ជាធម្មតា សម្រាប់បងប្អូនដែលចង់ផ្ទេរកម្មសិទ្ធយានយន្តគឺមានភាពលំបាក ព្រោះតែមិនដឹងអំពីឮតម្លៃដែលត្រូវបានតម្រូវទៅតាមដំណើរនៃការផ្ទេរកម្មសិទ្ធយានយន្ត ។ ដូច្នេះថ្ងៃនេះចាបក្រហម នឹងលើកយកតម្លៃ ដែលបងប្អូនគួរដឹង នៅពេលបងប្អូនចង់ផ្ទេរកម្មសិទ្ធិយានយន្ត ។
បើយោងតាមការចេញផ្សាយពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា បែបបទ និងនីតិវិធីផ្ទេរកម្មសិទ្ធយានយន្តសម្រាប់ពលរដ្ឋខ្មែរ គឺតម្រូវឲ្យមានឯកសារដូចខាងក្រោម ៖
១.សម្រាប់កម្រៃការផ្ទេរកម្មសិទ្ធិរថយន្តធុនតូច ឬធុនស្រាល
· ក្នុងរាជធានី-ខេត្ត ៤៨.០០០រៀល
· ឆ្លងរាជធានី-ខេត្ត ១០១.០០០រៀល
២. សម្រាប់កម្រៃការផ្ទេរកម្មសិទ្ធិរថយន្តធុនធំ ឬធុនធ្ងន់
· ក្នុងរាជធានី-ខេត្ត ៦៧.០០០រៀល
· ឆ្លងរាជធានី-ខេត្ត ១២៥.០០០រៀល
មិនរួមបញ្ចូលនឹងពន្ធប្រថាប់ត្រា ៤% របស់អគ្គនាយកដ្ឋានពន្ធដារ
គួរជម្រាបថា សម្រាប់ព័ត៌មានលម្អិត (Hotline) ៖ 1275 ៕