ផ្សារទេសចរណ៍ “ភូមិខ្មែរអ្នកធ្វើ” ដែលប្រមូលម្ដុំដោយផលិតផលខ្មែរសុទ្ធ នឹងបើកសាកល្បងនៅថ្ងៃទី២៤ កញ្ញា
Bunthoeun KoemSEPTEMBER 16 202520 views

ការទន្ទឹងរង់ចាំជិតចូលមកដល់ហើយ ខណៈផ្សារទេសចរណ៍ “ភូមិខ្មែរអ្នកធ្វើ” ដែលជាផ្សារថ្មីមួយបង្កើតឡើងដោយក្រុមហ៊ុន ជីប ម៉ុង រីថែល នឹងចាប់ផ្ដើមបើកដំណើរការសាកល្បងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ និងគម្រោងបើកដំណើរការផ្លូវការនៅខែតុលា ឆ្នាំ២០២៥ខាងមុខផងដែរ។ ផ្សារទេសចរណ៍មួយនេះ គឺជាកន្លែងប្រមូលផ្ដុំទៅដោយផលិតផលរបស់ខ្មែរសុទ្ធ ១០០ % និងធំជាងគេមួយនៅរាជធានីភ្នំពេញ ដែលមានតូបលក់សរុបចំនួន ១២៤ តូបឯណោះ។

539136076 122144361368748470 502942782214667250 N

ផ្សារទេសចរណ៍ “ភូមិខ្មែរអ្នកធ្វើ” បង្កើតឡើងដើម្បីជាគោលដៅទេសចរណ៍ថ្មីមួយសម្រាប់រាជធានីភ្នំពេញ និងជួយជំរុញលើកស្ទួយជីវភាពក្រុមប្រជាពលរដ្ឋសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាជីវកម្មខ្នាតតូច មធ្យម (SMEs) ដែលអាចចូលរួមដាក់លក់ផលិតផលស្នាដៃខ្មែរ ក៏ដូចជាម្ហូបអាហារប្រចាំតំបន់របស់ខ្លួននៅក្នុងផ្សារទំនើប។ មួយវិញទៀត ក្នុងគោលបំណងលើកតម្កើងវប្បធម៌ដ៏ល្អឥតខ្ចោះរបស់ខេមរជាតិយើង ខណៈគណៈគ្រប់គ្រងផ្សារទំនើបនឹងរៀបចំការសម្ដែងទស្សនីយភាពបែបបុរាណ សម័យ ប្រពៃណី និងប្រជាប្រិយ ដូចជា៖ របាំ ល្ខោនគ្រប់ទម្រង់ អាយ៉ៃ ចាប៉ីជាដើម និងមានរៀបចំសកម្មភាពទាំងឡាយណាបម្រើដល់ការកម្សាន្ដរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

539134244 122144361404748470 6934305945626386192 N

ការបង្កើតផ្សារទេសចរណ៍ថ្មី ដោយក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលជាក្រុមហ៊ុនរបស់ខ្មែរខាងលើនេះ ក៏ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីក្រសួង-ស្ថាប័នធំៗជាច្រើនដូចជា៖ ក្រសួងទេសចរណ៍, ក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងរដ្ឋបាលរាជធានីភ្នំពេញផងដែរ។

 

សូមជម្រាបថា ផ្សារទេសចរណ៍ “ភូមិខ្មែរអ្នកធ្វើ” គឺមានទីតាំងស្ថិតនៅលើជាន់ទី១ នៃផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ទល់មុខនឹងផ្សារ ជីប ម៉ុង ស៊ុបភឺម៉ាឃីត ត្រូវបានសាងសង់លើផ្ទៃដីទំហំ ៣ ០០០ ម៉ែត្រការ៉េ ដែលចំណាយទុនប្រមាណកន្លះលានដុល្លារ និងមានការរចនាឡើងយ៉ាងសម្រិតសម្រាំងបំផុត។ ចំពោះការបើកដំណើរការផ្សារនេះវិញ គឺធ្វើឡើងជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង ១០យប់។ សម្រាប់ព័ត៌មានបន្ថែមសូមធ្វើការតាមដានហ្វេសប៊ុកផេក ភូមិខ្មែរអ្នកធ្វើ-Phum Khmer Nak Tver ឬហ្វេសប៊ុកផេក Chip Mong 271 Mega Mall

 

538674264 122144361320748470 7628163355865319772 N

1

538824746 122144361458748470 1775765138956303284 N

537626366 122144361422748470 4524423338845623188 N

540001699 122144361434748470 3761326451284437006 N

537812693 122144361392748470 6506659170752027899 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia