ក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប ជ្រើសយកក្រុមហ៊ុនអាមេរិក ដើម្បីធ្វើការសិក្សាទៅលើគម្រោងអភិវឌ្ឍន៍ក្រុងរបស់ខ្លួន
Bunthoeun KoemSEPTEMBER 5 2025238 views

អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប បានជ្រើសរើសក្រុមហ៊ុន WATG (Wimberly Allison Tong & Goo) របស់សហរដ្ឋអាមេរិក ដើម្បីធ្វើការសិក្សាទៅលើ គម្រោងអភិវឌ្ឍន៍ក្រុងបូកគោលើវិស័យសំខាន់ៗមួយចំនួនដើម្បីរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ នេះបើយោងតាមការចេញផ្សាយដោយក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥។

៤

កិច្ចសហប្រតិបត្តិការនេះគឺជាគន្លឹះសំខាន់ក្នុងការអភិវឌ្ឍន៍រយៈពេលវែងនៃឧទ្យានជាតិព្រះមុនីវង្សបូគោ នៅខេត្តកំពត ក្នុងព្រះរាជាណាចក្រកម្ពុជា។ ផែនការគោលដៅសំខាន់ផ្តោតលើការ ការពារបរិស្ថាន អភិវឌ្ឍន៍លំនៅដ្ឋាន ពាណិជ្ជកម្ម វិស័យអប់រំ ស្ថាប័នផ្សេងៗទៀត ដើម្បីធានាអភិវឌ្ឍន៍ប្រកបដោយចីរភាព។

540679484 1211258951045943 1058869581133851050 N

ដោយមានគោលនយោបាយគាំទ្រពីរាជរដ្ឋាភិបាល សន្តិភាព ស្ថិរភាពនយោបាយប្រកបដោយចីរភាព ក្រុមហ៊ុននឹងបន្តពង្រឹងការវិនិយោគ ដោយចូលរួមដ៏សំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចទាំងក្នុងតំបន់ និងសេដ្ឋកិច្ចជាតិ។

 

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនWATGជាក្រុមហ៊ុនរចនាពហុវិស័យមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅលើសកលលោក ដែលត្រូវបានបង្កើតឡើងនៅទីក្រុងហូណូលូលូ សហរដ្ឋអាមេរិក ឆ្នាំ ១៩៤៥ ហើយមានឯកទេសខ្ពស់ក្នុងវិស័យសណ្ឋាគារ កម្សាន្ត អភិវឌ្ឍន៍ទីក្រុង និងគម្រោងលំនៅដ្ឋានប្រណីត៕

 

543224707 1211258877712617 7080335889901924313 N

542755003 1211260791045759 7619046891979045705 N

542223197 1211260451045793 7273873597647479429 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia