ព្រលានយន្ដហោះខេត្ដបាត់ដំបងមានសង្ឃឹមដំណើរការឡើងវិញ ខណៈរដ្ឋបើកភ្លើងខៀវអភិវឌ្ឍន៍ជាលំដាប់ 4C
Bunthoeun KoemMARCH 18 2024777 views

ព្រលានយន្ដហោះខេត្ដបាត់ដំបង ឬព្រលានយន្ដហោះវាលបែកចានខេត្ដបាត់ដំបង ដែលមានទីតាំងស្ថិតនៅស្រុកសង្កែ និងក្រុងបាត់ដំបង អាចនឹងបើកដំណើរការឡើងវិញនាពេលខាងមុខ ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងធ្វើការសិក្សាដើម្បីស្ដារ អភិវឌ្ឍន៍ព្រលានយន្ដហោះមួយនេះឲ្យទៅជាលំដាប់ 4C។

430337188 379491381672523 5372355980930461132 N

យោងតាមការដកស្រង់ពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នេះឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងជាប្រធានគណៈកម្មការអន្តរក្រសួងសិក្សាអំពីលទ្ធភាពស្តារ និងអភិវឌ្ឍអាកាសយានដ្ឋានបាត់ដំបង លំដាប់ថ្នាក់ 4C បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងសិក្សាអំពីលទ្ធភាពស្តារ និងអភិវឌ្ឍអាកាសយានដ្ឋានបាត់ដំបង លំដាប់ថ្នាក់ 4C និងក្រុមការងារបច្ចេកទេសសិក្សាអំពីលទ្ធភាពស្តារនិងអភិវឌ្ឍអាកាសយានដ្ឋានបាត់ដំបង លំដាប់4C ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ មកពីក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តមអគ្គនាយក ឯកឧត្តម លោក ជាប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធផ្សេងៗមួយចំនួនទៀត។ កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖

១-ការផ្សព្វផ្សាយអនុក្រឹត្យលេខ ៣២៨ អនក្រ.បក ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាល ស្តីពីការធ្វើចំណាត់ថ្នាក់ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដីដែលមានទីតាំងស្ថិតក្នុងភូមិសាស្រ្តក្រុងបាត់ដំបងនិងស្រុកសង្កែ ខេត្តបាត់ដំបង សម្រាប់អភិវឌ្ឍអាកាសយានដ្ឋានបាត់ដំបង លំដាប់ថ្នាក់ 4C។

២-ការចាត់តាំងអនុវត្តអនុក្រឹត្យលេខ ៣២៨ អនក្រ.បក ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាល។

៣-ចុះបោះបង្គោលកំណត់ព្រំខណ្ឌបរិវេណដីអាកាសយានដ្ឋានបាត់ដំបងដែលមានស្រាប់ និងបរិវេណដីតម្រូវការពង្រីកបន្ថែម។ និងបញ្ហាផ្សេងៗ។

470c377a 0ec3 471b Be34 6b15abc3a4d2 (1)

សូមជម្រាបថា ព្រលានយន្តហោះខេត្តបាត់ដំបង ត្រូវបានស្ថាបនាឡើងនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៦០ លើទំហំដីជាង ១២៨ ហិកតាបានដាក់ឲ្យដំណើរការនៅឆ្នាំ ១៩៦៨ ដោយមានជើងហោះហើររវាងភ្នំពេញ-បាត់ដំបង។ ដោយសារតែចូលក្នុងភ្លើងសង្គ្រាមក្នុងរបបប៉ុលពតរវាងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ព្រលានយន្តហោះនេះបានផ្អាកដំណើរការទាំងស្រុង។ ក្រោយរបបខ្មែរក្រហមដួលរលំ ព្រលាននេះបានបើកដំណើរការឡើងវិញ ប៉ុន្តែសម្រាប់តែយោធាប៉ុណ្ណោះ ក្រោយមកទៀតនៅឆ្នាំ ១៩៩១ ចំណតអាកាសយានដ្ឋាននេះ បានបិទដំណើរការទាំងស្រុងរហូតដល់បច្ចុប្បន្ន៕

5cca783d 0374 46e5 9d91 47952451fef7

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia