គួរដឹង! ករណីបាត់ឬ ខូចប័ណ្ណ ប.ស.ស សមាជិតអាចស្នើសុំថ្មីបានដោយភ្ជាប់ជាមួយឯកសារចំនួន ២នេះ
ធី ស្រីល័ក្ខSEPTEMBER 15 20258 views

បងប្អូនបានដឹងរួចមកហើយថា បេឡាសន្តិសុខសង្គម ឬហៅកាត់ថា ប.ស.ស បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនទៅដល់អ្នកប្រើប្រាស់ តាមរយ:ការផ្តល់នូវតាវកាលិក (ប្រាក់ឧបត្ថម្ភ) លើផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និង ផ្នែកប្រាក់សោធនជាដើម។

 

ហើយទាក់ទងនឹងការធ្វើប័ណ្ណ ប.ស.ស នេះផងដែរ នៅពេលធ្វើរួចក្នុងករណីបាត់ឬខូច សមាជិត ប.ស.ស ជូនដំណឹងទៅកាន់សាខា ប.ស.ស. ដែលនៅជិតបំផុតដើម្បីស្នើសុំបោះពុម្ពបណ្ណថ្មីប្រើប្រាស់ឡើងវិញបានដោយភ្ជាប់ជាមួយឯកសារដូចខាងក្រោម ៖

 

.សម្រាប់ការស្នើសុំបោះពុម្ពប័ណ្ណថ្មី តម្រូវឱ្យភ្ជាប់ឯកសាររួមមាន៖ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរច្បាប់ដើម។

.សម្រាប់ជនជាតិបរទេសគឺត្រូវការលិខិតឆ្លងដែន ដើម្បីស្នើសុំបោះពុម្ពប័ណ្ណថ្មី។

៧

គូសបញ្ជាក់ថា សម្រាប់ការស្នើសុំបោះពុម្ពបណ្ណ ឬទុតិយតាឡើងវិញត្រូវចំណាយប្រាក់ ៥០០០រៀល។ ចំពោះព័ត៌មានលម្អិតបន្ថែម បងប្អូនអាចធ្វើការសាកសួរតាមរយៈលេខទំនាក់ទំនងមកលេខ ១២៨៦ | ១២៩៧ ដើម្បីទទួលបានព័ត៌មានលម្អិត៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia