ជើងឯកវាយកូនហ្គោលអន្តរជាតិ VINCENT ត្រៀមខ្លួនជាស្រេចចូលរួមព្រឹត្តិការណ៍ International Series នៅកម្ពុជា ដែលរៀបចំដោយ រ៉ូយ៉ាល់ គ្រុប
Daneth MechAUGUST 12 2025

រាជធានីភ្នំពេញ៖ កីឡាករវាយកូនហ្គោលដ៏ឆ្នើមនឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាសម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាវាយកូនហ្គោលអន្តរជាតិ International Series Cambodia រៀបចំដោយរ៉ូយ៉ាល់ គ្រុប (Royal Group) ដែលនឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ៩ ដល់ ថ្ងៃទី ១២ ខែតុលា នៅ Chhun On Golf Resort (ទីលានវាយកូនហ្គោល ឈុន អន)។

ម្ចាស់ជើងឯកវាយកូនហ្គោល International Series Morocco, លោក Scott Vincent ដែលជាអតីតកីឡាករ Iron Heads GC រូបនេះនឹងនាំមកនូវការង្ហាញសមត្ថភាពដ៏អស្ចារ្យជាថ្មីម្តងទៀតសម្រាប់ការដណ្តើមយកដំណែងក្នុង International Series Ranking ដែលដំណែងនេះនឹងធានាកន្លែងរបស់គេនៅក្នុងការប្រកួតលំដាប់អន្តរជាតិ LIV Golf Leagueនាឆ្នាំ ២០២៦។

កីឡាករប្រទេសស៊ីមបាប៊្វេរូបនេះបច្ចុប្បន្នកំពុងឈរលេខ ២ ក្នុងចំណាត់ថ្នាក់ពីក្រោយជនជាតិអូស្ត្រាលី លោក Lucas Herbert បន្ទាប់ពីយកជ័យជម្នះជាមួយលទ្ធផលនាំមុខបួនគ្រាប់នៅទីក្រុង Rabat កាលពីខែកក្កដា។ កីឡាកររូបនេះក៏បានទទួលចំណាត់ថ្នាក់លេខមួយពីការប្រកួតវាយកូនហ្គោល Asian Tour Order of Merit ផងដែរ។

Vincent សង្ឃឹមថានឹងអាចត្រឡប់ទៅកាន់ការប្រកួត LIV Golf បន្ទាប់ពីធ្លាប់បានរក្សាទីតាំងរបស់ខ្លួនតាមរយៈ Ranking នាឆ្នាំ ២០២២។ កីឡារកររូបនេះបានបន្តចូលរួមការប្រកួត LIV Golf League ចំនួន ២ រដូវកាលបន្តបន្ទាប់ ហើយបានទទួលចំណាត់ថ្នាក់ទី ៤ ចំនួន ២ ដង ក្នុងឆ្នាំ២០២៣ដែលនេះបានបញ្ជាក់ពីសមត្ថភាពដ៏គួរឲ្យកត់សំគាល់របស់គេ។

Photo 2025 08 11 14 45 36

កីឡាករដែលធ្លាប់ជាសមាជិកក្រុមរបស់ Vincent គឺលោក Jinchiro Kozuma ក៏បានបញ្ជាក់យ៉ាងច្បាស់ពីការចូលរួមព្រឹត្តិការណ៍នេះផងដែរ។ កីឡាករជនជាតិជប៉ុនរូបនេះបានទទួលកន្លែងរបស់ខ្លួននៅក្នុង LIV Golf តាមរយៈការប្រកួត LIV Golf Promotions កាលពីឆ្នាំ ២០២៣ ហើយបានរក្សាដំណែងនៃការបញ្ចប់ក្នុងចំណាត់ថ្នាក់ទាំង ១០ ទាំង៣លើកក្នុងរដូវកាលនេះរួមបញ្ចូលទាំង T2 នៅទីក្រុង Dallas

លោក John Catlin ដែលជាជើងឯក Order of Merit កាលពីការប្រកួតវាយកូនហ្គោលជម្រុះក្នុងតំបន់អាស៊ីដូវកាលមុនក៏នឹងចូលរួមក្នុងការប្រកួតអន្តរជាតិនេះផងដែរ។ កីឡាករជនជាតិអាមេរិករូបនេះនឹងបង្ហាញសមត្ថភាពដែលបានធ្វើឲ្យគាត់ឈ្នះពានពីរដងជាប់គ្នាពី​ International Series Macau រៀបចំដោយ Wynn និងពី PIF Saudi Open រដូវកាលមុន។

ជនជាតិអាមេរិកមួយរូបទៀត លោក Ollie Schniederjans នឹងមកចូលរួមការប្រកួតនេះដែរហើយលោកនឹងនាំមកជាមួយការបង្ហាញសមត្ថភាពពិសេសដែលបានធ្វើឲ្យកីឡាកររូបនេះបានទទួលបានជ័យជំនះពីការប្រកួត International Series India រៀបចំដោល DLF កាលពីខែមករា។ មកទល់ពេលនេះ កីឡាករជនជាតិអាមេរិករូបនេះកំពុងឈរនៅលេខរៀងទី ៣ បន្ទាប់ពី លោក Vincent ហើយគេនឹងព្យាយាមយកពិន្ទុបន្ថែមដើម្បីទទួលបានទីតាំងរបស់់ខ្លួននៅ LIV Golf ឆ្នាំ ២០២៦។

កីឡាករដែលកំពុងរះ លោក Taichi Kho ក៏គួរឲ្យចាប់អារម្មណ៍ផងដែរនៅលើលានវាយកូនហ្គោល Chhun On Golf Resort (កន្លែងវាយកូនហ្គោល ឈុន អន) នេះ។ កីឡាករវ័យ ២៤ ឆ្នាំរូបនេះទទួលបានជ័យជំនះពីការប្រកួតវាយកូនហ្គោលជម្រុះក្នុងតំបន់អាស៊ីកាលពី World City Championship ឆ្នាំ២០២៣ កន្លងទៅនាទឹកដីកំណើតរបស់ខ្លួនគឺ ហុងកុង ហើយរូបគេក៏បានទទួលមេដាយមាសសម្រាប់ប្រទេសរបស់ខ្លួនពីព្រឹត្តិការណ៍កីឡាការប្រកួតវាយកូនហ្គោលជម្រុះក្នុងតំបន់អាស៊ីក្នុងឆ្នាំតែមួយផងដែរ។

Photo 2025 08 11 14 45 39

លោក Rahul Singh នាយកនៃការរៀបចំព្រឹត្តិការណ៍ប្រកួត International Series បានមានប្រសាសន៍ផងដែរថា៖ ព្រឹត្តិការណ៍កីឡាវាយកូនហ្គោល International Series Cambodia រៀបចំដោយ រ៉ូយ៉ាល់ គ្រុប (Royal Group) ដើរតួយ៉ាងសំខាន់  ខណៈពេលដែលយើងកំពុងបន្តពង្រីកវិសាលភាពនៃកីឡាវាយកូនហ្គោលយើង ទៅកាន់ទស្សនិកជនគោលដៅថ្មីៗ និងជួយពង្រឹងដល់ការខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជាដើម្បីក្លាយជាគោលដៅវាយកូនហ្គោលដ៏រីកចម្រើនមួយ

ការប្រកួតនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងកាលវិភាគរបស់យើងដោយការប្រកួតនេះនឹងកំណត់ជ័យជំនះលើការប្រកួត Rankings ហើយធ្វើដំណើរឆ្ពោះទៅកាន់ការប្រកួត LIV Golf នាឆ្នាំនេះ។ ពួកយើងរំពឹងថាព្រឹត្តការណ៍នេះនឹងមានការចូលរួមពីកំពូលកីឡាករលំដាប់ពិភពលោក ក៏ដូចជាក្នុងប្រទេសនិងក្នុងតំបន់ រួមគ្នាបង្ហាញអំពីកីឡាវាយកូនហ្គោលនេះទៅកាន់អ្នកស្រឡាញ់វិស័យកីឡាទូទាំងប្រទេសនិងជុំវិញពិភពលោក។

ព្រឹត្តិការណ៍នេះជាជុំទី ៦ ក្នុងចំណោមជុំទាំង ១០ នៃ Asian Tour ដែលនឹងផ្តល់ឱកាសដល់កីឡាករទួទាំងពិភពលោកក្នុងការចូលរួមការប្រកួត LIV Golf តាមរយៈការប្រកួតប្រជែងប្រចាំរដូវកាលនេះ។

ព័ត៌មានបន្ថែមពីកីឡាករ និង កម្មវិធីនឹងត្រូវបានប្រកាសនាសប្តាហ៍បន្ទាប់។

សូមចុចទីនេះដើម្បីទិញសំបុត្រសម្រាប់ចូលរួម International Series Cambodia https://internationalseriescambodia.com/

រៀបចំដោយ Royal Group.

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia