តម្លៃកាន់តែពិសេស! ហាងឆេងមាសធ្លាក់ថ្លៃខ្លាំង ខណៈអ្នកវិនិយោគរងចាំការបញ្ជាក់គោលការណ៍ពន្ធរបស់ត្រាំ
Toeuy HongAUGUST 11 20253.4 K views

 នៅថ្ងៃច័ន្ទនេះ ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិធ្លាក់ចុះខ្លាំងដោយគិតត្រឹមពេលនេះហាងឆេងមាសធ្លាក់ថ្លៃចំនួន៤៣ដុល្លារមកត្រឹម៣៣៥៦ដុល្លារក្នុងមួយអោន( ស្មើនឹង៤០៤៣ដុល្លារក្នុងមួយតម្លឹង) ឬ៤០៤ដុល្លារក្នុងមួយជី។

 

បើយោងតាមការចុះផ្សាយរបស់Investing.com បានឲ្យដឹងថាហាងឆេងមាសចាប់ផ្ដើមធ្លាក់ថ្លៃដោយសារតែក្រុមអ្នកវិនិយោគនិងក្រុមអ្នកជួញដូរកំពុងរងចាំការបញ្ជាក់ពីគោលការណ៍ពន្ធរបស់ត្រាំថាតើមាសដែលនាំចូលសហរដ្ឋអាមេរិកក្នុងមួយអោននិងមួយគីឡូត្រូវគិតពន្ធដូចម្ដេច។

 

ព័ត៌មាននៃការគិតពន្ធនាំចូលមាសទៅកាន់សហរដ្ឋអាមេរិកនឹងធ្វើតម្លៃនាំចូលកាន់តែថ្លៃដែលអាចបង្កឲ្យតម្លៃនៃសង្វាក់ផ្គត់ផ្គង់មាសសកលនៃលំហូររវាងមជ្ឈមណ្ឌលមាសនៅទីក្រុងLondon ទីក្រុងញូយ៉កនិងប្រទេសស្វីសកាន់តែឡើងថ្លៃហើយរុញតម្លៃហាងឆេងមាសកាន់តែធ្លាក់ចុះ។

 

ក្រៅពីនេះកត្តាដែលធ្វើឲ្យមាសចាប់ផ្ដើមដាំក្បាលចុះមកវិញគឺដោយសារតែក្រុមអ្នកវិនិយោគកំពុងផ្ដោតលើកិច្ចចរចានៃបទឈប់បាញ់នៃសង្រ្គាមរវាងប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែនដែលសហដ្ឋអាមេរិកនឹងជួបចរចាជាមួយប្រទេសរុស្ស៊ី៕ 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia