រោងចក្រចូលមកផ្ទូនៗ! ខេត្ដសក្ដានុពល១នេះ ទទួលបានគម្រោងរោងចក្រថ្មីចំនួន ៤ បន្ថែម
Bunthoeun KoemAUGUST 27 20251.7 K views

ដំណឹងល្អសម្រាប់អ្នកខេត្តតាកែវ  ខណៈខេត្ដសក្ដានុពលមួយនវទទួលបានរោងចក្រចំនួន ០៤ បន្ថែមទៀត។ ដោយនៅក្នុងនោះមាននៅស្រុកបាទីចំនួន ០៣ រោងចក្រ និងនៅស្រុកត្រាំកក់ចំនួន ០១ រោងចក្រ។ នេះបើយោងតាមការចេញផ្សាយដោយរដ្ឋបាលខេត្ដនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥។

539455801 1085061690422627 4318256368837998116 N

រដ្ឋបាលខេត្ដបានបញ្ជាក់ផងដែរថា នៅថ្ងៃដដែលនេះ ក្រុមការងារអនុគណៈកម្មាធិការវិនិយោគ ខេត្តតាកែវ ដឹកនាំដោយ លោក ញ៉ែម ស្រស់ អភិបាលរងខេត្ត និងជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តតាកែវ តំណាង ឯកឧត្តមអភិបាលខេត្ត ក៏បានអញ្ជេីញចុះពិនិត្យទីតាំងស្នេីសុំវិនិយោគបង្កេីតរោងចក្រចំនួន ០៤ទីតាំងខាងលើនេះផងដែរ ដោយក្នុងនោះរួមមានដូចខាងក្រោម៖

 

១/ រោងចក្រផលិតកាបូប កាបូបយួរដៃ សម្ភារៈធ្វើដំណើរ និងសម្ភារៈបន្ទាប់បន្សំ របស់ក្រុមហ៊ុន ជាំងហ៊ួយ ប៊ែក (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ។

 

២/ រោងចក្រផលិតសម្ភារៈផ្ទះបាយ របស់ក្រុមហ៊ុន អ៊ីហ្សេត ផេក ឯ.ក ស្ថិតនៅភូមិតាំងដូង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។

 

៣/ រោងចក្រផលិត និងផ្គុំដំឡើងគ្រោងទ្វារ គ្រោងបង្អួច គម្រប គ្រោងកែច្នៃអាលុយមីញ៉ូម និងគ្រឿងបន្ទាប់បន្សំ របស់ក្រុមហ៊ុន ហ្សុងជីន អាលុយមីញ៉ូម (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិរវៀង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។ឮ

 

៤/ រោងចក្រផលិតបរិក្ខារអគ្គិសនីបំភ្លឺ របស់ក្រុមហ៊ុន យ៉ាវស៊ីន ឡៃធីង (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិត្រពាំងកក់ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

539265640 1085061817089281 7661135302615207445 N

បើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ចាប់តាំងពីខែមករា រហូតដល់ខែកក្កដា ឆ្នាំ២០២៥ នេះ ខេត្ដតាកែវទទួលបានគម្រោងវិនិយោគសរុបចំនួន ៤៤ គម្រោង ឈរនៅលេខរៀងទី៤ ជាខេត្ដទទួលបានគម្រោងវិនិយោគច្រើនជាងគេបន្ទាប់ពីខេត្ដកំពង់ស្ពឺ​ ខេត្ដស្វាយរៀង និងរាជធានីភ្នំពេញ៕

539449133 1085061713755958 3207878859469295486 N

539256350 1085061777089285 5275799810717159830 N

531302431 1217080653783532 9146890956544287405 N (1)

អបអរអ្នកតាកែវ! ខេត្ដតាកែវទទួលបានរោងចក្រថ្មីតម្លៃជិត ១០ លានដុល្លារបង្កើតឱកាសការងារជិត ២ ពាន់កន្លែង
Bunthoeun KoemJANUARY 27 20233.2 K views

ជាដំណឹងដ៏រីករាយមួយសម្រាប់អ្នកខេត្ដតាកែវ ខណៈថ្មីៗនេះ ក្រុមហ៊ុនធំមួយ បានបោះទុនវិនិយោគចំនួន ៧.៥ លានដុល្លារបង្កើតរោងចក្រនៅក្នុងទឹកដីស្រុក ត្រាំកក់ និងបានបង្កើតឱកាសការងារជិត ២ ពាន់កន្លែងជូនពលរដ្ឋក្នុងតំបន់ផងដែរ។

យោងតាមការចុះផ្សាយពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា CDC កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានឲ្យដឹងថា ក្រុមហ៊ុនដែលបោះទុនវិនិយោគបង្កើតរោងចក្រនេះមានឈ្មោះ NEW TARGET FOOTWEAR (CAMBODIA) CO., LTD” ។ តាមការបញ្ជាក់ពី CDC ក្រុមហ៊ុននេះមានគម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទីប៉ាត់ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៧,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៩៣៨កន្លែង។

សូមជម្រាបផងដែរ នេះជាគម្រោងវិនិយោគដំបូងគេហើយ ដែលខេត្ដតាកែវនទទួលបានសម្រាប់ឆ្នាំថ្មី២០២៣នេះ ខណៈគម្រោងវិនិយោគដែលខេត្ដមួយនេះទទួលចុងក្រោយគឺ រោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ១ កន្លែង និងគម្រោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ស្ថិតនៅក្នុងភូមិកណ្ដឹងតូច ឃុំកណ្ដឹងតូច ស្រុកបាទី ១ កន្លែង កាលពីអំឡុងខែធ្នូ ឆ្នាំ២០២២។ ហើយគម្រោងរោងចក្រទាំងពីរនេះក៏បានបង្កើតឱកាសការងារជាង ៣ ពាន់កន្លែងជូនពលរដ្ឋនៅក្នុងតំបន់ផងដែរ៕

អត្ថបទ៖ កឹម​ ប៊ុនធឿន

327044734 869983070789306 8430812078189898876 N (1)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia