ក្រុមហ៊ុន GAC កំពុងបោះជំហានយ៉ាងមុតមាំ និងទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងពីអតិថជន
Hang ChhenglyAUGUST 22 2025

1.gacរយៈពេលជាងកន្លះទសវត្សរ៍ក្នុងនាមជាក្រុមហ៊ុននាំចូល និងចែកចាយផ្លូវការតែមួយគត់នៅកម្ពុជា នូវរថយន្តម៉ាក GAC និងគ្រឿងបន្លាស់ ចាប់តាំងពីឆ្នាំ២០២០ ។ GAC Motor Cambodia ក្រោមដំបូលក្រុមហ៊ុន TH Group បាននឹងកំពុងពង្រីកខ្លួនយ៉ាងលឿនរហ័សក្នុងទីផ្សាររថយន្តនៅកម្ពុជា និងកំពុងទទួលបាននូវការគាំទ្រយ៉ាងច្រើនពីអតិថិជន ដោយបានផ្តល់នូវជម្រើសម៉ូឌែលរថយន្តដ៏ពេញនិយម បំពាក់បច្ចេកវិទ្យាទំនើបៗ គុណភាពខ្ពស់ និងតម្លៃល្អ ។

 2.gac

ការគាំទ្រដ៏លើសលប់បែបនេះ ស្តែងចេញបានតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់ និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ ក្រុមហ៊ុន GAC Motor Cambodia ក្នុងនាមជាក្រុមហ៊ុននាំចូល និងចែកចាយលក់រថយន្តដ៏ធំមួយនៅកម្ពុជា ។

 

GAC Motor Cambodia ប្រកាន់ខ្ជាប់នូវស្តង់ដារថយន្តដែលមានគុណភាពខ្ពស់ តម្លៃល្អក្នុងទីផ្សារ​ ដើម្បីផ្តល់ឱកាសឲ្យប្រជាជនកម្ពុជាមានលទ្ធភាពទិញរថយន្តថ្មីយកទៅប្រើប្រាស់ ដែលបំពាក់នូវប្រព័ន្ធសុវត្តិភាពគ្រប់ជ្រុងជ្រោយ និងសន្សំសំចៃខ្ពស់ ។ តួយ៉ាងតម្លៃរថយន្តរបស់ GAC ម៉ូឌែល៖

  • GAC GN8 ជាកំពូលរថយន្តលំដាប់អភិជន Luxury MPV 7កៅអី ដែលទទួលបានការគាំទ្រយ៉ាងច្រើនអ្នកប្រើប្រាស់នៅកម្ពុជា មានតម្លៃចាប់ពី $65,000
  • GAC GS8 ជារថយន្តប្រណិត ប្រភេទSUV 7កៅអី ដែលមានភាពធំទូលាយ ស័ក្តិសមសម្រាប់ប្រើប្រាស់លក្ខណៈគ្រួសារ និងបំពេញការងារប្រចាំថ្ងៃ មានតម្លៃត្រឹមតែ $39,999​ ។
  • GAC EMKOO ជារថយន្ត SUV 5កៅអី ទំនើបបែបអានាគត មានតម្លៃត្រឹមតែ $29,999
  • GAC GS3 EMZOOM ជារថយន្ត SUV 5កៅអី រាងស្ព័រ ស្អាតស៊ីវិល័យ និងទាន់សម័យ មានតម្លៃត្រឹមតែ $23,500
  • ហើយថ្មីៗនេះ ក្រុមហ៊ុនបាននាំយកនូវជម្រើសថ្មី រថយន្តMPV 7កៅអី នៃក្រកូលអភិជន GAC GN6 Pro ទទួលកក់ក្នុងតម្លៃត្រឹមតែ $29,999 ។​

 3.gac4.gac5.gac

គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុន GAC Motor Cambodia គឺជាក្រុមហ៊ុននាំចូល និងចែកចាយផ្លូវការតែមួយគត់នៅកម្ពុជា គ្រប់ម៉ូឌែលរថយន្តដែលនាំចូលសុទ្ធតែជាប្រភេទ Global Version ងាយស្រួលក្នុងការប្រើប្រាស់ ។ ជាពិសេសទទួលបានការធានារយៈពេលវែងរហូតដល់ 5ឆ្នាំ ឬ 15ម៉ឺនគីឡូម៉ែត្រ ផ្លូវការពីរោងចក្រ GAC ប្រទេសចិន និងបន្ថែមកញ្ចប់សេវាកម្មថែទាំរយៈពេល 2ឆ្នាំដោយឥតគិតថ្លៃ ដោយជាងជំនាញដែលទទួលបានការបណ្តុះបណ្តាលពីរោងចក្រ GAC ដោយផ្ទាល់ ។

 6.gac

ព័ត៌មានបន្ថែម៖ សូមទៅកាន់អគារតាំងបង្ហាញរថយន្ត GAC Motor Cambodia ដើម្បីទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យពីគ្រប់ម៉ូឌែលរថយន្តរបស់ GAC

ឬទំនាក់ទំនងតាមរយៈលេខ៖ 095 999 029 (𝗞𝗛/𝗘𝗡) / 095 999 026 (中文)

អាសយដ្ឋាន៖ អគារ #11 មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ ទល់មុខអនុវិទ្យាល័យ ហ៊ុនសែន ពោធិចិនតុង ។

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia