ចាប់យកឱកាសសិក្សាថ្នាក់ទី ១ ដល់ទី ១២ នៅសាលាក្នុងប្រទេសអូស្រ្តាលី ក្នុងឱកាសពិព័ណ៍ AEAS ក្នុងរាជធានីភ្នំពេញ
Sreymom ChaAUGUST 11 2025

ស្វែងយល់ឪកាសសិក្សានៅសាលាក្នុងប្រទេសអូស្រ្តាលីក្នុងឪកាសពិព័ណ៍ AEAS ក្នុងរាជធានីភ្នំពេញ
រាជធានីភ្នំពេញ កម្ពុជា - ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥- ក្រុមគ្រួសារកម្ពុជាទាំងអស់ដែលមានចំណាប់អារម្មណ៍ទៅលើការអប់រំនៅឯក្រៅប្រទេសនឹងមានឪកាសដ៏មានតម្លៃនាខែកញ្ញានេះ ខណៈដែលពិព័ណ៍ព័ត៌មានសាលានៅអូស្រ្តាលី AEAS នឹងត្រលប់មកវិញសារជាថ្មីម្តងទៀតនៅរាជធានីភ្នំពេញនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ចាប់ពីម៉ោង ១:០០ រសៀលរហូតដល់ម៉ោង ៥:០០ ល្ងាចនៅសណ្ឋាគារ Hyatt Regency ភ្នំពេញ។

Photo 2025 08 11 14 51 32
ព្រឹត្តិការណ៍ដែលចូលរួមដោយឥតគិតថ្លៃនេះសម្រិតសម្រាំងឡើងដើម្បីជួយទៅដល់ក្រុមគ្រួសារទាំងអស់ក្នុងការស្វែងយល់ពីជម្រើសសាលាចាប់ពីថ្នាក់ទី ១ ដល់ទី ១២ ក្នុងប្រទេសអូស្រ្តាលី និងស្វែងយល់បន្ថែមពីអ្វីដែលការអប់រំបែបអន្តរជាតិកម្រិតពិភពលោកអាចផ្តល់ជូនកូនៗរបស់អស់លោកអ្នក។ មិនថាអ្នកទើបតែគិតអំពីគម្រោងសិក្សានៅក្រៅប្រទេស ឬបានរៀបចំផែនការបន្ទាប់រួចរាល់នោះទេ ពិព័ណ៍នេះគឺជាពេលវេលាដែលជួយអ្នកឱ្យទទួលបានព័ត៌មានកាន់តែច្បាស់ និងជាក់ស្តែង។

Photo 2025 08 11 14 51 25
គោលដៅមួយក្នុងចំណោមគោលដៅជាច្រើននៃពិព័ណ៍នេះ គឺដើម្បីលើកទឹកចិត្តឱ្យក្រុមគ្រួសារទាំងអស់ពិចារណានូវអត្ថប្រយោជន៍ក្នុងការចាប់ផ្តើមការសិក្សាបែបអន្តរជាតិឱ្យបានឆាប់ក្នុងអំឡុងពេលសិក្សាថ្នាក់បឋមសិក្សាជាជាងរង់ចាំរហូតដល់ថ្នាក់សាកលវិទ្យាល័យ។ សិស្សានុសិស្សដែលសិក្សានៅប្រទេសអូស្រ្តាលីតាំងពីវ័យក្មេងទទួលបានទំនុកចិត្ត ឯករាជ្យភាព និងមូលដ្ឋានគ្រឺះដ៏រឹងមាំមួយក្នុងជីវិតដែលលើសពីក្នុងថ្នាក់រៀន។ ពួកគេក៏អាចបង្កើតទស្សនវិស័យជាសកល និងអភិវឌ្ឍជំនាញដែលរៀបចំខ្លួនពួកគេសម្រាប់ការសិក្សា និងអាជីពនាពេលអនាគតនៅក្នុងពិភពលោកដែលពោរពេញទៅដោយការប្រកួតប្រជែង។

Photo 2025 08 11 14 51 19
ប្រទេសអូស្រ្តាលីផ្តល់ឱ្យក្រុមគ្រួសារកម្ពុជានូវតុល្យភាពដ៏ល្អឥតខ្ចោះនៃគុណភាព សុវត្ថិភាព និងភាពងាយស្រួលនៅពេលនិយាយអំពីការអប់រំបែបអន្តរជាតិ។ បើប្រៀបធៀបទៅ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសកាណាដា ប្រទេសអូស្រ្តាលីនៅជិតប្រទេសកម្ពុជាជាងគេ ដែលធ្វើឱ្យការធ្វើដំណើរ និងការទំនាក់ទំនងកាន់តែងាយស្រួល ហើយថ្លៃសិក្សា និងថ្លៃស្នាក់នៅក៏មានតម្លៃសមរម្យជាងផងដែរ។ គួបផ្សំជាមួយនឹងបរិយាកាសទិដ្ឋាការដែលមានស្ថិរភាព និងប្រព័ន្ធគាំទ្រសិស្សដ៏រឹងមាំ ប្រទេសអូស្រ្តាលីនៅតែលេចធ្លោថាជាជម្រើសដ៏ឆ្លាតវៃ និងសាកសមសម្រាប់ក្រុមគ្រួសារក្នុងការស្វែងរកការអប់រំនាក្រៅប្រទេសដែលគួរជាទីទុកចិត្ត និងមានគុណភាពខ្ពស់។ 

Photo 2025 08 11 14 51 13
ក្រុមគ្រួសារដែលចូលរួមពិព័ណ៍នឹងមានឪកាសក្នុងការជួប និងពិភាក្សាដោយផ្ទាល់ជាមួយតំណាងមកពីសាលាឯកជននៅអូស្រ្តាលីដែលឈានមុខគេចំនួនប្រាំបី ដែលផ្តល់នូវការអប់រំថ្នាក់បឋមសិក្សា និងមធ្យមសិក្សា។ អ្នកបកប្រែនឹងនៅប្រចាំការនៅស្តង់សាលាទាំងអស់ដើម្បីជួយទៅដល់ការសន្ទនាជាមួយពួកគេ។ ការចូលរួមពិព័ណ៍ និងជួបពិភាក្សាជាមួយសាលានានា គឺជាមធ្យោបាយដ៏ល្អបំផុតមួយដែលអាចធ្វើបានក្នុងការស្វែងយល់ពីអ្វីដែលសាលាអាចផ្តល់ឱ្យ រួមមានកម្មវិធីសិក្សា ជីវិតសិស្សានុសិស្ស ឪកាសកម្មវិធីសិក្សាអម ការរៀបចំចូលសិក្សា និងការថែទាំ។ 
តាមរយៈការប្រឹក្សាឯកជនមួយទល់នឹងមួយនៅតាមស្តង់សាលានីមួយៗ ក្រុមគ្រួសារអាចសួរសំណួរនានា និងបង្កើនចំណេះដឹងដែលពួកគេត្រូវការក្នុងការជួយសម្រេចចិត្តដែលត្រឹមត្រូវដែលយោងទៅលើតម្រូវការ និងចំណង់ចំណូលចិត្តរបស់កូនៗពួកគេ មិនថាជាការជ្រើសរើសបរិយាកាសសិក្សាដែលត្រឹមត្រូវ ការយល់ដឹងពីតម្រូវការការចុះឈ្មោះ ឬការស្វែងរកមាគ៌ានាពេលអនាគតនោះទេ។

Photo 2025 08 11 14 51 06
តើ AEAS ជាអ្វី?
AEAS គឺជាដៃគូគួរជាទីទុកចិត្តសម្រាប់ក្រុមគ្រួសារដែលពិចារណាក្នុងការសិក្សានៅប្រទេសអូស្រ្តាលី។ តេស្ត AEAS ត្រូវបានប្រើប្រាស់ដោយសាលាអូស្ត្រាលីជាង 80% ដើម្បីជួយពួកគេឱ្យយល់អំពីសមត្ថភាពភាសាអង់គ្លេសរបស់សិស្ស ក៏ដូចជាហេតុផលគណិតវិទ្យា និងសមត្ថភាពទូទៅ។ ការរួមបញ្ចូលគ្នានៃការវាយតម្លៃទាំងនេះជួយឱ្យសាលាធ្វើការសម្រេចចិត្តលើការចុះឈ្មោះ និងចូលរៀនដែលមានការយល់ដឹងកាន់តែប្រសើរឡើង ហើយធានាថាសិស្សត្រូវបានរៀបចំខ្លួនយ៉ាងល្អសម្រាប់បញ្ហាប្រឈមនៃថ្នាក់រៀនរបស់សាលាអូស្ត្រាលី។ AEAS ក៏ផ្តល់ការណែនាំដើម្បីជួយក្រុមគ្រួសារស្វែងរកការជ្រើសរើសសាលារៀន និងដំណើរការដាក់ពាក្យ ដោយផ្តល់ការគាំទ្រដែលអាចទុកចិត្តបានគ្រប់ជំហាន។

Photo 2025 08 11 14 51 00
ស្វាគមន៍ក្រុមគ្រួសារទាំងអស់
ពិព័ណ៍នេះបើកទទួលមាតាបិតាសិស្សានុសិស្សកម្ពុជាចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ១២ ទាំងអស់។ មិនថាអ្នកកំពុងឋិតក្នុងដំណាក់កាល ប្រមូលព័ត៌មាន ប្រៀបធៀបសាលា ឬរួចរាល់ក្នុងការដាក់ពាក្យនោះទេ ព្រឹត្តិការណ៍នេះសម្រិតសម្រាំងឡើងក្នុងគោលបំណងរួមបញ្ចូល ដោយស្វាគមន៍ និងប្រភពព័ត៌មាន។
ពេញមួយរសៀល សិក្ខាសាលាដោយឥតគិតថ្លៃ នឹងធ្វើឡើងដើម្បីពន្យល់ពីទិដ្ឋភាពសំខាន់ៗនៃការសិក្សានៅប្រទេសអូស្ត្រាលី ចាប់ពីការរៀបចំសម្រាប់ការប្រលង AEAS រហូតដល់ការសម្របជីវិតសិក្សានៅបរទេស។
ដើម្បីចុះឈ្មោះ និងស្វែងយល់បន្ថែម សូមចូលទៅកាន់គេហទំព័រ https://exhibitions.aeas.com.au/kh/។
យើងសូមអញ្ជើញក្រុមគ្រួសារទាំងអស់ដែលកំពុងគិតគូរអំពីការសិក្សានៅឯបរទេសនៅកម្រិតថ្នាក់បឋមសិក្សា មកចូលរួមជាមួយយើងនៅក្នុងពិព័រណ៍សាលាអូស្រ្តាលី AEAS ឆ្នាំ២០២៥។ វាជាឱកាសដើម្បីចាប់ផ្តើមរៀបចំផែនការសម្រាប់អនាគតរបស់កូនៗលោកអ្នកជាមួយនឹងដំបូន្មានពីអ្នកជំនាញ និងការគាំទ្រដែលអ្នកត្រូវការដើម្បីធ្វើការសម្រេចចិត្តប្រកបដោយទំនុកចិត្ត។
អំពី AEAS
AEAS គឺជាអ្នកផ្តល់សេវាវាយតម្លៃឈានមុខគេសម្រាប់និស្សានុសិស្សអន្តរជាតិដែលដាក់ពាក្យទៅរៀនសាលាអូស្ត្រាលី។ ការធ្វើតេស្ត AEAS វាយតម្លៃសមត្ថភាពភាសាអង់គ្លេស ហេតុផលគណិតវិទ្យា និងសមត្ថភាពទូទៅ ហើយត្រូវបានប្រើប្រាស់ដោយសាលារៀនអូស្ត្រាលីជាង 80% ដែលចុះឈ្មោះសិស្សអន្តរជាតិ។ AEAS ប្តេជ្ញាជួយសិស្សានុសិស្ស និងក្រុមគ្រួសាររបស់ពួកគេ ដើម្បីរៀបចំខ្លួនសម្រាប់ការផ្លាស់ប្តូរទៅសិក្សានៅបរទេសប្រកបដោយជោគជ័យ។
- ចប់ -
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖
លោក សុខ សារ៉ាក់ 
បុគ្គលិកផ្នែកទំនាក់ទំនងសាធារណៈ
ទូរស័ព្ទ៖ +855 78 289 974
អ៊ីម៉ែល៖ sarak.sok@twowaypr.com

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia