ច្បាស់ៗ! ក្រសួងសាធារណការ បញ្ជាក់ពីអាយុដែលអ្នកមានបណ្ណបើកបរគ្រប់ប្រភេទមានសិទ្ធិបើកបររថយន្ត
ធី ស្រីល័ក្ខAUGUST 12 20252.6 K views

មានបងប្អូនមួយចំនួនតែងតែឆ្ងល់ថា នៅពេលដែលយើងមានបណ្ណបើកបរតើយើងអាចមានសិទ្ធិបើករថយន្តដល់អាយុប៉ុន្មាន? ជាមួយគ្នានោះដែរ នាពេលនេះក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានបញ្ជាក់ថា អ្នកកាន់បណ្ណបើកបរគ្រប់ប្រភេទគឺមានសិទ្ធិបើកបរយានយន្តបានរហូតដល់អាយុ៦៥ឆ្នាំ។

 

បើយោងតាមច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកមាត្រា៤២ បានចែងថា ៖ អ្នកកាន់បណ្ណបើកបរគ្រប់ប្រភេទមានសិទ្ធិបើកបរយានយន្តបានរហូតដល់អាយុ៦៥(ហុកសិប ប្រាំ)ឆ្នាំ។ ចាប់ពីអាយុ៦៥(ហុកសិបប្រាំ)ឆ្នាំឡើងទៅ អ្នកកាន់បណ្ណបើកបរអាចអនុញ្ញាតឱ្យបើកបរបាន ប៉ុន្តែត្រូវ ពិនិត្យសុខភាព និងប្តូរបណ្ណបើកបរដែលមានសុពលភាពរយៈពេល២ (ពីរ) ឆ្នាំម្តង។

 

យ៉ាងណាមិញ សុពលភាពនៃប្រភេទបណ្ណបើកបរក ខ គ ឃ និងងមានរយៈពេល ដូចខាងក្រោម៖

. បណ្ណបើកបរប្រភេទក និងប្រភេទខ មានសុពលភាពរយៈពេល១០(ដប់)ឆ្នាំ។
. បណ្ណបើកបរប្រភេទគ ឃ និងង មានសុពលភាពរយៈពេល៥ (ប្រាំ)ឆ្នាំ។
. អ្នកកាន់បណ្ណបើកបរ ត្រូវសុំប្តូរបណ្ណបើកបរមុនអស់សុពលភាពដោយភ្ជាប់មក ជាមួយនូវលិខិតពិនិត្យសុខភាពដែលបញ្ជាក់ថាអាចបើកបរបាន។

29

នៅក្នុងករណីអ្នកមិនបានមកប្តូរបណ្ណបើកបរថ្មី ត្រូវទទួលការពិន័យ ស្របតាមបទប្បញ្ញត្តិនៃច្បាប់នេះ។ ការពិនិត្យសុខភាពត្រូវមានលិខិតបញ្ជាក់ថាអាចបើកបរបានពីគ្រូពេទ្យនៅតាមមន្ទីរពេទ្យ ឬមណ្ឌល សុខភាពដែលត្រូវកំណត់ដោយក្រសួងសុខាភិបាល។ ព័ត៌មានលម្អិត៖ (Hotline) 1275

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia