ក្រោយចាប់ផ្ដើមការសាងសង់កាលពីអំឡុងខែមិថុនា ឆ្នាំ២០២០ មក នៅទីបំផុតព្រលានយន្ដហោះអន្ដរជាតិតេជោ ត្រូវបានបញ្ចប់ការសាងសង់ទាំងស្រុង នឹងត្រៀមបើកប្រតិបត្ដិការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ និងរៀបចំពិធីសម្ភោធបើកឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខផងដែរ។ ហើយខាងក្រោមនេះគឺជាចំណុចពិសេសៗនៃព្រលានយន្ដហោះអន្ដរជាតិថ្មីខាងលើ៖
១. ជាព្រលានយន្ដហោះហោះធំជាងគេនៅកម្ពុជា ដោយសាងសង់នៅលើផ្ទៃដី ២ ៦០០ ហិកតា និងជាប់ចំណាក់ទី៩ នៅលើពិភពលោក។
២. ជាព្រលានយន្ដយន្ដហោះដែលចំណាយទុនសាងសង់ច្រើនជាងគេនៅកម្ពុជា
៣. ជាព្រលានយន្ដហោះប្រភេទ 4F ដែលអាចទទួលការចុះចតរបស់យន្ដហោះខ្នាតយក្សដូចជា៖ ធំដូចជា Airbus A380 និង Boeing 747 បាន។
៤. ក្នុងដំណាក់កាលដំបូង ព្រលានយន្តហោះនេះអាចទទួលអ្នកដំណើរបានរហូតដល់ ១៣ លាននាក់ក្នុងមួយឆ្នាំ ហើយមានគម្រោងពង្រីកសមត្ថភាពដល់ ៥០ លាននាក់ក្នុងមួយឆ្នាំនៅពេលអនាគត។
៥. រចនាបថនៃអគារអ្នកដំណើរត្រូវបានរចនាដោយក្រុមហ៊ុន Foster + Partners របស់ចក្រភពអង់គ្លេស ដែលមានលក្ខណៈពិសេសក្នុងការបញ្ចូលធាតុផ្សំធម្មជាតិ និងវប្បធម៌ខ្មែរទៅក្នុងសំណង់។
៦. ផ្នែកខាងក្នុងនៃអគារត្រូវបានរចនាឱ្យមានខ្យល់ចេញចូលល្អ និងមានពន្លឺធម្មជាតិគ្រប់គ្រាន់ ព្រមទាំងមានដាំដើមឈើធំៗ និងរុក្ខជាតិបៃតង ដើម្បីបង្កើតបរិយាកាសស្រស់ស្រាយ និងកាត់បន្ថយការប្រើប្រាស់ថាមពល។
សូមជម្រាបថា ព្រលានយន្ដហោះអន្ដរជាតិតេជោនេះ មានទីតាំងស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល មានចម្ងាយប្រមាណ ១៩ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ព្រលានថ្មីនេះត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន ដោយក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ដែលជាក្រុមហ៊ុនវិនិយោគរួមគ្នារវាងក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល។
តាមការបញ្ជាក់ពីលោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានឲ្យដឹងថា ព្រលានយន្ដហោះអន្តរជាតិតេជោនេះ បានចំណាយថវិកាសាងសង់អស់ទឹកប្រាក់ប្រមាណជាង ២០០០លានដុល្លារឯណោះសម្រាប់ដំណាក់កាលទី១នេះ៕