កម្រមានអ្នកដឹង! អ្នកជំនាញថា អ្នកនឹងគ្មានថ្ងៃមានបានឡើយ បើអ្នកមិនដឹងរឿងទាំង៤នេះ
Toeuy HongAUGUST 12 202513 views

 គេថាចង់មានបាន ចំណេះដឹងហិរញ្ញវត្ថុគឺពិតជាសំខាន់ព្រោះកាលណាអ្នកដឹងពីរឿងលុយកាក់ អ្នកនឹងអាចប្រើប្រាស់លុយឲ្យចំណេញក៏ដូចជាប្រើប្រាស់លុយទៅវិនិយោគកសាងភាពមានបាននៅក្នុងជីវិត។ ទាក់ទងនឹងការកសាងភាពមានបាននេះដែរ លោក Dave Ramsey អ្នកជំនាញហិរញ្ញវត្ថុប្រាប់រឿងពិតទាំង៤នៃលុយកាក់ដែលអ្នកគួរដឹងឲ្យបានឆាប់បើចង់បានជីវិតមួយធូរធារ។

 

. ភាពមានបានកើតចេញពីវិន័យ

 អ្នកខ្លះមួយខែរកចំណូលបានរាប់ពាន់ រាប់ម៉ឺនដុល្លារប៉ុន្ដែនៅតែខ្វះខាតលុយនៅតែជួបបញ្ហាលុយកាក់រហូតធ្លាក់ក្នុងបញ្ហាបំណុលធ្ងន់ធ្ងនរ។ មូលហេតុដែលអ្នករកលុយបានច្រើននៅតែជួបបញ្ហាលុយកាក់គឺដោយសារតែពួកគាត់ចាយអស់ៗពីខ្លួន។

 

ការកសាងទ្រព្យមិនមែនទាល់តែយើងមានចំណូលច្រើននោះទេ តែអ្វីដែលអ្នកត្រូវមានក្នុងការកសាងទ្រព្យគឺវិន័យ។ ទោះអ្នករកចំណូលបានតិចក៏ដោយបើអ្នកមានវិន័យ ដោយចេះចាត់ចែងលុយ សន្សំលុយនោះលុយរបស់អ្នកនឹងកាន់តែកើនរហូតអាចកសាងទ្រព្យសម្បត្តិហូរហៀរបាន។

 

. វិនិយោគឲ្យបានឆាប់អ្នកនឹងសល់ទ្រព្យច្រើន

 បើចាប់ផ្ដើមវិនិយោគឲ្យបានឆាប់ អ្នកនឹងសល់ទ្រព្យកាន់តែច្រើន។ វិនិយោគជាប្រចាំជាប់ជានិច្ច ចង់ មិនចង់លុយរបស់អ្នកនឹងកើនឡើងជាលំដាប់។ ឧទាហរណ៍បើអ្នកចាប់ផ្ដើមវិនិយោគនៅអាយុ២០ឆ្នាំដោយវិនិយោគ១០០ក្នុងមួយខែក្នុងអត្រាចំណេញ១២%ក្នុងមួយឆ្នាំ នោះអនាគតអ្នកនឹងក្លាយជាសេដ្ឋី។ ត្រូវចាំថាពេលវេលាគឺជាឧបករណ៍ដ៏ធំបំផុតក្នុងការកសាងទ្រព្យសម្បត្តិ។

 

. របស់មិនអាចធ្វើឲ្យអ្នកមានបានទេ

មានមនុស្សមិនតិចទេយល់ច្រឡំថា ឡានថ្មី ទូរស័ព្ទ កាបូបថ្មីៗគឺជាទ្រព្យ តែតាមពិតរបស់ទាំងនេះមិនមែនជាទ្រព្យឡើយព្រោះតម្លៃរបស់វាកាន់តែធ្លាក់ថ្លៃ។ ទ្រព្យគឺជារបស់ទាំងឡើយណាដែលវាអាចផ្ដល់ជាប្រាក់ចំណូលសម្រាប់អ្នក។

 

. អ្នកមិនអាចមានបានទេ បើអ្នកគ្មានផែនការ

មនុស្សជាច្រើនមិនអាចសល់លុយ មិនមានទ្រព្យដោយសារតែពួកគាត់មិនមានផែនការជាមួយលុយដែលពួកគាត់រកបាន។ អ្នកមានគេមានដោយសារគេមានផែនការច្បាស់ជាមួយនឹងលុយរបស់ពួកគេ។ គេរកលុយបានចេះសន្សំចេះវិនិយោគ ធ្វើឲ្យលុយកាន់តែកើនសល់លុយ សល់ទ្រព្យ៕  

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia