ជួយអ្នកលក់ក្នុងស្រុកខ្មែរ! Wingmall អេបទិញទំនិញអនឡាញរបស់ខ្មែរ ឲ្យអ្នកលក់ដូរ ទទួលបានប្រាក់ចំណូល១០0%
Toeuy HongAUGUST 12 202519 views

Wingmall ដែលជាអេប ទិញទំនិញអនឡាញដ៏ល្បីរបស់ខ្មែរ បានចាប់ផ្ដើមយុទ្ធនាការជួយដល់អ្នកលក់ដូរ អាជីវករនិងម្ចាស់អាជីវកម្មតូចធំទាំងអស់ឲ្យបង្កើនការលក់ ដោយអនុញ្ញាតឲ្យអ្នកលក់ដូរ ម្ចាស់អាជីវកម្មអាចដាក់លក់ផលិតផលនៅលើអេប Wingmall ដោយទទួលបានចំណូល១០០%ដោយមិនត្រូវបានកាត់ភាគរយឡើយ។

 W3

 នៅក្នុងយុទ្ធនាការដែល អេប Wingmall ជួយដល់អ្នកលក់នៅក្នុងស្រុកនេះគឺអ្នកលក់ចំណាយត្រឹមតែ១០០រៀលប៉ុណ្ណោះក្នុងមួយខែក្នុងការលក់ផលិតផលរបស់ខ្លួននៅក្នុងអេប Wingmall ដែលជាការចំណាយដ៏តិចបំផុត។

 

 ចំណុចពិសេសក្នុងការដាក់លក់នៅក្នុងអេប Wingmall នោះគឺរាល់ចំណូលដែលអ្នករកបានពីការលក់១០០%គឺជាលុយរបស់អ្នកលក់ ដោយមិនមានការគិតថ្លៃកម្រៃជើងសារពីការដាក់លក់នៅក្នុងអេបនេះឡើយដែលខុសពីអេបទិញទំនិញអនឡាញដទៃទៀតតែងតែគិតថ្លៃកម្រៃជើងសារពេលអ្នកដាក់លក់ក្នុងអេបរបស់គេ។

 

មិនតែប៉ុណ្ណោះការដាក់លក់ក្នុងអេប Wingmall នឹងជួយបង្កើនការលក់របស់អ្នកតាមរយៈកម្មវិធីប្ដូររង្វាន់សម្រាប់អតិថិជន។ អតិថិជនរបស់អ្នកនឹងទទួលបានរង្វាន់ពេលពួកគាត់ទិញអីវ៉ាន់ពីហាងរបស់អ្នក ធ្វើឲ្យហាងរបស់អ្នកមានអតិថិជនមកទិញម្ដងហើយម្ដងទៀតពោលគឺអតិថិជនក៏ចំណេញ ហើយអាជីវកម្មអ្នកក៏កាន់តែរីកចម្រើន។

 

សរុបបងប្អូនអ្នកលក់ដូរ អាជីវករនិងម្ចាស់អាជីវកម្មតូចធំទាំងអស់ អាចងាកមកដាក់លក់ទំនិញ ផលិតរបស់ខ្លួននៅលើអេប Wingmall ព្រោះអេបនេះជួយបង្កើនចំណូលពីការលក់បានកាន់តែច្រើនខណៈចំណូលដែលបានពីការលក់១០០%ជាចំណូលរបស់អ្នក ដោយអេប​ Wingmall គ្មានគិតថ្លៃកម្រៃជើងសារឡើយ។

 

សម្រាប់ការចុះឈ្មោះដាក់លក់នៅក្នុងអេប Wingmall បងប្អូនអាចឆាតទៅផេកផ្លូវការរបស់ Wingmall ហើយក្រុមការងារWingmall នឹងជួយសម្រួលក្នុងការចុះឈ្មោះដោយមិនចាំបាច់មានឯកសារច្រើនឡើយ ពោលគឺបងប្អូនអាចចុះឈ្មោះដោយខ្លួនឯងហើយចាប់ផ្ដើមធ្វើការដាក់លក់នៅក្នុងអេប Wingmall តែម្ដង៕ 

W1

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia