ក្រុមហ៊ុនអ័រគីន កម្ពុជា បានរៀបចំកម្មវិធីសប្បុរសធម៌ក្រោមប្រធានបទ “អ័រគីន និងស្នាមញញឹមកុមារជនបទ” ដល់សាលាបឋមសិក្សាមួយក្នុងខេត្តកំពត
Sreymom ChaAUGUST 12 2025

ភ្នំពេញ, ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៥ ក្រុមហ៊ុនអ័រគីន​ កម្ពុជា បានបង្ហាញនូវគោលជំហរបន្តប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សុខុមាលភាពសង្គមតាមរយៈការផ្ដល់នូវសេវាកម្មដែលមានគុណភាព និងចូលរួមអភិវឌ្ឍសង្គមយ៉ាងសកម្ម ​ដោយបានបង្កើតនូវកម្មវិធីសប្បុរសធម៌ក្នុងគោលបំណងផ្ដល់ស្នាមញញឹម និងចែករំលែកក្តីស្រឡាញ់ ក៏ដូចជាការចែករំលែកចំណេះដឹងទាក់ទងទៅនឹងសុខុមាលភាពកុមារ។

Photo 2025 08 12 16 56 59

លោក យៀប សុគន្ធថៃ អគ្គនាយកក្រុមហ៊ុន អ័រគីន កម្ពុជា បានមានប្រសាសន៍ថា៖

«ការវិនិយោគលើការអប់រំ និងសុខុមាលភាពកុមារគឺជាការវិនិយោគដ៏យូរអង្វែងបំផុតសម្រាប់អនាគតជាតិ។ យើងមានជំហរប្តេជ្ញាចិត្តខ្លាំងក្លាក្នុងការជួយលើកស្ទួយគុណភាពជីវភាពរបស់សហគមន៍ ជាពិសេសក្នុងតំបន់ដែលកំពុងខ្វះខាត។ កម្មវិធីនេះគឺជាផ្នែកមួយនៃការយកចិត្តទុកដាក់របស់យើងចំពោះសង្គម។»

Photo 2025 08 12 16 56 53

ក្រុមហ៊ុនយល់ឃើញថា ការផ្តល់ឱកាសអោយកុមារទទួលបានការអប់រំ និងការការពារសុខុមាលភាពកុមារគឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ដូច្នេះហើយ ទើបក្រុមហ៊ុនបានរៀបចំកម្មវិធីសប្បុរសធម៌មួយ ដែលធ្វើឡើងនៅឯសាលាបឋមសិក្សាសុខសាន្តអាយឌៀអូររវៀង ដែលមានទីតាំងនៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត ដែលមានសិស្សានុសិស្សសរុបចំនួន ៨៧នាក់ និងលោកគ្រូអ្នកគ្រូចំនួន ៥នាក់។ ក្រុមហ៊ុន​បានបរិច្ចាគសម្ភារសិក្សា ទូសម្រាប់តម្កល់ឯកសារ បង់អង្គុយ ធុងសំរាម​ ដើមរុក្ខជាតិដែលអាចបណ្តេញមូស ក៏ដូចជាការបាញ់ផ្សែងកម្ចាត់សត្វមូស ទូទាំងទីធ្លាសាលាដោយឥតគិតថ្លៃថែមទៀតផង។

Photo 2025 08 12 16 56 47

លើសពីនេះ អ្នកជំនាញកម្ចាត់សត្វល្អិតចង្រៃរបស់ ក្រុមហ៊ុន អ័រគីន​ កម្ពុជា ក៏បានចែករំលែកចំណេះដឹង និងវិធីសាស្ត្រការពារពីសត្វមូស ដើម្បីកាត់បន្ថយអត្រានៃការកើតជម្ងឺគ្រុនឈាម ទៅកាន់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រោះនេះជាចំណុចរបត់យ៉ាងសំខាន់ ដែលអាចបង្ការ ហើយបង្កើនការយល់ដឹងទៅកាន់អ្នករស់នៅក្នុងសហគមន៍នោះពីការឈឺថ្កាត់ និងប្រឈមនឹងការខាតបង់ពេលវេលា រួមទាំងថវិកាផងដែរ។

Photo 2025 08 12 16 56 41

ស្មារតីនៃការបង្កើតកម្មវិធីសប្បុរសធម៌មួយនេះ ពួកយើងរំពឹងថាកុមារនឹងទទួលបានការយកចិត្តទុកដាក់យ៉ាងកក់ក្តៅពីមជ្ឍដ្ធានជំុវិញខ្លួនរួមបញ្ជូលទាំង ក្រុមគ្រួសារ មជ្ឍមណ្ឌលអប់រំ និងសង្គមទាំងមូល ព្រោះកុមារគ្រប់រូបជាទំពាំងស្នងឬស្សីរបស់ជាតិដែលមិនអាចខ្វះបាន។

Photo 2025 08 12 16 56 29

Photo 2025 08 12 16 56 23

Photo 2025 08 12 16 56 18

Photo 2025 08 12 16 55 54

Photo 2025 08 12 16 55 47

Photo 2025 08 12 16 55 40

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia