ដំណឹងល្អ! រាជរដ្ឋាភិបាលនឹងសិក្សាសាងសង់ផ្លូវរថភ្លើងថ្មី១ខ្សែដែលតភ្ជាប់ខេត្ដ-ក្រុងសំខាន់ៗទាំងនេះ
Bunthoeun KoemJUNE 21 2023495 views

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងសាធារណការ​ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រសួងនឹងសិក្សាសាងសង់គម្រោងផ្លូវរថភ្លើងថ្មីមួយខ្សែដែលតភ្ជាប់ពីក្រុងប៉ោយបែត ព្រំដែនប្រទេសថៃ មករាជធានីភ្នំពេញ នឹងហួសទៅដល់ ក្រុងបាវិត ព្រំដែនប្រទេសវៀតណាម។  ដោយគម្រោងនេះនឹងតភ្ជាប់ខេត្ដ-ក្រុងសំខាន់ៗដូចជា ក្រុងប៉ោយប៉ែត ខេត្ដសៀមរាប ខេត្ដកំពង់ធំ ខេត្ដកំពង់ឆ្នាំង រាជធានីភ្នំពេញ និងក្រុងបាវិត។

350675931 991951165489246 3809352137844991959 N

ថ្លែងនៅក្នុងកម្មវិធីប្រគល់ថវិកាមូលនិធិសប្បុរសធម៌ ដែលប្រមូលបានពីកម្មវិធី «ខួប ៣ ឆ្នាំ ផ្លាកលេខពិសេសផ្ទាល់ខ្លួន និងរថយន្ត» នាថ្ងៃទី២១ ខែមិថុនានេះ ឯកឧត្ដមទេសរដ្ឋមន្ដ្រីបានមានប្រសាសន៍ដូច្នេះថា “យើងនឹងសិក្សាផ្លូវរថភ្លើង១ទៀតពីប៉ោយប៉ែតមកសៀមរាបផ្លូវថ្មី។ ពីសៀមរាបមកកំពង់ធំ កំពង់ធំមកកំពង់ឆ្នាំង កំពង់ឆ្នាំងមកភ្នំពេញ​ ភ្នំពេញទៅបាវិត" ឯឧត្ដមបន្ដថា ទាក់ទងគម្រោងផ្លូវរថភ្លើងថ្មីនេះដែរ ភាគីវៀតណាមគេក៏នឹងសាងសង់ពីម៉ុកបៃ ដែលភ្ជាប់គ្នានៅក្រុងបាវិតតទៅក្រុងហូជីមិញផងដែរ ដូច្នេះផ្លូវរថភ្លើងនេះ នឹងមានការតភ្ជាប់រាជធានីភ្នំពេញទៅដល់ទីក្រុងហូជីមិញថែមទៀតផង។

សូមជម្រាបថា ក្រៅពីគម្រោងខាងលើ បច្ចុប្បន្នរាជរដ្ឋាភិបាលក៏បានសិក្សាសាងសង់ផ្លូវរថភ្លើងជាច្រើនខ្សែផងដែរ ដែលក្នុងនោះរួមមាន៖ កំណាត់ផ្លូវរថភ្លើងពីភ្នំពេញទៅក្រុងព្រះសីហនុ គ្រោងអភិវឌ្ឍន៍ទៅជាផ្លូវរថភ្លើងល្បឿនលឿន។ កំណាត់ផ្លូវរថភ្លើងពីភ្នំពេញទៅក្រុងប៉ោយប៉ែត ក៏គ្រោងអភិវឌ្ឍន៍ទៅជាផ្លូវរថភ្លើងល្បឿនលឿនដូចគ្នា។

តាមការសិក្សាបឋមគម្រោងរថភ្លើងពីភ្នំពេញទៅប៉ោយប៉ែតនេះមានប្រវែងសរុប ប្រមាណ ៣៨២ គីឡូម៉ែត្រ ត្រូវការទុនវិនិយោគប្រមាណជាង ៤ ពាន់លានដុល្លារអាមេរិក ដោយរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ​ និងត្រូវការរយៈពេលសាងសង់ចំនួន​ ៤ ឆ្នាំផងដែរ ខណៈដែលគម្រោងរថភ្លើងថ្មីនេះគឺអាចធ្វើដំណើរបាន ១៦០ គីឡូម៉ែត្រឯណោះក្នុង១ម៉ោង៕

Acela Old Saybrook Ct Summer2011

7e193604 432f 49ae A16c 8614ce5fe10e

អត្ថបទ៖ វិធាវី

អត្ថបទពេញនិយមប្រចាំខែ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia