ធនាគារ វីង ក្លាយជាដៃគូទូទាត់ផ្លូវការកំពង់ផែស្វយ័តក្រុងព្រះសីហនុ
Daneth MechAUGUST 8 2025

ភាពជាដៃគូថ្មីនេះ​អនុញ្ញាតឱ្យអតិថិជនកំពង់ផែទូទាត់សេវា​កម្ម​​តាម​ប្រព័ន្ធឌីជីថលបាន​លឿនប្រកបដោយ​សុវត្ថិភាព

Photo 2025 08 08 15 36 43

Photo 2025 08 08 15 36 44

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលជាក្រុមហ៊ុនចុះបញ្ជីជាសាធារណៈបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយធនាគារ វីង (ខេមបូឌា) ម.ក ដើម្បីធ្វើឱ្យ​ប្រសើរឡើង​នូវ​ដំណោះស្រាយទូទាត់តាមប្រព័ន្ធឌីជីថល ក្នុងគោលបំណងសម្រួលការគ្រប់គ្រងទំនិញ និងពង្រីកលទ្ធភាពទទួល​បាន​សេវា​ហិរញ្ញវត្ថុសម្រាប់ម្ចាស់​អាជីវកម្ម ព្រមទាំង​ក្រុមហ៊ុន​ផ្តល់សេវាដឹកជញ្ជូននៅទូទាំងប្រទេសកម្ពុជា។

បណ្ឌិត ឌីមីត្រូ កូលេកកូ អគ្គនាយកធនាគារ វីង បានមានប្រសាសន៍ថា៖​ “ធនាគារ វីង​ ដែលជាក្រុមហ៊ុន​របស់​ខ្មែរ​សុទ្ធ​សាធ ហើយ​តែងតែ​ប្តេជ្ញាចិត្តបម្រើប្រជាជនកម្ពុជាគ្រប់រូប មានសេចក្តី​សោមនស្ស​រីក​រាយ​ដែល​បានសហការ​ជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញការងារ​ប្រកបដោយអត្ថន័យជាមួយ​កំពង់ផែផ្ទាល់ បុគ្គលិក  និងម្ចាស់អាជីវកម្មដែលប្រើប្រាស់​សេវាកម្មរបស់កំពង់ផែ”។

Photo 2025 08 08 15 36 46 (2)

Untitled 1

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ត្រូវបានប្រារព្វ​ឡើងក្រោមអធិបតីភាពឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំង​​អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុន​រ៉ូយ៉ាល់គ្រុប។

នេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកប្រព័ន្ធកំពង់ផែបែប​ទំនើប ដែលអាច​ឆ្លើយតបកាន់តែឆាប់​រហ័ស​ចំពោះ​តម្រូវ​កា​រ​ផ្សេងៗ។ ការទូទាត់តាមឌីជីថលនឹងជួយ​ពន្លឿនការដឹក​ជញ្ជូន​ទំនិញ កាត់បន្ថយការកកស្ទះ និងធ្វើប្រសើរឱ្យ​ឡើងនូវការផ្តល់សេវា​សង្វាក់ដឹកជញ្ជូនទាំងមូល។

Photo 2025 08 08 15 36 45

Photo 2025 08 08 15 36 48

តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ឥឡូវនេះអាចទូទាត់តាមរយៈកម្មវិធី PAS Mobile ដោយប្រើប្រាស់​គណនី​ និង KHQR របស់​ធនាគារ វីង​ ដែលផ្តល់នូវ​ការទូទាត់​ឆាប់រហ័ស និង​មានសុវត្ថិភាពខ្ពស់​ ​។

ភាពជាដៃគូនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើររបស់ប្រទេសកម្ពុជាឆ្ពោះទៅរកប្រព័ន្ធពា​ណិជ្ជកម្មមួយ​ជា​លក្ខណៈ​ឌីជីថល​ មាន​ប្រសិទ្ធភាព និងភ្ជាប់ទំនាក់ទំនង​ច្រើន​ជាង​មុន​៕

Photo 2025 08 08 15 36 47

Photo 2025 08 08 15 42 55

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia