ជាដំណឹងល្អសម្រាប់ប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ពិសេសប្រជាពលរដ្ឋដែលទើបនឹងវិលត្រឡប់មកពីប្រទេសថៃ ខណៈបច្ចុប្បន្នខេត្ដចំនួន ២ កំពុងត្រវការកម្លាំងពលរដ្ឋសរុបជាង ៧ ម៉ឺនកន្លែងចូលបម្រើការងារនៅក្នុងរោងចក្រ សហគ្រាស ដែលស្ថិតនៅក្នុងភូមិសាស្ដ្រខេត្ដរបស់ខ្លួន។
២. ខេត្ដកំពង់ស្ពឺ
តាមការបញ្ជាក់ពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ដកំពង់ស្ពឺ កាលពីថ្ងៃទី៦ ខែសីហា បានឲ្យដឹងថាខេត្តកំពង់ស្ពឺកំពុងមានតម្រូវការកម្លាំងពលកម្មជាង៦ម៉ឺននាក់ឱ្យចូលធ្វើការនៅតាមបណ្តារោងចក្រសហគ្រាស។
ឯកឧត្តមបណ្ឌិតបានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្នបានធ្វើឱ្យខេត្តកំពង់ស្ពឺមានការរីកចម្រើនយ៉ាងខ្លាំង ពិសេសគឺកំណើនរោងចក្រ សហគ្រាសដែលគិតមកទល់ថ្ងៃនេះគឺមានប្រមាណ១៤៥៨រោងចក្រ សហគ្រាស និងមានកម្មករ កម្មការិនីកំពុងបម្រើការប្រមាណជិត៣០ម៉ឺននាក់។ ទន្ទឹមនិងការកើនឡើងរោងចក្រសហគ្រាសនេះ រដ្ឋបាលខេត្តកំពង់ស្ពឺក៏បាននិងកំពុងមានតម្រូវការនូវកម្លាំងពលកម្មប្រមាណជាង៦ម៉ឺននាក់បន្ថែមទៀតផងដែរ ដើម្បីបំពេញទៅតាមរោងចក្រ សហគ្រាស។
១. ខេត្ដតាកែវ
យោងតាមការចុះផ្សាយពីរដ្ឋបាលខេត្ដនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានឲ្យដឹងថា សហគ្រាស គ្រឹះស្ថានកំពុងជ្រើសរើសកម្លាំងពលកម្មនៅខេត្តតាកែវ និងមានឱកាសការងារ ១៤ ៥០៦ កន្លែង បងប្អូនប្រជាពលរដ្ឋ និងពលករ ដែលមានបំណងស្វែងរកការងារ។ សូមទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារភ្លាមៗ៕