CEO ផ្សារហ៊ុនថាឆ្នាំនេះមានក្រុមហ៊ុន៧គ្រោងឡើងផ្សារហ៊ុន ហើយមានឧកញ៉ា៣រូបលក់ហ៊ុនជាសាធារណៈ
Toeuy HongMARCH 6 2023695 views

បើយោងតាមការលើកឡើងរបស់ឯកត្ដម ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជានៅក្នុងកម្មវិធីសន្និបាតប្រចាំឆ្នាំលើកទី២របស់ក្រុមហ៊ុន F.I Vision Capital កាលពីថ្ងៃទី៤ខែមីនាឆ្នាំ២០២៣នេះ បានឲ្យដឹងថានៅឆ្នាំ២០២៣នេះគឺជាឆ្នាំដែលមានក្រុមហ៊ុនក្នុងស្រុកឡើងផ្សារហ៊ុនច្រើនបំផុតក្នុងប្រវត្តិសាស្រ្ត។

 ឯកឧត្ដមបានបង្ហើបថាឆ្នាំ២០២៣នេះមានក្រុមហ៊ុនក្នុងស្រុកចំនួន៧គ្រោងឡើងផ្សារហ៊ុន ដោយក្នុងនោះមានក្រុមហ៊ុនចំនួន៣នឹងឡើងផ្សារហ៊ុនបោះលក់មូលបត្របំណុល ចំណែក៤ក្រុមហ៊ុនទៀតនឹងឡើងផ្សារហ៊ុនបោះលក់មូលបត្រកម្មសិទ្ធិ(ភាគហ៊ុន) ជាពិសេសនឹងមានអ្នកឧកញ៉ាគ្រាក់ៗ៣រូបនឹងយកក្រុមហ៊ុនរបស់ខ្លួនឡើងផ្សារដើម្បីបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ។

. ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន របស់អ្នកឧកញ៉ា គួច ម៉េងលី

Lymeng

 ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន របស់អ្នកឧកញ៉ា គួច ម៉េងលីគឺជាក្រុមហ៊ុនច្បាស់ការថានឹងឡើងផ្សារហ៊ុនបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ ខណៈបច្ចុប្បន្នក្រុមហ៊ុននេះបានផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមរយៈការធ្វើសិក្ខាសាលាឲ្យសាធារណៈស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធិសាធារណៈលើកដំបូងរបស់ក្រុមហ៊ុន ម៉េង លី ជេ. គួច អេឌ្យូខេសិន ម.ក។

 ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន របស់អ្នកឧកញ៉ា គួច ម៉េងលីនឹងឡើងផ្សារហ៊ុនជាផ្លូវនៅដើមខែឧសភាឆ្នាំ២០២៣នេះ ដូច្នេះប្រជាជនទូទៅសុទ្ធតែអាចក្លាយជាម្ចាស់ភាគហ៊ុនក្រុមហ៊ុនរបស់គាត់តាមរយៈការទិញភាគហ៊ុននៅលើផ្សារហ៊ុន។

. ក្រុមហ៊ុន នំស្រួយលីលី របស់ឧកញ៉ា កែវ មុំ

Keo

កាលពីចុងឆ្នាំ២០២២កន្លងទៅ ឧកញ៉ា កែវ មុំ បានមានប្រសាសន៍ថា ឧកញ៉ាបានជួបជាមួយ ឯកឧត្ដម ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជាដើម្បីសុំការណែនាំមួយចំនួនក៏ដូចជាការគាំទ្រពី ឯកឧត្ដមផ្ទាល់និងការគាំទ្រពីរដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ធដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុននំស្រួយលីលីដែលជាក្រុមហ៊ុនក្នុងស្រុកអាចឡើងផ្សារហ៊ុនបាន។

ឧកញ៉ាបានបន្ថែមទៀតថាក្រុមហ៊ុននំស្រួយលីលី គ្រោងនឹងឡើងផ្សារហ៊ុននៅឆ្នាំ២០២៣នេះ ពោលគឺអាចនឹងឡើងពាក់កណ្ដាលឆ្នាំ២០២៣ឬក៏ចុងឆ្នាំ២០២៣។ ចំពោះដើមទុនដែលបានពីការបោះផ្សាយលក់ភាគហ៊ុននៅលើផ្សារហ៊ុន ឧកញ៉ាបានបញ្ជាក់ថាក្រុមហ៊ុននឹងយកដើមទុនមួយចំនួនមកពង្រីកអាជីវកម្មបន្ថែម ជាពិសេសគឺពង្រីកសក្ដានុពលនៃការផលិតឲ្យកាន់តែធំទូលាយដើម្បីផលិតបាននូវផលិតផលជាច្រើនមុខបន្ថែមទៀតដែលអាចជួយផ្ដល់ចំណូលដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងជាពិសេសកសិករ។

. ក្រុមហ៊ុន សែលកាត របស់អ្នកឧកញ៉ា គិត ម៉េង

Kit

 បើតាមការបង្ហើបពី ឯកត្ដម ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជាបានឲ្យដឹងថាក្រុមហ៊ុន សែលកាតដែលក្រុមហ៊ុនបុត្រសម្ព័ន្ធRoyal Group របស់អ្នកឧកញ៉ា គិត ម៉េងនឹងឡើងផ្សារហ៊ុនក្នុងពេលឆាប់ៗក្នុងឆ្នាំ២០២៣នេះដើម្បីបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈទៅកាន់សាធារណជន។ ឯកត្ដមក៏បានបង្ហើបឲ្យដឹងទៀតថាក្រៅពីក្រុមហ៊ុនសែលកាតក៏អាចនឹងមានក្រុមហ៊ុនដែលជាបុត្រសម្ព័ន្ធ Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ផ្សេងៗទៀតនឹងឡើងផ្សារហ៊ុនបោះលក់ជាមូលបត្រកម្មសិទ្ធិនិងមូលបត្របំណុល( ភាគហ៊ុន)ជាបន្តបន្ទាប់។

 គួរបញ្ជាក់ផងដែរនៅក្នុងសម័យនេះ ការវិនិយោគលើផ្សារហ៊ុនគឺជាការវិនិយោគមួយដែលអ្នកមិនគួរមើលរំលងឡើយបើចង់កសាងភាពមានបាននិងកសាងទ្រព្យរយៈពេលវែងតកូនតចៅ។ ជាពិសេសការវិនិយោគលើផ្សារហ៊ុនគឺយើងអាចបង្កើតចំណូលអកម្មពោលគឺដេកលក់ក៏លុយហូរចូល ដើរក៏នៅតែបានចំណូល។

ចង់ចេះវិនិយោគលើផ្សារហ៊ុនអាចចុច follow Facebook page Toeuy Hong-ទឿយ ហុង ឬចូលគ្រុបតេឡេក្រាម: https://t.me/toeuy_hong

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia