Wingmall ប្រកាសមិនយកកម្រៃជើងសារ ដើម្បីគាំទ្រអាជីវករក្នុងស្រុក និងអ្នកប្រើប្រាស់
Daneth MechAUGUST 12 2025

ក្នុងនាមជាផ្សារឌីជីថលដែលបង្កើតឡើងដោយកូនខ្មែរ Wingmall តែងតែនៅក្បែរសហគមន៍គ្រប់កាលៈទេសៈតាមរយៈការភ្ជាប់ទំនាក់ទំនងរវាងអ្នកទិញនិងអ្នកលក់ ក៏ដូចជារួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកលូតលាស់។

Photo 2025 08 12 11 52 29

Photo 2025 08 12 11 52 32

Wingmall បានដាក់ដំណើរការយុទ្ធនាការថ្មីទូទាំងប្រទេស ដើម្បីបង្កើនឱកាសក្នុងវិស័យឌីជីថលសម្រាប់អាជីវករខ្នាតតូច និងអ្នកប្រើប្រាស់ទូទៅ។ យុទ្ធនាការនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច និងបញ្ហាប្រឈមក្នុងតំបន់ ដែលបានបញ្ជាក់ពីសារៈសំខាន់នៃដំណោះស្រាយដែលបង្កើតដោយខ្មែរ និងអាច​ឱ្យពលរដ្ឋគ្រប់រូបប្រើប្រាស់បាន។

Wingmall បានបង្កើតឡើងក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ដើម្បីជួយអាជីវករក្នុងស្រុក និងសម្រួលដល់ប្រជាពលរដ្ឋក្នុងការស្វែងរកទំនិញចាំបាច់។ បេសកកម្មនេះមិនគ្រាន់តែជាការធ្វើអាជីវកម្មនោះទេ ប៉ុន្តែជាការជួយឱ្យអាជីវករអាចរក្សាទំនាក់ទំនងជាមួយអតិថិជនរបស់ខ្លួន។ សព្វថ្ងៃនេះ បេសកកម្មនេះនៅតែបន្ត ហើយរឹតតែមានភាពចាំបាច់ជាងមុន ដោយ Wingmall ប្តេជ្ញាផ្តល់ជូននូវសេវាកម្មកាន់តែប្រសើរ និងពង្រីកវិសាលភាព​ឱ្យកាន់តែទូលំទូលាយ។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកក្រុមហ៊ុន វីង បានលើកឡើងថា៖ «Wingmall ត្រូវបានបង្កើតឡើងដោយខ្មែរ សម្រាប់ខ្មែរ។ យើងមិនគ្រាន់តែចាប់ផ្តើមអាជីវកម្មទេ គឺយើងចូលរួមឆ្លើយតបទៅនឹងតម្រូវការរបស់សង្គម។ ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ ទីផ្សារឌីជីថលរបស់យើងធានាថា ប្រជាពលរដ្ឋអាចទទួលបាននូវអ្វីដែលពួកគេត្រូវការ ហើយអាជីវកម្មខ្នាតតូចក៏អាចបន្តរីកចម្រើនទៅមុខបានដែរ។»

Photo 2025 08 12 11 52 33 (2)

Photo 2025 08 12 11 52 33

Photo 2025 08 12 11 52 30 (2)

សព្វថ្ងៃនេះ Wingmall បានក្លាយជានិមិត្តរូបនៃភាពច្នៃប្រឌិត និងភាពរឹងមាំរបស់ខ្មែរ។ ផ្សារឌីជីថលនេះអនុញ្ញាតឱ្យអ្នកលក់អាចរកស៊ីបានដោយមិនកាត់កម្រៃជើងសារ ដែលមានន័យថាពួកគេអាចគ្រប់គ្រងហាង តម្លៃ និងប្រាក់ចំណេញបានដោយខ្លួនឯង។ ផ្សារឌីជីថលដ៏ងាយស្រួលនេះ បានជួយឱ្យគ្រួសារ សិស្ស និងសហគមន៍ទូទៅ អាចបញ្ជាទិញទំនិញសំខាន់ៗបានយ៉ាងឆាប់រហ័ស ក្នុងតម្លៃសមរម្យ និងមានតម្លាភាព។

លោក ម៉ានូ រ៉ាចាន់ បានគូសបញ្ជាក់បន្ថែមអំពីទស្សនវិស័យរបស់ Wingmall យ៉ាងដូច្នេះថា៖ «នេះមិនមែនគ្រាន់តែជាការបង្កើតឱ្យមានការទិញទំនិញតាមអនឡាញនោះទេ ប៉ុន្តែគឺជាការផ្តល់សិទ្ធិអំណាចជូនដល់ប្រជាជាតិយើងទាំងមូល។ យើងកំពុងកសាងទីផ្សារឌីជីថលមួយដែលឆ្លុះបញ្ចាំងពីគុណតម្លៃ, ចរន្តសេដ្ឋកិច្ច និងសក្តានុពលរបស់ប្រជាជនយើង។ ទោះបីជាអាជីវកម្មតូចធំស្ថិតនៅទីក្រុងភ្នំពេញ ឬនៅតាមបណ្តាខេត្តនានាក៏ដោយ, Wingmall នឹងនៅទីនេះដើម្បីគាំទ្រជានិច្ច។ យើងមិនមែនត្រឹមតែបង្កើតទីផ្សារឌីជីថលនោះទេ តែយើងកំពុងកសាងវេទិកាមួយដើម្បីឱ្យគ្រប់គ្នាអាចចូលរួម និងសហការគ្នាបាន។»

យុទ្ធនាការថ្មីនេះផ្តោតលើកត្តាអាទិភាពចំនួនបី៖

  • ទី១៖ ផ្តល់ឱកាសឱ្យអាជីវករអាចរកចំណូលដោយឯករាជ្យដោយមិនគិតកម្រៃជើងសារ (ជើងសារ ០%)
  • ទី២៖ ផ្តល់ជូនអតិថិជននូវតម្លៃដែលមានតម្លាភាព មិនបំប៉ោងតម្លៃ និងផលិតផលដែលងាយស្រួលរកទិញ
  • និងទី៣៖ ពង្រីកសេវាកម្មទៅកាន់តំបន់ដែលមិនទាន់មានសេវាទៅដល់ ជា​ពិសេស​សហគមន៍​ដែល​ជួប​ការ​លំបាក​ក្នុង​ការ​ផ្គត់ផ្គង់​ទំនិញ

យុទ្ធនាការនេះអំពាវនាវដល់ប្រជាជនកម្ពុជា ឱ្យចូលរួមគាំទ្រអាជីវកម្មក្នុងស្រុក ទិញផលិតផលខ្មែរ និងរួមគ្នាកសាងអនាគតទីផ្សារឌីជីថលរបស់កម្ពុជា។

យុទ្ធនាការថ្មីនេះទៀតសោតបានដាក់ចេញនូវខ្លឹមសារចំនួន ៣ ដោយបង្កប់នូវសា្មរតីសាមគ្គីភាព និងលើកស្ទួយសមិទ្ធផលក្នុងស្រុក៖ 

 Go កាន់តែខ្ពស់ ព្រោះជនជាតិខ្មែរតែងតែក្រោកឈរជម្នះរាល់ឧបសគ្គ និងបញ្ហាប្រឈមនានា។

Go កាន់តែប្រសើរ ព្រោះជាផ្សារឌីជីថលដែលងាយភាពស្រួលក្នុងការប្រើប្រាស់ ទីផ្សាររឹងមាំនឹងជួយលើកស្ទួយសហគមន៍ឱ្យកាន់តែប្រសើរឡើង។ 

Go ដើម្បីកម្ពុជា ព្រោះនៅពេលដែលយើងគាំទ្រផលិតផលក្នុងស្រុក នោះគឺជាការកសាងអនាគតមួយដែលជារបស់យើងយ៉ាងពិតប្រាកដ។

ដោយមានការគាំទ្រពីក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប, Wingmall មានមោទនភាពក្នុងនាមជាទីផ្សារឌីជីថលតែមួយគត់ ដែលបង្កើត និងគ្រប់គ្រង ១០០% នៅក្នុងប្រទេសកម្ពុជា ដែលនេះគឺជាមោទនភាពជាតិក្នុងសម័យឌីជីថល។

Photo 2025 08 12 11 52 30

Photo 2025 08 12 11 52 31

លោក ម៉ានូ រ៉ាចាន់ បានគូសបញ្ជាក់ថា៖ «កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្កើតទីផ្សារឌីជីថលមួយដែលយល់ច្បាស់ពីតម្រូវការ និងបម្រើសេវាជូនប្រជាជនយើង។ តាមរយៈការចូលរួមពីអាជីវករ និងការគាំទ្រពីអតិថិជនទាំងអស់ យើងនឹងកាន់តែរឹងមាំជាមួយគ្នា។”

សម្រាប់​ម្ចាស់​អាជីវកម្ម​ដែល​មាន​ចំណាប់​អារម្មណ៍​ក្នុង​យុទ្ធនាការ​ និង​ចង់​ក្លាយ​ជា​ដៃគូសហការ​របស់​ Wingmall សូម​ចុះឈ្មោះ​តាម​រយៈ​តំណ​ភ្ជាប់​នេះ៖ https://m.me/WingmallKH

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia