ល្អណាស់! បន្ទាប់ពីចិន ពេលនេះអ្នកជំនួញខ្មែរឈរនៅលំដាប់រងទី២ ដែលបានវិនិយោគនៅកម្ពុជាជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ
ធី ស្រីល័ក្ខAUGUST 18 2025358 views

កាលពីឆ្នាំ២០២៣ តួលេខប្រភពទុនវិនិយោគមិនមានឈ្មោះអ្នកជំនួញខ្មែរស្ថិតនៅក្នុងបញ្ជី លេខរៀងទី១០នោះទេ ប៉ុន្តែនៅក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ ពិសេសនៅដើមឆ្នាំ២០២៥នេះ អ្នកជំនួញខ្មែរបានចាប់ អារម្មណ៍ចំពោះការងារវិនិយោគនៅកម្ពុជាដែលបានជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិនិងបង្កើតទីផ្សារការងាររហូតបានឈរនៅលំដាប់រងទី២ បន្ទាប់ពីចិន។ នេះបើតាមការដងស្រង់ចេញពីក្រសួងព័ត៌មាន។

 

ប្រភពខាងលើបានបន្តឱ្យដឹងទៀតថា ចាប់ពីដើមឆ្នាំ២០២៥នេះមក កម្រិតបរិមាណទុនវិនិយោគដោយអ្នកជំនួញខ្មែរបាន រក្សាទីតាំង ដោយកាលពីខែមករាឆ្នាំ២០២៥ បរិមាណទុនវិនិយោគដោយអ្នកជំនួញខ្មែរ នៅតែឈរលេខរៀងទី២ បន្ទាប់ពីអ្នកជំនួញចិន ដែលធ្វើអោយទុនវិនិយោគសរុបនៅកម្ពុជា ឡើងដល់៧៤៨លានដុល្លារ បង្កើតការងារបានជាង៤៦ពាន់កន្លែង។

៦

ជាមួយគ្នានោះដែរ កាលពីខែកក្ដដា ឆ្នាំ២០២៥ថ្មីៗនេះ បរិមាណទុនវិនិយោគដោយអ្នកជំនួញខ្មែរ នៅតែឈរលេខរៀងទី២ បន្ទាប់ពីអ្នកជំនួញចិន ពោលគឺទុនពីចិន ៣៧,៨៩ភាគរយ ខណៈទុនពីអ្នកជំនួញក្នុងស្រុកមាន៣១,២៤ភាគរយ ដែលធ្វើអោយទុនវិនិយោគសរុបនៅកម្ពុជា ឡើងដល់៩៤៤លានដុល្លារ បង្កើតការងារបានជាង៥៧ពាន់កន្លែង។ កំណើនកម្រិតបរិមាណទុនវិនិយោគដោយអ្នកជំនួញខ្មែរនេះ បានជួយដោះស្រាយការងារយ៉ាងច្រើនជូន ពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសជិតខាងផងដែរ។

 

គួរជម្រាបផងដែរថា​ ប្រភពទុនសំខាន់បានមកពីបរទេស ដូចជា អ្នកជំនួញមកពីចិន ដាក់ទុន៤៥,៦ភាគរយ កូរ៉េខាងត្បូង ១១,៨ភាគរយ សិង្ហបុរី ៦,៥ភាគរយ ជប៉ុន ៦,២ភាគរយ វៀតណាម ៥,៣ភាគរយ ម៉ាឡេស៊ី ៤,៤ភាគរយ ថៃ ៤,០ភាគរយ កាណាដា ៣,៥ភាគរយ និង ចក្រភពអង់គ្លេស បានដាក់ទុនវិនិយោគនៅកម្ពុជាស្មើ៣,២ភាគរយ។ ប៉ុន្តែចាប់ពីឆ្នាំ២០២៤មក អ្នកជំនួញខ្មែរបានចាប់អារម្មណ៍ចំពោះការងារវិនិយោគក្នុងស្រុក ដោយបានឡើងទៅឈរលេខរៀងខ្ពស់ក្នុងបញ្ជី ពោលគឺលំដាប់ទី២៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia