អបអរសាទរ! សាលារៀនសុវណ្ណភូមិ ធ្វើពិធីបើកបវេសនកាលថ្មី ថ្នាក់ចំណេះដឹងទូទៅខ្មែរ និងថ្នាក់អន្តរភាសា IEP ឆ្នាំសិក្សា២០២៥-២០២៦
Meng SonglySEPTEMBER 1 2025

សាលារៀនសុវណ្ណភូមិ នាព្រឹកថ្ងៃចន្ទនេះ បានធ្វើពិធីបើកបវេសនកាលថ្មី ថ្នាក់ចំណេះដឹងទូទៅខ្មែរ និងថ្នាក់អន្តរភាសា IEP ឆ្នាំសិក្សា២០២៥-២០២៦ និងការប្រគល់បណ្ណសរសើរដល់សិស្សឆ្លងភូមិសិក្សាអន្តរភាសា IEP និងសិស្សជ័យលាភីចំណេះដឹងទូទៅខ្មែរ ប្រឡងសញ្ញាបត្របញ្ចប់មធ្យមសិក្សាបឋមភូមិ ឆ្នាំសិក្សា២០២៤-២០២៥ នៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) ។ 

P3

កម្មវិធីបើកបវេសនកាលថ្មីនេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកឧកញ៉ា ជា ធីឡាយ អគ្គនាយក និងជាស្ថាបនិកនៃស្ថាប័នអប់រំ អ៉ិន ធី ស៊ី គ្រុប និងលោកជំទាវ យូរ ឃីម ធីឡាយ ព្រមទាំងលោក ឃីម ផុន ប្រធាននាយកប្រតិបត្ដិ និងលោកគ្រូអ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សសរុបប្រមាណជាង ២ពាន់នាក់ ផងដែរ។   

 P2

ថ្លែងនៅក្នុងកម្មវិធី លោកឧកញ៉ា ជា ធីឡាយ អគ្គនាយក និងជាស្ថានិក នៃស្ថាប័នអប់រំ អ៉ិន ធី ស៊ី គ្រុប បានមានប្រសាសន៍ថា ក្នុងឱកាសដ៏មានសារៈសំខាន់នេះ ខ្ញុំបាទមានសេចក្តីសោមនស្ស និងរំភើបរីករាយក្រៃលែង ដែលបានចូលរួមអបអរសាទរ ជាមួយថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រូ បុគ្គលិកសិក្សា ព្រមទាំងក្មួយៗ សិស្សានុសិស្ស ទាំងអស់ ដែលបាននឹងកំពុងត្រៀមខ្លួនអបអរសាទរ ពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា២០២៥-២០២៦ នា ថ្ងៃនេះ

P6

លោកឧកញ៉ាបន្តថា សាលារៀនសុវណ្ណភូមិ គឺជាសាលារៀនឯកជនឈានមុខគេ និងល្អបំផុតសម្រាប់ក្មួយៗ សិស្សានុសិស្ស និងជាថ្នាលបណ្តុះបញ្ញា ដើម្បីឱ្យក្មួយៗទទួលបានការអប់រំមួយដ៏ប្រសើរ។ ការអប់រំនៅ សាលារៀនសុវណ្ណភូមិ សិស្សានុសិស្សទាំងអស់ មិនត្រឹមតែទទួលបាននូវចំណេះវិជ្ជាដ៏ថ្លៃថ្លាតែមួយមុខ ប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់ថែមទាំងទទួលបាននូវការអប់រំអំពីសុជីវធម៌ សីលធម៌ និងការឱ្យតម្លៃគ្នាទៅវិញទៅមក។  

ទន្ទឹមនឹងនេះ ក្មួយៗក៏នឹងទទួលបានការសិក្សាបន្ថែមពីបំណិនជីវិតលើជំនាញផ្សេងៗដូចជា៖ បច្ចេក វិទ្យាកុំព្យូទ័រ សិល្បៈ កីឡា ការអប់រំបំណិតវិទ្យាសាស្ត្រស្ទែម (STEM) ភាពជាអ្នកដឹកនាំ និងគុណធម៌នៅក្នុង សង្គម ដែលជាគុណវុឌ្ឍដ៏សំខាន់បំផុតសម្រាប់អាជីពការងាររបស់ក្មួយៗ នៅពេលអនាគត។

P7

សាលារៀនសុវណ្ណភូមិមានរចនាសម្ព័ន្ធរឹងមាំ តាំងពីកម្រិតការិយាល័យរហូតដល់កម្រិតសាលារៀន។ ចំពោះគណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក សុទ្ធតែមានចំណេះដឹងខ្ពស់ ជំនាញ ច្បាស់លាស់ មានសមត្ថភាពគ្រប់គ្រាន់ និងបទពិសោធយូរឆ្នាំលើការងារអប់រំ។ បន្ថែមពីនេះ បរិយាកាស សិក្សានៅសាលារៀនសុវណ្ណភូមិមានភាពទាក់ទាញ និងផាសុខភាព ហើយសម្ភារឧបទេសទំនើបសម្បូរបែប និងមានកម្មវិធីសិក្សាច្បាស់លាស់ស្របតាមបរិបទអប់រំសតវត្សរ៍ទី២១ និងបំណិនបញ្ញាសិប្បនិម្មិត (AI)

 

គួរបញ្ជាក់ថា កម្មវិធីសិក្សាចំណេះទូទៅខ្មែររបស់សាលារៀនសុវណ្ណភូមិ គឺអនុវត្តទៅតាមកម្មវិធីរបស់រដ្ឋទាំងស្រុង ដោយមានបន្ថែមនូវកម្មវិធី STEM ជំនាញទន់ បំណិនជីវិត ជាពិសេសគឺការអប់រំឥរិយាបថសិស្ស។ ចំពោះកម្មវិធីអន្តរភាសា (IEP) ជាកម្មវិធីសិក្សាពេញ មួយថ្ងៃ ដែលរួមមាន បីសេវាកម្ម៖ កម្មវិធីចំណេះទូទៅខ្មែរ កម្មវិធីភាសាអង់គ្លេស និងកម្មវិធីភាសាចិន ចាប់ពីកម្រិត ត្តេយ្យដល់កម្រិតវិទ្យាល័យ។ ក្នុងកម្មវិធីអន្តរភាសា សិស្សានុសិស្សមានសមត្ថភាពខ្ពស់នៅក្នុងការប្រើប្រាស់ភាស ក្នុងការសិក្សា កម្មវិធីស្របតាមស្តង់ដាជាតិ និងអន្តរជាតិ រួមបញ្ចូលទាំងការពង្រឹងជំនាញនិយាយ រួមបញ្ចូលទាំងការពង្រឹងជំនាញនីប និងប្រើប្រាស ភាសា អង់គ្លេស ចិន វិទ្យាសាស្ត្រ បច្ចេកវិទ្យា ស្អែម (STEM) ការអប់រំឥរិយាបថ ព្រមទាំងបំណិនជីវិត ផងដែរ ៕

 P1

P4

P5

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia