ឱកាសល្អ បានមកដល់ហើយខណៈពេលនេះអង្គការបាយ័ន អប់រំ និងអភិវឌ្ឍន៍ បានប្រកាសដល់ប្អូនៗ យុវជន យុវនារី និងសាធារណជនដែលមានបំណងចង់រៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈលើមុខជំនាញចំនួន២ រៀនឥតគិតថ្លៃជំនាញទាំងនោះមានដូចជា៖
១.ជំនាញធ្វើនំ និងបង្អែម (បែបបរទេស និងខ្មែរ)
២. ជំនាញកសិកម្មអេកូឡូស៊ី (ការដាំដុះ ចិញ្ចឹមសត្វ និងកែច្នៃចំណីអាហារ)
គួរបញ្ជាក់ថា ការចាប់ផ្តើមទទួលពាក្យចូលរៀន ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ ហើយថ្ងៃចូលរៀនគឺនៅដើម ខែមករា ឆ្នាំ២០២៥។ សម្រាប់តំណរភ្ជាប់ដើម្បីដាក់ពាក្យ និងសាកសួរព័ត៏មានបន្ថែម https://t.me/Bayon_TVET_schools ទំនាក់ទំនង លោក គុណ តាក់/ វ៉ិត ឆវិន ៖ ០៧៧ ៨០៦ ២៣៧/ ០៩៦ ៩៩ ៥០០ ២៨៕