២០២៥ ឆ្លៀតរកចំណូលបន្ថែម នេះជារបៀបទិញហ៊ុនCellcard បានចំណូល ៣ខែលុយលោតចូលកុងម្ដង
Toeuy HongAUGUST 22 20257.1 K views

ក្រុមហ៊ុនសែលកាត( Cellcard) បានឡើងផ្សារហ៊ុនកាលពីឆ្នាំ២០២៣ដើម្បីលក់ភាគហ៊ុនជាសាធារណៈ ដូច្នេះសាធារណជនទូទៅដែលវិនិយោគលើផ្សារមូលបត្រកម្ពុជា(ផ្សារហ៊ុនកម្ពុជា)សុទ្ធតែអាចវិនិយោគទិញភាគហ៊ុនរបស់ក្រុមហ៊ុនសែលកាតដើម្បីរកចំណូលបន្ថែមបាន។ 

 

 បច្ចុប្បន្នភាគហ៊ុនរបស់ក្រុមហ៊ុនសែលកាតនៅលើផ្សារហ៊ុនមានតម្លៃ២៤៤០រៀលក្នុងមួយហ៊ុន ហើយក្រុមហ៊ុននេះចែកភាគលាភប្រចាំត្រីមាសរៀងរាល់៣ខែម្ដង។ ចំពោះភាគលាភប្រចាំឆ្នាំម្ចាស់ភាគហ៊ុន ទទួលបានចំនួន១៥៨.៨៨រៀលក្នុងមួយហ៊ុន។ ហើយប្រចាំត្រីមាសម្ចាស់ភាគហ៊ុនទទួលបានភាគលាភ៣៩.៧២រៀលក្នុងមួយ។ ពេលអ្នកវិនិយោគហ៊ុនទិញសែល អ្នកនឹងរកចំណូលបានពីប្រាក់ភាគលាភលោតចូលកុង៣ខែម្ដងដែលជាចំណូលអកម្មដោយមិនចាំបាច់ចំណាយកម្លាំងនិងពេលវេលាឡើយ។

ខាងក្រោមនេះគឺជាជំហានដែលបងប្អូនត្រូវអនុវត្តធ្វើដើម្បីមានឱកាសទិញហ៊ុនសែលកាតហើយទទួលបានភាគលាភ៣ខែម្ដង។

 

. សិក្សាពីមូលដ្ឋានគ្រឹះនៃការវិនិយោគលើផ្សារហ៊ុន

ចង់វិនិយោគលើអ្វីមួយបងប្អូនត្រូវតែសិក្សាស្វែងយល់ដើម្បីមានចំណេះលើអ្វីដែលបងប្អូនបម្រុងនឹងវិនិយោគ។ ចំណែកការវិនិយោលើផ្សារហ៊ុននេះគឺជារឿងថ្មីសម្រាប់ប្រជាជនយើងភាគច្រើន។ ដូច្នេះបងប្អូនត្រូវចាយពេលសិក្សាស្វែង។ សូមចុចនៅទីនេះ ដើម្បីសិក្សាស្វែងយល់ពីមូលដ្ឋាគ្រឹះនៃការវិនិយោគភាគហ៊ុន។

 

. បើគណនីជួញដូរតាមអនឡាញ ក្នុងApp Phsarhun

ដើម្បីអាចទិញហ៊ុនសែលកាតនិងហ៊ុនផ្សេងៗជាច្រើនទៀតនៅលើផ្សារហ៊ុន បងប្អូនត្រូវមានគណនីជួញដូរភាគហ៊ុនជាមុនសិន។ បច្ចុប្បន្នកាន់តែមានភាពងាយស្រួលដោយបងប្អូនអាចបើកគណនីជួញដូរភាគហ៊ុននៅលើអនឡាញដោយខ្លួនឯងបាន។ សូមចុចនៅទីនេះ ដើម្បីមើលពីរបៀបបើកគណនីជួញដូរតាមអនឡាញ។

 

. ស្នើដំណើរការគណនី CSX Trade ក្នុង App CSX Trade

 បន្ទាប់ពីអ្នកបើកគណនីជួញដូរបានជោគជ័យហើយនោះអ្នកនឹងទទួលបានលេខអត្តសញ្ញាណវិនិយោគិន(Investor ID) និងលេខគណនីជួញដូរ។ អ្នកអាចយកព័ត៌មានទាំងនោះទៅស្នើដំណើរការគណនីCSX Trade ក្នុងApp CSX Trade ដើម្បីទិញហ៊ុនតាមទូរស័ព្ទដៃ។ សូមចុចនៅទីនេះ ដើម្បីមើលរបៀបស្នើដំណើរការគណនីCSX Trade។ 

 

. វេរលុយទៅកាន់គណនីជួញដូរ

ដើម្បីទិញហ៊ុនបានគឺអ្នកត្រូវមានលុយ ដូច្នេះអ្នកត្រូវវេរលុយពីកុងធនាគាររបស់អ្នកទៅកាន់គណនីជួញដូរភាគហ៊ុនដើម្បីដាក់លុយទិញហ៊ុន។ ចំពោះរបៀបវេរលុយ បងប្អូនមិនទាន់ដឹងពីរបៀបវេរ អាចសួរក្រុមហ៊ុនមូលបត្រ(Broker) ដែលបងប្អូនបើគណនីជួញដូរជាមួយ។

 

. រៀនទិញហ៊ុនជាក់ស្ដែងតាមទូរស័ព្ទដៃក្នុង App CSX Trade

 នេះគឺជាជំហានចុងក្រោយពោលគឺចាប់ផ្ដើមអនុវត្តជាក់ស្ដែងដោយរៀនទិញលក់ហ៊ុនតាមទូរស័ព្ទដៃក្នុង App CSX Trade។ ចំពោះរបៀបទិញហ៊ុនតាមទូរស័ព្ទដៃក្នុងApp CSX Trade សូមចុចនៅទីនេះ

 

គួរបញ្ជាក់ផងដែរថាបងប្អូនត្រូវអនុវត្តតាមជំហានទាំង៥ដែលបានរៀបរាប់ខាងលើទើបមានឱកាសទិញហ៊ុនសែលកាតបាន។

ផ្សារហ៊ុនគឺជារឿងថ្មីសម្រាប់ប្រជាជនកម្ពុជា ហើយដំបូងយើងពិបាកយល់បន្តិច ថែមទាំងទាមទារឲ្យបងប្អូនចំណាយពេលខ្លះដើម្បីសិក្សាពីការវិនិយោគលើផ្សារហ៊ុន។ ចង់ស្វែងយល់កាន់តែច្បាស់ពីការវិនិយោគលើផ្សារហ៊ុនអាចតាមដាន Facebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុង និងចូលគ្រុបតេឡេក្រាម: https://t.me/toeuy_hong

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia