ផ្សារទំនើបអ៊ីអន មានជ័យ បានបើកសម្ពោធហាងវត្ថុអនុស្សាវរីយ៍ខ្មែរថ្មីនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥!
ហាងវត្ថុអនុស្សាវរីយ៍ថ្មីនេះ ប្រមូលផ្ដុំទៅដោយ ផលិតផលក្នុងស្រុករួមមាន គ្រឿងបរិភោគ និងវត្ថុអនុស្សាវរីយ៍ធ្វើដោយដៃ ដែលឆ្លុះបញ្ចាំងពីវប្បធម៌ខ្មែរ ដោយមានការរួមបញ្ចូលគ្នានៃបច្ចេកទេសបែបប្រពៃណី និងរចនាបែបទំនើបទាន់សម័យ។
ហាងលក់វត្ថុអនុស្សាវរីយ៍នេះ នឹងមានតួនាទីយ៉ាងសំខាន់សម្រាប់អតិថិជនក្នុងស្រុក និងអន្តរជាតិ ដើម្បីទទួលបានបទពិសោធន៍ទិញទំនិញកាន់តែងាយស្រួលក្នុងការ ស្វែងរកផលិតផល ឬ វត្ថុអនុស្សាវរីយ៍ពីប្រទេសកម្ពុជា ដែលមានគុណភាពខ្ពស់ពីបណ្តាខេត្តផ្សេងៗ សម្រាប់ធ្វើជាកាដូ ជូនមិត្តភ័ក្តិ និងសមាជិកគ្រួសារ នៅពេលត្រឡប់ទៅប្រទេសកំណើតវិញ។
ដើម្បីអបអរការបើកហាងថ្មីនេះ ចាប់ទី ១៥ ដល់ ១៧ ខែ សីហា ឆ្នាំ២០២៥ ផ្សារទំនើបអ៊ីអន មានជ័យ មានការផ្ដល់ជូនពិសេសជាច្រើនរួមមាន៖
- រាល់ការជាវទិញទំនិញនៅហាងលក់វត្ថុអនុស្សាវរីយ៍ ចាប់ពី ២០ ដុល្លារឡើងទៅ អតិថិជននឹងទទួលបានក្រមាខ្មែរ ១ ដោយឥតគិតថ្លៃ
- បញ្ចុះតម្លៃរហូតដល់ ២០% ទៅលើមុខទំនិញមួយចំនួន