ក្រុមហ៊ុនជួលរថយន្តដ៏ល្បីមួយរបស់អាមេរិកនៅកម្ពុជា កំពុងមានប្រូម៉ូសិនពិសេសក្នុងរដូវកាលភ្ជុំបិណ្ឌ
Sreymom ChaSEPTEMBER 18 2025

ក្រុមហ៊ុនAsia Vehicle Rental (AVR) ជាក្រុមហ៊ុនជួលរថយន្តដែលត្រូវបានបង្កើតឡើងនៅឆ្នាំ2010 ក្រោមក្រុមហ៊ុន RMA Cambodia បើគិតមកដល់ពេលនេះគឺមានអាយុកាល 15 ឆ្នាំហើយ។ 
សព្វថ្ងៃនេះ ក្រុមហ៊ុន AVR បាននឹងកំពុងដាក់ដំណើរការម៉ាកសេវាកម្មជួលរថយន្ត AVIS ដែលជាម៉ាកសេវាកម្មលំដាប់អន្តរជាតិដ៏ល្បីមួយនៅលើពិភពលោកដែលមានប្រមាណ 5500 ទីតាំងនៅក្នុង 175 ប្រទេសនៅទូទាំងពិភពលោក។ 
សេវាកម្មដែល AVIS កំពុងផ្តល់ជូនអតិថិជនកម្ពុជាមានជាច្រើនដូចជា ការជួលរថយន្តសំរាប់បើកបរដោយខ្លួនឯង ការជួលរថយន្តជាមួយអ្នកបើកបរ ការជួលរយៈពេលខ្លី ការជួលរយៈពេលវែង និងសេវាជូនទៅមកព្រលានយន្តហោះផងដែរ។ជាពិសេស សំរាប់រដូវកាលបុណ្យភ្ជុំបិណ្ឌនេះ ក្រុមហ៊ុន AVIS ដែលជាក្រុមហ៊ុនជួលរថយន្តឈានមុខគេនៅកម្ពុជា ក៏កំពុងមានការផ្តល់ជូនពិសេស សំរាប់អតិថិជន ដែលមានគម្រោងក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ទីវត្តអារាម ឬធ្វើដំណើរកម្សាន្តបែបគ្រួសារ។ 

Photo 2025 09 18 15 28 51
តាមការបង្ហោះជាផ្លូវការរបស់ផេកហ្វេសប៊ុក AVIS Cambodia បានឲ្យដឹងថាពីថ្ងៃទី 9-30 ខែកញ្ញា ឆ្នាំ2025 ក្រុមហ៊ុនមានការផ្តល់ជូនប្រូម៉ូសិនពិសេសដូចជា:
 បញ្ជុះតម្លៃ 30% លើសេវាកម្មជួលរថយន្តបើកបរដោយខ្លួនឯង 
 បញ្ជុះតម្លៃ 15% លើសេវាកម្មជួលរថយន្តរួមជាមួយអ្នកបើកបរ

ការផ្តល់ជូននេះ ធ្វើតាមលក្ខខណ្ឌដូចជា:
+ សំរាប់ការជួលប្រើប្រាស់លក្ខណៈគ្រួសារ/បុគ្គល
+ សំរាប់ការកក់ក្នុងខែកញ្ញា
+ សំរាប់ការធ្វើដំណើរក្នុងខែកញ្ញា
កម្មវិធីនេះចាប់ផ្តើមពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី30 កញ្ញា 2025។

Photo 2025 09 18 15 28 45

Photo 2025 09 18 15 28 39
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចធ្វើការទំនាក់ទំនងទៅកាន់ក្រុមហ៊ុន អេវីស ខេមបូឌា (Avis Cambodia) តាមរយៈលេខទូរស័ព្ទ៖ 095 666 557 | 012 699 210 | 078 555 605 | 078 999 847 
ឬតាមរយៈហ្វេសប៊ុកផេក Avis Cambodia។ 

អត្ថបទពេញនិយមប្រចាំខែ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia