សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ និងធនាគារ វីង កិច្ចសហប្រតិបត្តិការគ្នាពង្រីកលទ្ធភាពទទួលបានការអប់រំ
Daneth MechAUGUST 11 2025

Photo 2025 08 11 09 09 27

សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានប្រកាសពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាផ្លូវការជាមួយធនាគារ វីង (ខេមបូឌា) ម.ក ដើម្បីពង្រីកឱកាសទទួលបានការអប់រំសម្រាប់ បុគ្គលិក និងអតិថិជនរបស់ធនាគារផ្ទាល់។ កិច្ចសហការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការគាំទ្រដល់ក្រុមគ្រួសារកម្ពុជា តាមរយៈការបង្កលក្ខណៈងាយស្រួលក្នុងការទទួលបានការអប់រំអន្តរជាតិ និងជាតិប្រកបដោយគុណភាពខ្ពស់។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ គ្រប់ក្រុមគ្រួសារទាំងអស់នឹងទទួលបានការផ្តល់ជូនពិសេសសម្រាប់ការចុះឈ្មោះ​ចូល រៀន ដើម្បីជួយសម្រួលដល់បន្ទុកផ្នែកហិរញ្ញវត្ថុ និងជម្រុញដល់ការសិក្សារយៈពេលវែង។ ការផ្តល់ជូននេះមានសុពល ភាពសម្រាប់ការចុះឈ្មោះថ្មីនៅគ្រប់សាខារបស់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ដោយផ្តល់ជូនជាពិសេសសម្រាប់ តែបុគ្គលិក និងអតិថិជនរបស់ធនាគារ វីង ប៉ុណ្ណោះ។

Photo 2025 08 11 09 09 30

លោក Michael Wilde ប្រធាននាយកប្រតិបត្តិនៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានគូសបញ្ជាក់ថា «ទស្សនវិស័យរបស់យើង គឺធ្វើឱ្យកុមារទាំងអស់នៅកម្ពុជាទទួលបានការអប់រំប្រកបដោយគុណភាពល្អ។ កិច្ចសហការជាមួយ ធនាគារ វីង បានបើកឱកាសកាន់តែទូលំទូលាយសម្រាប់យើង ក្នុងការស្វាគមន៍គ្រួសារជាច្រើនទៀតឱ្យក្លាយជាផ្នែកមួយនៃសហគមន៍របស់យើង។ យើងមានមោទនភាពយ៉ាងក្រៃលែង ដែលអាចរួមចំណែកជាមួយធនាគារ វីង ក្នុងការ នាំយកការអប់រំអន្តរជាតិ និងជាតិ ឱ្យកាន់តែកៀកនឹងសិស្សានុសិស្សកម្ពុជា។»

លោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារ វីង បានបន្ថែមថា «ធនាគារ វីង តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាល ភាពរបស់បុគ្គលិក និងអតិថិជនរបស់យើង។ យើងជឿជាក់ថា ការអប់រំគឺជាគ្រឹះដ៏រឹងមាំបំផុតសម្រាប់ពង្រឹងសក្ដានុពល បុគ្គល ហើយកិច្ចសហប្រតិបត្តិការជាមួយសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ នេះ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់ យើងក្នុងការជួយកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់គ្រប់ក្រុមគ្រួសារ។ យើងពិតជាមានកិត្តិយសដែលបានសហការជា មួយសាលាដែលមានគុណតម្លៃ និងចក្ខុវិស័យដូចគ្នានឹងពួកយើង។»

Photo 2025 08 11 09 09 29 (2)

Photo 2025 08 11 09 09 29

កិច្ចសហប្រតិបត្តិការនេះ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តរួមរបស់ស្ថាប័នទាំងពីរ ក្នុងការចូលរួមវិនិយោគលើអនាគតរបស់ ប្រទេសកម្ពុជា តាមរយៈការលើកកម្ពស់វិស័យអប់រំ ការច្នៃប្រឌិត និងការអភិវឌ្ឍសហគមន៍។

សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីនីតិវិធីនៃការចុះឈ្មោះ សូមអាណាព្យាបាលគ្រប់រូបធ្វើការទំនាក់ទំនងដោយផ្ទាល់ទៅ កាន់សាខាទាំង៤ របស់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ឬអញ្ជើញទៅកាន់សាខាធនាគារ វីង ណាមួយដែលនៅ ជិតលោកអ្នកបំផុត។

សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានចាប់ផ្តើមដំណើរការក្នុងឆ្នាំ២០០៤ ដោយមានសិស្សានុសិស្សត្រឹមតែ ១៦នាក់ ប៉ុណ្ណោះក្នុងទីតាំងដំបូងរបស់ខ្លួន។ រហូតមកដល់បច្ចុប្បន្ន សាលាបានរីកចម្រើនយ៉ាងខ្លាំងក្លា ដោយកំពុងផ្តល់ការអប់រំ ដល់សិស្សានុសិស្សជាង ៥,៥០០នាក់ មានបុគ្គលិកសរុបជាង ១,៣០០នាក់ និងមានសាខាទំនើបៗចំនួន ៤ទីតាំងទូទាំងរាជធានីភ្នំពេញ។ លើសពីនេះ បុគ្គលិកបង្រៀនរបស់សាលាគឺជាសហគមន៍ចម្រុះ ដែលប្រមូលផ្តុំដោយអ្នកអប់រំ មកពីជាង ៤០សញ្ជាតិផ្សេងៗគ្នា។

បន្ថែមពីលើកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ និងធនាគារ វីង ក៏បានចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុមនុស្សធម៌ផងដែរ។​ ក្នុងឆ្នាំ២០២៤ ស្ថាប័នទាំងពីរបានរួមគ្នារៃអង្គាសថវិកាជួយដល់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា និងកាកបាទក្រហមកម្ពុជា ដែលបានជួយគាំទ្រដល់ការព្យាបាលកុមារដោយឥតគិតថ្លៃ និងសកម្ម ភាពមនុស្សធម៌ដទៃទៀត។ គំនិតផ្តួចផ្តើមនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការរួមចំណែកកសាងសង្គមជាតិ៕

Photo 2025 08 11 09 09 27 (2)

Photo 2025 08 11 09 09 28

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia