ក្រុមហ៊ុនធំ ២ នេះ កំពុងសិក្សាគម្រោងកែច្នៃសំរាមតាមផ្ទះទៅជាថាមពលអគ្គិសនី
Bunthoeun KoemSEPTEMBER 18 202530 views

ក្រុមហ៊ុន SAGE ENGINEERING និងក្រុមហ៊ុន VINCI CONSTRUCTION បាននិងកំពុងសិក្សាគម្រោងកែច្នៃសំរាមនៅតាមផ្ទះ (household waste) ទៅជាថាមពលអគ្គិសនី នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។

548455317 1250822907075973 2740553908519443707 N

យោងតាមការចុះផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងថា ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន SAGE ENGINEERING តំណាងដោយលោកស្រី Claire HINCHLIFFE និងគណៈប្រតិភូក្រុមហ៊ុន VINCI CONSTRUCTION តំណាងដោយលោក Othmane DFAILI

550417122 1250822867075977 5347977297814655159 N

ជាកិច្ចចាប់ផ្តើម គណៈប្រតិភូក្រុមហ៊ុនបានធ្វើបទបង្ហាញអំពីការសិក្សាសមិទ្ធិលទ្ធនៃគម្រោងកែច្នៃសំរាមតាមផ្ទះ (household waste) ទៅជាថាមពលអគ្គិសនី នៅរាជធានីភ្នំពេញ ក្រោមកិច្ចសហការរវាងក្រុមហ៊ុន SAGE ENGINEERING និងក្រុមហ៊ុន VINCI CONSTRUCTION ដែលការសិក្សានេះបានចំណាយពេលវេលាអស់រយៈប្រមាណ ១ឆ្នាំ។ គោលបំណងនៃការជួបពិភាក្សានេះគឺដើម្បីស្នើសុំមតិយោបល់បន្ថែមពីឯកឧត្តមអគ្គលេខាធិការ ក៏ដូចជាការគាំទ្រដល់គម្រោងវិនិយោគនេះ។

 

ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការបានវាយតម្លៃខ្ពស់ចំពោះការសិក្សា និងស្វាគមន៍គម្រោងវិនិយោគកែច្នៃសំរាមទៅជាថាមពលអគ្គិសនីរបស់ក្រុមហ៊ុន។ ឯកឧត្តមអគ្គលេខាធិការបានផ្តល់ការណែនាំឱ្យក្រុមហ៊ុនធ្វើការជួបពិភាក្សា និងសហការជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច ពិសេស ក្រសួងរ៉ែ និងថាមពល ក្រសួងបរិស្ថាន និងរដ្ឋបាលរាជធានីភ្នំពេញ ជាមុនសិន ដើម្បីទទួលបានការគាំទ្រ និងការអនុញ្ញាតនានាតាមនីតិវិធីជាធរមាន។ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងរង់ចាំទទួលពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគនេះ ដោយក្តីរីករាយបំផុត៕ 

 

អត្ថបទពេញនិយមប្រចាំខែ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia