នៅថ្ងៃទី១ខែកញ្ញាឆ្នាំ២០២៥នេះ ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិបន្តឡើងថ្លៃយ៉ាងគំហុក។ គិតត្រឹមរសៀលថ្ងៃនេះ ហាងឆេងមាសអន្តរជាតិឡើងដល់៣៤៧៨ដុល្លារក្នុងមួយអោន(ស្មើនឹង៤១៩០ដុល្លារក្នុងមួយតម្លឹង)។ ចំណែកហាងឆេងមាសនៅក្នុងស្រុកថ្ងៃនេះឡើងដល់៤១៨ដុល្លារក្នុងមួយជី។
មូលហេតុដែលធ្វើឲ្យហាងឆេងមាសបន្តកើនឡើងនៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះគឺដោយសារតែក្រុមអ្នកវិនិយោគមានការរំពឹកថាធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកនឹងធ្វើការទម្លាក់ការប្រាក់ដុល្លារនៅអំឡុងខែកញ្ញាឆ្នាំ២០២៥នេះ។
ការរំពឹងនៃការទម្លាក់ការប្រាក់ដុល្លារបានរុញតម្លៃមាសឲ្យធ្លាក់ចុះព្រោះកាលការប្រាក់ដុល្លារទាប មនុស្សចាប់ផ្ដើមលក់ដុល្លារយកមកទិញមាសវិញ។ ទន្ទឹមនេះដែរ ប្រាក់ដុល្លារអាមេរិកចាប់ផ្ដើមចុះខ្សោយបន្តិចបន្ទាប់ពីមានការរំពឹងថាធនាការកណ្ដាលនឹងទម្លាក់ការប្រាក់នៅខែកញ្ញានេះ។
ក្រៅពីនេះ គោលនយោបាយយកពន្ធនាំចូលទំនិញរបស់លោកត្រាំទៅកាន់ប្រទេសដែលជាដៃគូពាណិជ្ជកម្មជាច្រើនដែលកំពុងមានភាពមិនច្បាស់លាស់ក៏ជាកត្តារួមផ្សំដែលធ្វើឲ្យហាងឆេងមាសនៅតែមានឱកាសកើនឡើងជាលំដាប់។
គួរបញ្ជាក់ផងដែរថាហាងឆេងមាសធ្លាប់ឡើងខ្ពស់មិនធ្លាប់មាននៅអំឡុងខែមេសាឆ្នាំ២០២៥ដែលអំឡុងខែមេសាឆ្នាំ២០២៥នេះមាសធ្លាក់ឡើងដល់៣៥០០ដុល្លារក្នុងមួយអោន ដែលស្មើនឹង៤២១៦ដុល្លារក្នុងមួយតម្លឹង៕