មកដឹងពីប្រាក់ចំណូលរបស់ Coca-Colaនៅ៣ឆ្នាំចុងក្រោយ ខណៈក្រុមហ៊ុននេះផ្ដល់ការងារនៅខ្មែរជិត១ម៉ឺនកន្លែង
Toeuy HongAUGUST 18 202511 views

Coca-Cola គឺជាក្រុមហ៊ុនផលិតភេសជ្ជដ៏ល្បីរបស់សហរដ្ឋអាមេរិកដែលមានអាយុកាលជាង១៣០ឆ្នាំមកហើយថែមទាំងប្រតិបត្តិការអាជីវកម្មនិងចែកចាយភេសជ្ជៈរបស់ខ្លួនទៅប្រទេសជាង២០០នៅទូទាំងពិភពលោករួមទំាងប្រទេសកម្ពុជាយើងផងដែរ។

 

នៅប្រទេសកម្ពុជាយើង ក្រុមហ៊ុន Coca-Cola បានបើករោងចក្រផ្ទាល់នៅកម្ពុជា។ បើយោងតាមសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជាដែលបានបង្ហោះលើហ្វេសប៊ុកផេកកាលពីឆ្នាំ២០២៤បានឲ្យដឹងថាក្រុមហ៊ុន Cambodia Beverage Company ដែលជាទូទៅគេស្គាល់ថា Coca-Cola Cambodia ផ្ដល់ការងារដោយមានបុគ្គលិកផ្ទាល់ជាង៨២០នាក់ និងផ្ដល់ការងារដោយប្រយោលជាង៨ពាន់នាក់នៅប្រទេសកម្ពុជា។

 

ខាងក្រោមនេះ គឺជាប្រាក់ចំណូលនិងប្រាក់ចំណេញរបស់ក្រុមហ៊ុន Coca-Cola អាមេរិកសម្រាប់រយៈពេល៣ឆ្នាំចុងក្រោយនេះ។

 

ឆ្នាំ២០២២៖ ក្រុមហ៊ុន Coca-Cola រកប្រាក់ចំណូលបានប្រមាណ៤៣ពាន់លានដុល្លារនិងរកប្រាក់ចំណេញបានជាង៩.៥៤ពាន់លានដុល្លារ។

 

ឆ្នាំ២០២៣៖ ក្រុមហ៊ុន Coca-Cola រកប្រាក់ចំណូលបាន៤៥.៧៥ពាន់លានដុល្លារនិងរកប្រាក់ចំណេញបានជាង១០.៧១ពាន់លានដុល្លារ។

 

ឆ្នាំ២០២៤៖ ក្រុមហ៊ុន Coca-Cola រកប្រាក់ចំណូលបាន៤៧ពាន់លានដុល្លារនិងរកប្រាក់ចំណេញបានជាង១០.៦៣ពាន់លានដុល្លារ។

 

 គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន Coca-Cola របស់សហរដ្ឋអាមេរិកត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៩២ រហូតដល់បច្ចុប្បន្នមានអាយុកាល១៣៣ឆ្នាំ ហើយភេសជ្ជៈ Coca-Cola ត្រូវបានលក់ជាង២០០ប្រទេសនិងតំបន់នៅលើពិភពលោក។

 

ចំពោះ ក្រុមហ៊ុន Coca-Cola Cambodia ដែលកាន់កាប់ភាគហ៊ុនទាំងស្រុងដោយក្រុមហ៊ុន Swire Coca-Cola បច្ចុប្បន្នមានរោងចក្រផ្ទាល់នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនៅប្រទេសកម្ពុជាដោយផលិតនិងចែកចាយផលិតផលចំនួន១៨ដោយក្នុងនោះមានផលិតផលចំនួន១០សុទ្ធតែជាប្រេនល្បីដូចជា Coca-Cola, Sprite, Fanta, Schweppes, Dasani, Fuze Tea, Aquarius, Thums Up Charged, Samurai និងPredator​ជាដើម៕ 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia