ក្រុមហ៊ុន RMA Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី «តម្លៃថ្មីសម្រាប់រថយន្តនាំចូលពីសហរដ្ឋអាមេរិកមកលក់នៅទីផ្សារកម្ពុជា»
Bunthoeun KoemAUGUST 22 2025518 views

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នេះ ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូលរថយន្ដល្បីៗមកកាន់ទីផ្សារប្រទេសកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មានស្តីពី «តម្លៃថ្មីសម្រាប់រថយន្តនាំចូលពីសហរដ្ឋអាមេរិក» បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាទើបបានសម្រេចទម្លាក់ពន្ធ ០ ភាគរយលើមុខទំនិញដែលនាំចូលពីសហរដ្ឋអាមេរិកមកកាន់ប្រទេសកម្ពុជាកាលពីពេលថ្មីៗកន្លងទៅ។

2 Img 1269

នៅក្នុងកម្មវិធីសន្និសីទសារព័ត៌មានដ៏ពិសេសលើនេះ គឺមានការអញ្ជើញចូលរួមពីលោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia, លោក Devin Barta ក្រុមប្រឹក្សាភិបាលសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា (AmCham Cambodia) និងមន្ដ្រីទួតសហរដ្ឋអាមេរិក ព្រមទាំងមន្ដ្រីតំណាងមកក្រសួងនានាជាច្រើនរូបទៀតផងដែរ។

Photo 2025 08 22 13 55 46

តាមការបញ្ជាក់ពីលោក ងន សាំង សម្រាប់តម្លៃថ្មីនៃរថយន្ដដែលនាំចូលពីសហរដ្ឋអាមេរិកមកលក់នៅក្នុងទីផ្សារប្រទេសកម្ពុជា ក្រុមហ៊ុន RMA Cambodia បានកែប្រែតម្លៃដូចខាងក្រោម៖

·         រថយន្ដ JEEP WRANGLER RUBICON តម្លៃដើម 104,900$ ចុះនៅសល់ត្រឹមតែ 97,900$

·         រថយន្ដ RAM 1500 REBEL តម្លៃដើម 107,900$ ចុះនៅសល់ត្រឹមតែ 99,900$

·         រថយន្ដ FORD RAPTOR F150 តម្លៃដើម 169,000$ ចុះនៅសល់ត្រឹមតែ 149,000$

ដូច្នេះនេះគឺជាដំណឹងដ៏ល្អសម្រាប់អតិថិជនដែលចូលចិត្ដប្រើប្រាស់រថយន្ដរបស់សហរដ្ឋអាមេរិកទាំង ៣ ប្រភេទខាងលើ ខណៈតម្លៃបានធ្លាក់ចុះទាបជាងមុន។ សម្រាប់អតិថិជនដែលចង់ទិញ ឬសាកសួរព័ត៌មានបន្ថែមទាក់ទងរថយន្ដទាំងនេះ សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 086 888 116។

535079406 1226457776187867 7333038064375928653 N

សូមជម្រាបថា ក្រុមហ៊ុន RMA Cambodia គឺជាក្រុមហ៊ុនមានដើមកំណើតមកពីសហរដ្ឋអាមេរិក ដែលបានចុះបញ្ជីពាណិជ្ជកម្មនៅទីក្រុងហុងកុង និងមានប្រតិបត្ដិការជាច្រើននៅប្រទេសក្នុងតំបន់អាស៊ាន និងនៅលើពិភពលោក។ ក្រុមហ៊ុននេះបានវិនិយោគ និងប្រតិបត្ដិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ ១៩៩២ ដើម្បីនាំចូលនូវរថយន្ដ និងគ្រឿងចក្រកសិកម្មល្បីៗជាច្រើន ពិសេសយីហោរបស់សហរដ្ឋអាមេរិកដ៏ពេញនិយមដូចជា៖ រថយន្ដFORD, RAM, JEEP និងត្រាក់ទ័រ John Deere ជាដើម។ ហើយបច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកសរុបជាង ៥ ០០០ នាក់ ដែលសុទ្ធសឹងជាជនជាតិខ្មែរផងដែរ៕

2

Photo 2025 08 22 13 55 16

8 Img 1234

6

5 Img 1254

4

Photo 2025 08 22 13 56 05

3

ប្រេងសាំងខែថ្មី! មកដឹងពីតម្លៃប្រេងសាំង ដែលក្រសួងប្រកាសឱ្យលក់ជូនប្រជាជនចាក់ពីថ្ងៃទី១ ដល់ទី១០ខែតុលា
Sambat SokhlangOCTOBER 1 20236.9 K views

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម មុននេះបន្តិចបានឱ្យដឹងថា តម្លៃប្រេងសាំងដែលត្រូវលក់នៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១0 ខែតុលា ឆ្នាំ២០២៣ នឹងត្រូវលក់នៅក្នុងតម្លៃ ៤.៥៥០ រៀល/ក្នុង១លីត្រសម្រាប់សាំងធម្មតា EA92  និង ៤,៨៥០ រៀល/ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

 

បើប្រៀបធៀបទៅនឹងតម្លៃប្រេងសាំងសប្តាហ៍ចាស់ ឃើញថាតម្លៃប្រេងសាំងគឺចុះថ្លៃ ២០០រៀល ចំណែកម៉ាស៊ូតវិញគឺរក្សាតម្លៃនៅដដែល ។ ខណៈដែលតម្លៃប្រេងសាំងចាស់មានតម្លៃ  ៤.៧៥០ រៀល/ក្នុង១លីត្រ ហើយចំពោះប្រេងម៉ាស៊ូតវិញមានតម្លៃ ៤,៨៥០​ រៀល/ក្នុង១លីត្រ។

 

គូសបញ្ជាក់ផងដែរថា បើផ្អែកតាមតម្លៃនៅលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២៣ គឺត្រូវលក់ក្នុងតម្លៃ ៤,៨១៨រៀល/លីត្រ សម្រាប់សាំងធម្មតា និងតម្លៃ ៥,០៦៨ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ ប៉ុន្តែដើម្បីជួយសម្រួលទៅដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រឹងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៦,៥ដុល្លារ/លីត្រ៕

 

383979669 706833638141128 6102100725378961837 N

 

385728196 706833608141131 8484885519653089300 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia