ប្រយ័.ត្នឲ្យមែនទែន! អ្នកជំពាក់បំណុ.លគេច្រើន អាចប្រឈ.មបញ្ហាសុខភាពធំៗទាំង៥នេះ
Kan DaraAPRIL 5 20242 K views

ការខ្ចីលុយ មានច្រើនទម្រង់រវាងកូនបំណុល និងម្ចាស់បំណុលដូចជា ពីធនាគារ ដៃគូរអាជីវកម្ម អ្នកស្គាល់គ្នា ឬបងប្អូនក្រុមគ្រួសារជាដើម ខណៈយោងតាមការសិក្សារបស់ Debt.org បានបង្ហាញថាការជំពាក់បំណុលគេច្រើន អាចប្រឈមនឹងបញ្ហាសុខភាពផ្លូវចិត្តធំៗ៥ ខាងក្រោមនេះ៖

/. ភាពភ័យខ្លាចខ្លាំង៖ នៅពេលពួកគេគ្មានលទ្ធភាពដោះស្រាយបំណុលបាន ព្រឹត្តិការណ៍មួយចំនួននឹងកើតឡើងដូចជា ការស្នើឥណទានបន្ថែមត្រូវបានបដិសេធ ការគំរាមកំហែងនៃការរឹបអូស សកម្មភាពផ្លូវច្បាប់ ការប្រាក់កើនឡើង និងការរំខានលើការហៅទូរស័ព្ទពីអ្នកប្រមូលបំណុលជាដើម។

២/. អារម្មណ៍តានតឹង៖ វាផ្ទុយពីអារម្មណ៍ភ័យខ្លាច។ ភាពតានតឹងបង្ហាញខ្លួនតាមវិធីជាក់ស្តែងលើរាងកាយតែម្តងដូចជា គេងមិនលក់ បាត់បង់ការផ្តោតអារម្មណ៍ ឬតប់ប្រមល់ធ្វើអ្វីមិនចេញជាដើម។

៣/. ការថប់បារម្ភ៖ នៅក្នុងបរិបទនេះ ការថប់បារម្ភគឺជាការប្រតិកម្មខុសប្រក្រតីនៃរាងកាយដូចជា បេះដូងលោតញាប់ ដកដង្ហើមខ្លីៗ មាត់ស្ងួត ឈឺក្បាល និងញ័រខ្លួនជាដើម។ ក្នុងនោះវិទ្យាស្ថានជាតិសុខភាពផ្លូវចិត្តបានប៉ាន់ស្មានថា ប្រជាជនអាមេរិកចំនួន ៤០លាននាក់ទទួលរងគ្រោះពីការថប់បារម្ភព្រោះបញ្ហាផ្នែកហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរ។

៤/. ឆាប់មួលម៉ៅ ខឹងច្រឡោត៖ ផ្នែកវេជ្ជសាស្ត្របានហៅប្រតិកម្មនេះថា រោគសញ្ញា បំណុល-កំហឹង។ ជនរងគ្រោះខឹងនឹងម្ចាស់បំណុលដែលបន្តផ្ញើវិក័យប័ត្រឱ្យពួកគេ ខឹងនឹងចៅហ្វាយដែលមិនតំឡើងប្រាក់ខែឲ្យ ខឹងនឹងប្តីឬប្រពន្ធដែលមិនជួយរកលុយបន្ថែម ខឹងនឹងកូនៗដែលត្រូវការសម្ភារៈមិនចាំបាច់ថ្មីៗ និងខឹងនឹងខ្លួនឯងដែលប្រើរបស់ចេះតែខូចនេះខូចនោះរហូត។ វាមិនត្រឹមតែអាចបំផ្លាញទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្តែឥទ្ធិពលខាងសរីរវិទ្យាអាចនាំឱ្យមានបញ្ហាដូចជា ជំងឺឈឺក្បាលប្រកាំង និងជំងឺបេះដូងផងដែរ។

៥/. បាក់ទឹកចិត្ត៖ នៅពេលជំពាក់បំណុលគេកាន់តែច្រើន មនុស្សចង់រត់គេចពីបញ្ហាតប់ប្រមល់នោះ ដោយព្យាបាលខ្លួនឯងតាមរយៈការដើរទិញអីវ៉ាន់ ធ្វើដំណើរកម្សាន្ត ដែលធ្វើឲ្យពួកគេចំណាយកាន់តែច្រើន ខណៈបញ្ហាបំណុលមិនត្រូវបានដោះស្រាយ។ នេះជាហេតុនាំឲ្យពួកគេធ្លាក់ទឹកចិត្ត និងអស់សង្ឃឹមកាន់តែខ្លាំង។

យ៉ាងណាមិញ​ ការរត់គេចពីបំណុលពុំមែនជាមធ្យោបាយល្អឡើយ អ្វីគ្រប់យ៉ាងសុទ្ធសឹងតែមានដំណោះស្រាយ និងផ្លូវចេញដ៏ល្អប្រសើរ។ ដូច្នេះចូរស្វះស្វែងរកវិធីសាស្ត្រឲ្យមានប្រសិទ្ធភាពតាមដែលខ្លួនអាចធ្វើបាន ប្រសិនបើអ្នកព្យាយាមអស់លទ្ធិភាពហើយនៅតែរកច្រកចេញមិនឃើញទៀត អ្នកគួរតែទៅជួបអ្នកជំនាញដើម្បីឲ្យពួកគេជួយផ្តល់ដំបូន្មានប្រឹក្សាយោបល់ ឬយុទ្ធសាស្ត្រដើម្បីដោះស្រាយអ្វីដែលអ្នកកំពុងមានបញ្ហាប្រឈម៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ)  តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ កក់តាម  https://t.me/hangchhengH24១

 

ប្រយ័.ត្នឲ្យមែនទែន! អ្នកជំពាក់បំណុ.លគេច្រើន អាចប្រឈ.មបញ្ហាសុខភាពធំៗទាំង៥នេះ
Kan DaraAUGUST 17 202512 views

ការខ្ចីលុយ មានច្រើនទម្រង់រវាងកូនបំណុល និងម្ចាស់បំណុលដូចជា ពីធនាគារ ដៃគូរអាជីវកម្ម អ្នកស្គាល់គ្នា ឬបងប្អូនក្រុមគ្រួសារជាដើម ខណៈយោងតាមការសិក្សារបស់ Debt.org បានបង្ហាញថាការជំពាក់បំណុលគេច្រើន អាចប្រឈមនឹងបញ្ហាសុខភាពផ្លូវចិត្តធំៗ៥ ខាងក្រោមនេះ៖

/. ភាពភ័យខ្លាចខ្លាំង៖ នៅពេលពួកគេគ្មានលទ្ធភាពដោះស្រាយបំណុលបាន ព្រឹត្តិការណ៍មួយចំនួននឹងកើតឡើងដូចជា ការស្នើឥណទានបន្ថែមត្រូវបានបដិសេធ ការគំរាមកំហែងនៃការរឹបអូស សកម្មភាពផ្លូវច្បាប់ ការប្រាក់កើនឡើង និងការរំខានលើការហៅទូរស័ព្ទពីអ្នកប្រមូលបំណុលជាដើម។

២/. អារម្មណ៍តានតឹង៖ វាផ្ទុយពីអារម្មណ៍ភ័យខ្លាច។ ភាពតានតឹងបង្ហាញខ្លួនតាមវិធីជាក់ស្តែងលើរាងកាយតែម្តងដូចជា គេងមិនលក់ បាត់បង់ការផ្តោតអារម្មណ៍ ឬតប់ប្រមល់ធ្វើអ្វីមិនចេញជាដើម។

៣/. ការថប់បារម្ភ៖ នៅក្នុងបរិបទនេះ ការថប់បារម្ភគឺជាការប្រតិកម្មខុសប្រក្រតីនៃរាងកាយដូចជា បេះដូងលោតញាប់ ដកដង្ហើមខ្លីៗ មាត់ស្ងួត ឈឺក្បាល និងញ័រខ្លួនជាដើម។ ក្នុងនោះវិទ្យាស្ថានជាតិសុខភាពផ្លូវចិត្តបានប៉ាន់ស្មានថា ប្រជាជនអាមេរិកចំនួន ៤០លាននាក់ទទួលរងគ្រោះពីការថប់បារម្ភព្រោះបញ្ហាផ្នែកហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរ។

៤/. ឆាប់មួលម៉ៅ ខឹងច្រឡោត៖ ផ្នែកវេជ្ជសាស្ត្របានហៅប្រតិកម្មនេះថា រោគសញ្ញា បំណុល-កំហឹង។ ជនរងគ្រោះខឹងនឹងម្ចាស់បំណុលដែលបន្តផ្ញើវិក័យប័ត្រឱ្យពួកគេ ខឹងនឹងចៅហ្វាយដែលមិនតំឡើងប្រាក់ខែឲ្យ ខឹងនឹងប្តីឬប្រពន្ធដែលមិនជួយរកលុយបន្ថែម ខឹងនឹងកូនៗដែលត្រូវការសម្ភារៈមិនចាំបាច់ថ្មីៗ និងខឹងនឹងខ្លួនឯងដែលប្រើរបស់ចេះតែខូចនេះខូចនោះរហូត។ វាមិនត្រឹមតែអាចបំផ្លាញទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្តែឥទ្ធិពលខាងសរីរវិទ្យាអាចនាំឱ្យមានបញ្ហាដូចជា ជំងឺឈឺក្បាលប្រកាំង និងជំងឺបេះដូងផងដែរ។

៥/. បាក់ទឹកចិត្ត៖ នៅពេលជំពាក់បំណុលគេកាន់តែច្រើន មនុស្សចង់រត់គេចពីបញ្ហាតប់ប្រមល់នោះ ដោយព្យាបាលខ្លួនឯងតាមរយៈការដើរទិញអីវ៉ាន់ ធ្វើដំណើរកម្សាន្ត ដែលធ្វើឲ្យពួកគេចំណាយកាន់តែច្រើន ខណៈបញ្ហាបំណុលមិនត្រូវបានដោះស្រាយ។ នេះជាហេតុនាំឲ្យពួកគេធ្លាក់ទឹកចិត្ត និងអស់សង្ឃឹមកាន់តែខ្លាំង។

យ៉ាងណាមិញ​ ការរត់គេចពីបំណុលពុំមែនជាមធ្យោបាយល្អឡើយ អ្វីគ្រប់យ៉ាងសុទ្ធសឹងតែមានដំណោះស្រាយ និងផ្លូវចេញដ៏ល្អប្រសើរ។ ដូច្នេះចូរស្វះស្វែងរកវិធីសាស្ត្រឲ្យមានប្រសិទ្ធភាពតាមដែលខ្លួនអាចធ្វើបាន ប្រសិនបើអ្នកព្យាយាមអស់លទ្ធិភាពហើយនៅតែរកច្រកចេញមិនឃើញទៀត អ្នកគួរតែទៅជួបអ្នកជំនាញដើម្បីឲ្យពួកគេជួយផ្តល់ដំបូន្មានប្រឹក្សាយោបល់ ឬយុទ្ធសាស្ត្រដើម្បីដោះស្រាយអ្វីដែលអ្នកកំពុងមានបញ្ហាប្រឈម៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia