បន្ទាន់! ក្រសួងអប់រំ ប្រកាសថាមានតែបុគ្គល ៥នេះប៉ុណ្ណោះដែលមានសិទ្ធិយកទូរស័ព្ទចូលនៅថ្ងៃប្រឡងបាក់ឌុបស្អែកនេះបាន
ធី ស្រីល័ក្ខAUGUST 27 20252.5 K views

នៅថ្ងៃស្អែកនេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងឈាមមកដល់ហើយ ខណៈដែលសម័យប្រឡងនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះផងដែរ។ ជាមួយគ្នានោះដែរ ក្រសួងអប់រំក៏បានប្រកាសអំពីបទប្បញ្ញតិសម្រាប់អ្នកដែលមានសិទ្ធិអាចប្រើប្រាស់ទូរស័ព្ទដៃបានមានដូចជា៖

      

  • បុគ្គលដែលមានសិទ្ធិយកចូល និងប្រើប្រាស់៖
  • ១. គណៈមេប្រយោគទូទាំងប្រទេស

    ២. ប្រធានអប្បមាទទូទាំងប្រទេសប្រចាំមណ្ឌល

    ៣. ប្រធានមណ្ឌល

    ៤. ប្រធានសន្តិសុខប្រចាំមណ្ឌល

    ៥. អ្នកសង្កេតការណ៍អង្គភាពប្រឆាំងអំពើពុករលួយ និងអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត

     

    • បុគ្គលដែលគ្មានសិទ្ធិយកចូល និងប្រើប្រាស់៖ 

    ១.បេក្ខជនប្រឡង

    ២.អនុប្រធាន សមាជិកអប្បមាទ និងជំនួយការអប្បមាទ

    ៣. អនុប្រធានមណ្ឌល

    ៤.គណៈកម្មការកណ្តាល អ្នកត្រួតពិនិត្យតាមអគារ និងអនុរក្ស

    ៥.សមាជិកសន្តិសុខ និងបុគ្គលិកសុខាភិបាលប្រចាំមណ្ឌល

     

    គួរជម្រាបថា ការប្រឡងសញ្ញាបត្រ​មធ្យម​សិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២៥ នឹងចាប់ផ្តើមទូទាំងប្រទេសកម្ពុជា ខណៈមានបេក្ខជនសរុបចំនួន ១៤៦,៧២០នាក់, ថ្នាក់សង្គមមានចំនួន ១០៦,០៤២នាក់ និងថ្នាក់វិទ្យាសាស្ត្រពិតមានចំនួន ៤០,៦៧៨នាក់៕

    ៥

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia