ជាឱកាសសម្រាប់បងប្អូនដែលមានបំណងចង់ចូលធ្វើការងារជាមន្ត្រីកិច្ចសន្យានៅក្រសួងរ៉ែនិងថាមពល ពេលនេះក្រសួងបានបើកឱកាសប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ៩០ កន្លែង ដើម្បីចូលបំពេញការងារមុខតំណែងជា ជំនួយការអង្គភាព នៅទីស្តីការក្រសួងរ៉ែ និងថាមពល។
ក. លក្ខខណ្ឌ នៃការជ្រើសរើស
១. បេក្ខជនទាំងពីរភេទ ត្រូវមានសញ្ញាតិខ្មែរ
២. បេក្ខជនដែលជ្រើសរើសត្រូវមានចំណេះដឹង និងជំនាញផ្នែក
- អក្សរសាស្ត្រខ្មែរ ចំនួន៣០នាក់
- រដ្ឋបាល សេដ្ឋកិច្ច គណនេយ្យ ហិរញ្ញវត្ថុ នីតិសាស្ត្រ រដ្ឋបាលសាធារណៈ Graphic Design ថតរូប និងជំនាញផ្សេងៗពាក់ព័ន្ធនឹងវិស័យរ៉ែ ថាមពល ឬប្រេងកាត ចំនួន៦០នាក់។
ហេតុនេះ សម្រាប់បងប្អូនដែលមានបំណងចង់ធ្វើការដាក់ពាក្យស្នើសុំប្រឡង បេក្ខជនត្រូវទាញយកគំរូពាក្យស្នើសុំចូលបម្រើការងារតាមរយៈ QR Code នៅផ្នែកខាងក្រោមលិខិត បន្ទាប់មកត្រូវយកពាក្យស្នើសុំទៅដាក់នៅច្រកចេញចូលតែមួយ នៃទីស្ដីការក្រសួងរ៉ែ និងថាមពល មហាវិថីព្រះនរោត្តម សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ដោយឡែកសម្រាប់ការទទួលពាក្យនឹងត្រូវធ្វើ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ រៀងរាល់ម៉ោងធ្វើការ ពេលព្រឹកម៉ោង ៨:០០នាទី ដល់ម៉ោង ១១:០០នាទី និងពេលរសៀលចាប់ពីម៉ោង ១៤:៣០នាទី ដល់ម៉ោង ១៦:០០នាទី។ សម្រាប់ ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០៩៦ ៦៦០ ៩៩០០ ឬ០៦១ ៨៥៤ ៧៥៦ ៕