ដំណឹងល្អ! ក្រុមហ៊ុនចិនធំៗ២ ចង់មកវិនិយោគផលិតទឹកស្អាតខ្នាតធំ និងរោងចក្រស៊ីម៉ង់តិ៍ នៅកម្ពុជា
ធី ស្រីល័ក្ខMARCH 30 202311.2 K views

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនដ៏ធំរបស់រដ្ឋចិន ដែលមានជំនាញរកស៊ីលើវិស័យថាមពល ទឹកស្អាត និងវារីអគ្គិសនី ឈ្មោះ China Energy Costruction International Group Co,Ltd និងក្រុមហ៊ុន ស៊ីម៉ងត៏ K.P Cement Industry Co,Ltd បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគផលិតទឹកស្អាតខ្នាតធំ និងរោងចក្រផលិតស៊ីម៉ងត៏ នៅកម្ពុជា ក្នុងជួបពិភាក្សាការងារជាមួយឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ 

338730619 1659647107802525 5858495335200188265 N

នៅក្នុងជំនួបនោះ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានសម្តែងការស្វាគមន៍និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាព និងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន China Energy Costruction International Group Co,Ltd បន្ទាប់ពី បានស្តាប់ពីសាវតារបស់ក្រុមហ៊ុន តាមរយៈលោក Lin Xaodan អនុប្រធាន ជាន់ខ្ពស់ នៃក្រុមហ៊ុន និង ជាប្រធាន ក្រុមហ៊ុន វិនិយោគក្រៅប្រទេស (Overseas Investment Company )។ 

 

338518853 1299318060799316 1998283443116601774 N

ឯកឧត្ដមបានស្នើសុំឲ្យភាគីចិនពិនិត្យ លទ្ធភាពបង្កើតរោងចក្រអាងប្រព្រឹត្តិកម្មទឹកស្អាត ខ្នាតធំ ផ្គត់ផ្គង់តាមបណ្តោយផ្លូវជាតិលេខ៧ ឆ្លងកាត់ ខេត្ត កំពង់ចាម ត្បូង ឃ្មុំ រហូតទៅដល់ស្នួលខេត្តក្រចេះ ដែលជារបៀង សេដ្ឋកិច្ច ដ៏សំខាន់របស់ប្រទេស ដែលមានតម្រូវការទឹកស្អាតប្រមាណ ៣០ម៉ីន ម៉េត្រគូបក្នុងមួយថ្ងៃ ហើយត្រូវយកប្រភពទឹកឆៅពីទន្លេមេគង្គ។ គម្រោងនេះមានសារ:សំខាន់ណាស់ មិនត្រឹមសម្រាប់ផលសេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ប៉ុន្តែបានជួយរំដោះ ប្រជាពលរដ្ឋ នៅតំបន់នោះឲ្យបញ្ឈប់ការប្រើប្រាស់ប្រភពទឹកពីក្រោមដី ដែលសម្បូរណ៍ដោយជាតិពុល ឬសារធាតុគីមីមិនល្អ ពីព្រោះជាតំបន់ដែលមានការ ទម្លាក់គ្រាប់បែក និងរោយម្សៅ ព័ណ៌ ទឹកក្រូច ពីសហរដ្ឋអាមេរិក ក្នុងសម័យសង្គ្រាម ។ 

ទាក់ទងនឹងការបង្កើត រោងចក្រផលិតស៊ីម៉ង់តិ៍ ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ សូមលើកទឹកចិត្ត និងគាំទ្រ ពីព្រោះ ទោះបីមានក្រុមហ៊ុនផលិតស៊ីម៉ង់តិ៍ នៅកម្ពុជា ប្រមាណ៥ទៅ៦ក្រុមហ៊ុនក៏ដោយ ក៏មិនទាន់អាចបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុកបានគ្រប់គ្រាន់ដែរ ដោយសារវិស័យហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យនៅកម្ពុជា កំពុង មានការវិវឌ្ឍន៍ឥតឈប់ឈរ ។ 

338529381 3415359982009418 8569879210783544791 N

ជាការឆ្លើយតប ភាគីចិនបានបង្ហាញនូវចំណាប់អារម្មណ៍ខ្ពស់ចំពោះការវិនិយោគនៅកម្ពុជា ។ ក្នុងនោះគម្រោង ទឹកស្អាត ភាគីទាំងពីរ នឹងជជែកគ្នាក្នុងកំរិតរដ្ឋាភិបាល ។ ហើយចំពោះការបង្កើតរោងចក្រផលិត ស៊ីម៉ង់តិ៍ គឺក្រុមហ៊ុន K.P Cement Industry Co,Ltd នឹងដំណើរការនាពេលខាងមុខ ពីព្រោះក្រុម ហ៊ុន បានទទួលអជ្ញាប័ណ្ណ រុករករ៉ែ ពីក្រសួងរ៉ែ និងថាមពលរួចហើយសម្រាប់ ជាវត្ថុធាតុដើមក្នុងការផលិតស៊ីម៉ង់តិ៍ 

អត្ថបទដោយ៖សម្បត្តិ សុខឡាង

ក្រុមហ៊ុន K.P Cement Industry Co., Ltd មានគម្រោងសាងសង់កំពង់ផែនៅខេត្ដមួយនេះ
Bunthoeun KoemAUGUST 14 20259 views

ការដឹកជញ្ជូនទំនិញនឹងកាន់តែមានភាពល្អប្រសើរនាពេលខាងមុខ ខណៈក្រុមហ៊ុន K.P Cement Industry Co., Ltd មានគម្រោងនៅក្នុងការវិនិយោគសាងសង់កំពង់ផែដឹកជញ្ជូននៅក្នុងខេត្ដក្រចេះ ខណៈបច្ចុប្បន្នក្រុមហ៊ុន និងក្រសួងពាក់ព័ន្ធបាននិងកំពុងធ្វើការសិក្សាលើគម្រោងនេះ។

529846877 1076817644629229 739964937078627039 N

យោងតាមការចុះផ្សាយពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ក្រុមហ៊ុន K.P Cement Industry Co., Ltd ដោយមានការចូលរួមពី លោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ មន្ត្រីរាជការនៃអង្គភាពពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន។

ក្រសួងបានបញ្ជាក់ថា ជំនួបនេះធ្វើឡើងដោយមានគោលបំណងពិភាក្សាការងារ ស្វែងយល់អំពីទិដ្ឋភាពច្បាប់ និងបទប្បញ្ញត្តិស្តីពីការសាងសង់ និងធ្វើប្រតិបត្តិការកំពង់ផែ ដែលក្រុមហ៊ុន K.P Cement Industry Co., Ltd គ្រោងនឹងសាងសង់នៅខេត្តក្រចេះ។

សូមជម្រាបថា ការសាងសង់កំពង់ផែ គឺជាផ្នែកមួយក្នុងប្រព័ន្ធភស្តុភារកម្មរបស់កម្ពុជាផងដែរ។ភស្តុភារកម្មសំដៅដល់ការរួមបញ្ចូលគ្នាក្នុងការរៀបចំប្រព័ន្ធសម្របសម្រួល បែបបទទំនិញចេញចូល ការដឹកជញ្ជូន ឆ្លងកាត់ព្រំដែន ការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងពាណិជ្ជកម្ម មានជាអាទិ៍ ផ្លូវគោក ផ្លូវដែក ផ្លូវ សមុទ្រ ផ្លូវទឹក ផ្លូវអាកាស និងកំពង់ផែជាដើម៕

531822385 1076817811295879 3655442093158190803 N

530348157 1076817501295910 2574683707662972789 N 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia