ខេត្ដ ៣ នេះទទួលបានគម្រោងរោងចក្រថ្មីតម្លៃសរុបជាង ១៤ លានដុល្លារ និងអាចបង្កើតការងារជិត ១ ពាន់កន្លែង
Bunthoeun KoemSEPTEMBER 1 202517 views

ជាដំណឹងរីករាយសម្រាប់អ្នកខេត្ដតាកែវ ស្វាយរៀង និងខេត្ដព្រះសីហនុ ខណៈខេត្ដសក្ដានុពលទាំងបីនេះទទួលបានគម្រោងបង្កើតរោងចក្រថ្មីនៅក្នុងភូមិសាស្ដ្ររបស់ខ្លួន ដែលមានតម្លៃសរុបជាង ១៤ លានដុល្លារ និងអាចបង្កើតឱកាសការងារជាច្រើនកន្លែងជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ផងដែរ។ យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាគម្រោងទាំងនោះរួមមាន៖ 

 

១. ខេត្ដតាកែវ

គម្រោងវិនិយោគបង្កើតរោងចក្រផលិតឧបករណ៍ផ្ទុកថាមពល និងគ្រឿងអគ្គិសនីផ្សេងៗ ក្នុងទំហំទុនវិនិយោគប្រមាណ ,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២០០កន្លែង។ ដោយគម្រោងនេះគឺមានទីតាំងស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។

540709916 1233787715446159 1043916565246315986 N

២. ខេត្ដស្វាយរៀង

គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈប្លាស្ទិក (ពោងគ្រប់ប្រភេទ សម្ភារៈក្មេងលេង តង់ ក្តារបន្ទះជិះលើទឹក) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហ្វ័រសុន ហ្គីហ្គា ក្នុងទំហំទុនវិនិយោគចំនួន ៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៥៣០កន្លែង។ ខណៈគម្រោងនេះគឺមានទីតាំងស្ថិតនៅក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

539908343 1232979632193634 836869304020627997 N

៣. ខេត្ដព្រះសីហនុ

គម្រោងវិនិយោគបង្កើតរោងចក្រផលិត និងដំឡើងឧបករណ៍ចម្អិន សម្ភារៈប្រើប្រាស់ពីប្លាស្ទិក និងគ្រឿងសង្ហារិម នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងទំហំទុនវិនិយោគចំនួន ៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៨១កន្លែង។ ដោយគម្រោងវិនិយោគនេះ គឺមានទីតាំងស្ថិតនៅក្រុងកំពង់សោម ខេត្តព្រះសីហនុ៕

540618208 1234615188696745 4838338230334892050 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia