មុខ ដែលមានតែមួយគត់ពីក្នុងហាង emart24 តាមរយៈដៃគូរសហការដឹកជញ្ជូនយ៉ាងឆាប់រហ័សរបស់ emart24 ដើម្បីធានាថាអតិថិជននូវតែអាចទទួលបានម្ហូបអាហារ ភេសជ្ជៈ នឹងអាហារសម្រន់នានា មិនថានៅទីណាក៏ដោយអតិថិជននៅតែអាចទទួលបានរសជាតិម្ហូបអាហារដ៏ឆ្ងុយឆ្ងាញ់ពីហាង emart24។  

Photo 2025 09 12 21 29 09

emart24 ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Shinsegae ដែលជាក្រុមហ៊ុនយក្សដែលទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាលើវិស័យជំនួញដ៏ច្រើនសម្បូរបែប នឹងទំនើបទាន់សម័យរបស់ខ្លួនដូចជា វិស័យលក់រាយ ផ្សារទំនើប អាជីវកម្មផ្សារ Hypermarket ធំៗជាច្រើនផងដែរ។ Shinsegae ជាក្រុមហ៊ុនដែលបានធ្វើការចុះបញ្ជីក្នុងផ្សារភាគហ៊ុននៅប្រទេសកូរ៉ែខាងត្បូង (KRX), នៅប្រទេសកូរ៉េខាង emart24 មានបទពិសោធន៌ល្អៗជាច្រើន នៅក្នុងតំបន់ដែលអាចយកមកចែករំលែកនៅក្នុងប្រទេសកម្ពុជាយើង ជាមួយនឹងចំនួនហាងរហូតដល់ជិត 7,000 ហាងនៅបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ 

Photo 2025 09 12 21 29 03

រហូតមកដល់ពេលនេះ ហាង emart24 បានពង្រីកសាខាបានរហូតដល់ ៧ ទីតាំងហើយរួមមាន៖ សាខាបឹងកេងកង, សាខា ទួលស្លែង, សាខាកាំកូស៊ីធី, សាខាចំការដូង, សាខាអូឡាំព្យា សាខាដឹខមមិន នឹងសាខាជាសុផារ៉ា(598) ព្រមទាំងមានគម្រោងពង្រីក ១៤ សាខាបន្ថែមទៀត ទៅតាមខណ្ឌ នឹងខេត្តនានានៅពេលខាងមុខនេះផងដែរ។ ជាមួយចំនួនហាងខាងលើនេះ ក៏ជាផ្នែកមួយក្នុងការចូលរួមជាមួយរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើតឱកាសការងារប្រមាណជាង 450 កន្លែងសម្រាប់យុវជនកម្ពុជាឲ្យមានចំណូលសមរម្យ នឹងលើកទឹកចិត្តឲ្យសិប្បកម្មក្នុងស្រុក ទាក់ទងមកខាងក្រុមហ៊ុន emart24 ដើម្បីធ្វើការដាក់លក់ផលិតផលរបស់ខ្លួន ដែលជាផលិតផលធ្វើដោយស្នាដៃកូនខ្មែរ ឲ្យបានកាន់តែច្រើនបន្ថែមទៀត។ 

Photo 2025 09 12 21 28 46

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia