អាកាសយានដ្ឋានអន្ដរជាតិតេជោ គឺជាស្ថាបត្យកម្មដ៏អស្ចារ្យថ្មីមួយរបស់កម្ពុជា ខណៈសសរធំៗ និងការក្រាលបាតស៊ីម៉ង់ត៍ដែលបងប្អូនដើរកាត់ សុទ្ធតែជាផ្នែកមួយនៃផលិតផល NATA ជាស៊ីម៉ង់ត៍កាវរៀបការ៉ូ C-Plast បៀកដេគ័ររបស់ក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរ បូទីកា (BOTICA Cambodia Co., Ltd.)។
BOTICA Cambodia Co., Ltd. ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនមានឥទ្ធិពលបំផុតមួយក្នុងវិស័យសំណង់ និងដោះស្រាយបញ្ហាបច្ចេកវិទ្យាតាមបែបទំនើបសម្រាប់ការជ្រាបទឹក ខណៈបានឈរជើងជិត ២០ឆ្នាំមកហើយក្នុងទីផ្សារប្រទេសកម្ពុជា ដែលមានលោកឧកញ៉ា កែវ បូណ៌ភិរក្ស ជាស្ថាបនិក មានបទពិសោធន៍ចាស់វស្សាក្នុងវិស័យសម្ភារៈសំណង់ និងអចលនទ្រព្យ។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia លោកឧកញ៉ា កែវ បូណ៌ភិរក្ស បានលើកឡើងយ៉ាងដូច្នេះថា៖ «ចាប់តាំងពីការពហិការឈប់ប្រើរបស់អ្នកជិតខាងមក ការលក់មានការកើនឡើងខ្លាំង ខណៈផលិតជិតលែងទាន់ហើយ។ បងប្អូនខ្មែរគាំទ្រខ្លាំងមែនទែន មានទាំងដេប៉ូតាមខេត្ត-ក្រុង។ មិនតែប៉ុណ្ណោះ សូម្បីតែព្រលានយន្តហោះអន្តរជាតិតេជោ ក៏យកផលិតផលខ្មែរមួយនេះទៅផ្គត់ផ្គង់ដើម្បីសាងសង់ផងដែរ»។
គួរជម្រាបផងដែរថា បច្ចុប្បន្នក្រុមហ៊ុន បូទីកា បានសហការណ៍ផ្គត់ផ្គង់ផលិតផលរៀបចំធ្វើ និងជួសជុលប្រព័ន្ធការពារជំរាបទឹក ហើយផ្ដល់បច្ចេកទេសអោយក្រុមហ៊ុន សំណង់បរទេស និងក្នុងស្រុកតូចធំ ដែលជាដៃគូរអភិវឌ្ឍន៍ ដែលបានសាងសង់សំណង់អាគារជាច្រើនដូចជា សាលារៀន មន្ទីរពេទ្យ ស្ថានទូត ធនាគារ សណ្ឋាគារ អាគារពាណិជ្ជកម្ម និងផ្សារទំនើប អាងទឹក ស្ពានថ្នល់ សំណង់បុរីផ្ទះល្វែង និងផ្ទះវីឡា ជាដើម។ល។
ប្រសិនបើបងប្អូនមានតម្រូវការ គ្រឿងបង្គុំ ឬសម្ភារៈសំណង់ ក្រុមហ៊ុន បូទីកា ត្រៀមផ្ដល់ប្រឹក្សាផ្នែកបច្ចេកទេស រាល់សេចក្ដីត្រូវការ ទៅដល់អតិថិជនដែលជាដៃគូអភិវឌ្ឍន៍ក្រុមហ៊ុនសំណង់ វិស្វ័ករ និងស្ថាបត្យករ។ ពត៌មានបន្ថែមអំពីផលិតផល និងបច្ចេកទេស សូមចូលទៅកាន់ Facebook Page: BOTICA Cambodia ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៩២ ៨៣៨ ៣១៧ /០៩៨ ៨៣៨ ៣១៧ / Email: info@botica.in, www.botica.in៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook