ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ — ក្នុងស្មារតីសាមគ្គីភាព ទំនួលខុសត្រូវសង្គម និងស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល និង ធនាគារជាតិនៃកម្ពុជា ធនាគារ អ៊ូរី (ខេមបូឌា) ម.ក បានសម្រេច លុបបំណុលទាំងស្រុង សម្រាប់អតិថិជនឬអ្នករួមខ្ចី ដែលជាយោធិនពលី និងលុបចោលបំណុល តាមករណីជាក់ស្តែង សម្រាប់អតិថិជន ឬអ្នករួមខ្ចី ដែលជាយោធិនពិការ និងរងរបួស ។
លើសពីនេះទៀត ធនាគារ អ៊ូរី (ខេមបូឌា) ម.ក រួមជាមួយបុគ្គលិកទាំងអស់ក៏បានចូលរួមបរិច្ចាគជាស្បៀងដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកតាមរយៈអាជ្ញាធរខេត្តសំខាន់ៗចំនួន ៥ ដែលរងផលប៉ះពាល់ខ្លាំងបំផុត រួមមាន៖ ខេត្តព្រះវិហារ សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ និងពោធិ៍សាត់។
រូបភាពពីសាលាខេត្តសៀមរាប
ការបរិច្ចាគនេះឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តដ៏ជ្រាលជ្រៅរបស់គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ចំពោះប្រជាជនកម្ពុជា និងបង្ហាញអំពីទំនួលខុសត្រូវសង្គម និងតួនាទីរបស់ស្ថាប័នក្នុងការចូលរួមចំណែកជួយដល់ការស្ដារ និងរក្សាសុវត្ថិភាពសង្គមជាតិ ក្រោមពាក្យស្លោក “ធនាគារ អ៊ូរី នៅជាមួយប្រជាជនកម្ពុជា”។
«ភាពមានទំនួលខុសត្រូវរបស់យើងមិនមែនត្រឹមតែផ្ដោតលើសេវាកម្មហិរញ្ញវត្ថុនោះទេ ប៉ុន្តែជាកាតព្វកិច្ចរបស់យើងក្នុងការឈរនៅជាមួយប្រជាជនកម្ពុជាក្នុងគ្រាលំបាក។ ធនាគារ អ៊ូរី ប្ដេជ្ញាចិត្តក្នុងការចូលរួមចំណែកជាវិជ្ជមានជាបន្តបន្ទាប់ដល់សង្គម ហើយនឹងបន្តស្វែងរកមធ្យោបាយថ្មីៗ ដើម្បីជួយគាំទ្រយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការស្តារឡើងវិញនូវសហគមន៍ដែលរងផលប៉ះពាល់។»។ ប្រសាសន៍របស់លោក សុន ឆុល ស៊ូ (Shon Cheol Su) អគ្គនាយកប្រតិបត្តិ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក។
រូបភាពពីសាលាខេត្តបន្ទាយមានជ័យ
អំពីធនាគារ អ៊ូរី (ខេមបូឌា) ម.ក
ធនាគារ អ៊ូរី (ខេមបូឌា) ម.ក មានសមិទ្ធិផលសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ៣០ ឆ្នាំ។ ជាមួយនឹងការចាប់ផ្តើមកម្មវិធីផ្តល់មូលនិធិនៅឆ្នាំ ១៩៩០ និងទទួលបានអាជ្ញាបណ្ណជាផ្លូវការដើម្បីធ្វើប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅឆ្នាំ ២០០៤។ បន្ទាប់មក ទទួលបានអាជ្ញាបណ្ណនៅឆ្នាំ ២០១១ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ក៏ដូចជាការរួមបញ្ចូលគ្នាជាមួយ អ៊ូរី ហ្វាយនែន ខេមបូឌា ភីអិលស៊ី នៅឆ្នាំ ២០២០ ដើម្បីពង្រីកបណ្តាញ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជាបានអនុម័តអាជ្ញាបណ្ណជាធនាគារពាណិជ្ជនៅខែវិច្ឆិកា ឆ្នាំ ២០២១ និងបានក្លាយជាធនគារពាណិជ្ជជាផ្លូវការក្នុងខែមករា ឆ្នាំ ២០២២ ដើម្បីផ្តល់ទីផ្សារជាមួយនឹងផលិតផល និងសេវាកម្មរបស់ធនាគារពាណិជ្ជពេញលេញ។
គិតត្រឹមខែមិថុនា ឆ្នាំ 2025 ធនាគារ អ៊ូរី (ខេមបូឌា) ម.ក មានសាខាចំនួន 144 នៅទូទាំងប្រទេស មានបុគ្គលិកជាង 3,500 នាក់ និងបម្រើអតិថិជនជាង 534 ពាន់នាក់ ជាមួយនឹងទ្រព្យសកម្មសរុបជាង 1.4 ពាន់លានដុល្លារអាមេរិក ផលប័ត្រប្រាក់កម្ចីចំនួន 1.1 ពាន់លានដុល្លារ និងសមតុល្យសន្សំប្រាក់បញ្ញើរហូតដល់ 742 លានដុល្លារ។
“ធនាគារ អ៊ូរី ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក!
Phnom Penh, August 14, 2025 — In the spirit of solidarity, social responsibility, and in response to the Royal Government and National Bank Of Cambodia’s appeal, Woori Bank (Cambodia) Plc. has decided to fully cancel all outstanding debts for customers or co-borrowers who are fallen soldiers. Additionally, the bank will cancel debts on a case-by-case basis for customers or co-borrowers who are disabled or injured military personnel.
Beyond this, Woori Bank, together with all its employees, has contributed food supplies to frontline military heroes and displaced citizens through the provincial authorities of five severely affected provinces due to the conflict: Preah Vihear, Siem Reap, Oddar Meanchey, Banteay Meanchey, and Pursat.
The picture from Siem Reap provincial hall
This donation reflects Woori Bank Cambodia and its staffs deep commitment to the Cambodian people and highlights its role in supporting national recovery and social safety under the slogan: “Woori Bank stands with the Cambodian people.”
“Our responsibility goes beyond financial services. It is our duty to stand with the Cambodian people during difficult times. Woori Bank is committed to continuously contributing positively to society and will keep seeking new ways to actively support the government in rebuilding affected communities,” said Mr. Shon Cheol Su, CEO of Woori Bank (Cambodia) Plc.
The picture from Banteay Meanchey provincial hall
About Woori Bank (Cambodia) Plc.
WOORI BANK (CAMBODIA) PLC. has had significant milestone achievements in Cambodia for 30 years. With the beginning of the funding program in 1990 and getting an official license to operate as a microfinance institution in 2004, then updating the license in 2011 to become a micro-deposit-taking finance institution, as well as merging with Woori Finance Cambodia Plc. in 2020 to broaden the network. Additionally, the National Bank of Cambodia has approved a license as a commercial bank since November 2021 and officially launched in January 2022, enabling Woori Bank (Cambodia) Plc. to provide the market with a full-fledged commercial bank’s products and services.
As of June 2025, the bank has 144 branches nationwide, employs over 3,500 staff, and serves more than 534 thousand customers with a total asset of more than USD 1.4 billion, a loan portfolio of USD 1.1 billion, and deposit savings balances up to USD 742 million.
“Woori Bank, Your Smart Choice in Finance!”