ខ្មែរជួយខ្មែរ! ក្រុមហ៊ុន ជីប ម៉ុង លែន ប្រកាសផ្ដល់ឱកាសការងារផ្នែកសាងសង់ដល់ពលករខ្មែរដែលវិលមកពីប្រទេសថៃ
Bunthoeun KoemAUGUST 13 2025203 views

នៅក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានប្រកាសផ្ដល់ឱកាសការងារជាច្រើនរយកន្លែង ជូនដល់បងប្អូនពលករខ្មែរដែលទើបវិលមកពីប្រទេសទេសថៃដែលមានជំនាញផ្នែកសាងសង់ឲ្យចូលបម្រើការងារនៅក្នុងក្រុមហ៊ុន ដើម្បីចូលរួមកសាងលំនៅឋានដែលមានគុណភាពជូនអតិថិជន។

Photo 2025 08 13 16 34 39

បើយោងតាមប្រសាសន៍របស់អ្នកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមហ៊ុនជីប ម៉ុង លែន សូមស្វាគមន៍បងប្អូនពលរដ្ឋខ្មែរ ដើម្បីទទួលឱកាសការងារផ្នែកសំណង់ជាច្រើននាក់ ដើម្បីកសាងគេហដ្ឋានដែលមានស្ដង់ដារសម្រាប់ប្រជាជនខ្មែរទាំងអស់គ្នា។ យើងជាខ្មែរតែមួយត្រូវចេះជួយគ្នា និងសហការគ្នា»

សូជម្រាបថា ក្រុមហ៊ុន ជីប ម៉ុង លែន គឺតែងតែផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរក្នុងការរកប្រាក់ចំណូលដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិផងដែរ។ ដូច្នេះសម្រាប់បងប្អូនពលករខ្មែរដែលទើបវិលមកពីប្រទេសថៃ មានជំនាញផ្នែកសាងសង់ និងកំពុងស្វែងរកការងារធ្វើ អាចមកដាក់ពាក្យធ្វើការនៅក្នុងក្រុមហ៊ុន ជីប ម៉ុង លែន បាន។ ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់ហ្វេសហ៊ុនប៊ុកផេក Chip Mong Land

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia