នាពេលនេះ ប្រទេសអូស្ត្រាលី និងកម្ពុជា បានអបអរសាទរនូវកំណើនទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ស្របពេលដែលក្រុមហ៊ុន រ៉ូយ៉ាល់ ត្រាស់ ត្រេឌីង ខូ អិលធីឌី (RTT) បានបើកការនាំចេញនូវគ្រាប់ធញ្ញជាតិ និងផ្លែឈើក្រៀមទៅកាន់ប្រទេសអូស្ត្រាលី។
ជាក់ស្តែងកាលពីថ្មីៗនេះ លោកឯកអគ្គរដ្ឋទូត យីប បានចូលរួមជាមួយក្រុមហ៊ុន RTT ដើម្បីបើកការនាំចេញទំនិញ ១២តោនទៅកាន់ប្រទេសអូស្ត្រាលីនូវផ្លែឈើក្រៀម រួមមានគ្រាប់ស្វាយចន្ទីក្រៀម ចេកក្រៀម ខ្នុរក្រៀម និង ត្រាវក្រៀមហើយនេះគឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ការនាំចេញកាន់តែច្រើនកំពុងតែដំណើរការ។
ជាមួយគ្នានោះដែរ ភាពជោគជ័យនេះ អាចសម្រេចទៅបានក្រោមការគាំទ្រពីប្រទេសអូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ តាមរយៈ CAPRED អូស្ត្រាលី ជួយដល់អាជីវកម្ម-កសិពាណិជ្ជកម្មកម្ពុជាឳ្យក្លាយទៅជាការនាំចេញ និងកំណត់អត្តសញ្ញាណ និងភ្ជាប់ទៅកាន់ទីផ្សារថ្មីដែលមានតម្លៃខ្ពស់ដូចជាប្រទេសអូស្ត្រាលី។
នាពេលបច្ចុប្បន្ននេះ អូស្រ្តាលីក៏កំពុងជួយដល់ផលិតករកម្ពុជា ក្នុងការកែច្នៃផលិតផលខ្មែរក្នុងប្រទេស បង្កើនប្រាក់ចំណូល បង្កើតការងារកាន់តែច្រើន និងបន្ថែមតម្លៃបន្ថែមទៀតសម្រាប់ជាតិ។ ទាំងអស់នេះ ជួយកសាងកំណើនដ៏រឹងមាំ និងភាពធន់សម្រាប់ប្រទេសកម្ពុជាផងដែរ៕