អ្នកស្រី Jannese Torres ធ្លាប់ធ្វើការជាវិស្វករដែលអាចរកចំណូលបានប្រមាណ ៨០០,០០០ ដុល្លារក្នុងមួយឆ្នាំ។ ប៉ុន្តែគាត់បានសម្រេចចិត្តបោះបង់ការងារមួយនេះចោល ព្រោះតែមានអារម្មណ៍ថាវាមិនមែនជាចំណង់ចំណូលចិត្តរបស់ខ្លួន។
ក្នុងដំណើរស្វែងរកខ្លួនឯងនេះ អ្នកស្រីបានងាកមកផលិតវីឌីអូម្ហូបអាហារបង្ហោះចូលទៅក្នុង គេហទំព័រមួយឈ្មោះថា Delish D’Lites ដើម្បីបានធ្វើអ្វីដែលខ្លួនឯងចូលចិត្ត ព្រមទាំងបង្កើតប្រភពចំណូលថ្មីបានយ៉ាងច្រើនថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
យ៉ាងណាមិញ អ្នកស្រី Jennese បានចំណាយរយៈពេល៣ឆ្នាំ ទម្រាំ Delish D’Lites គ្រប់ចំនួនអាចរកចំណូលបាន ដោយគាត់បានបង្ហោះអត្ថបទទាក់ទងនឹងចំណេះដឹងម្ហូបអាហារ និងរូបមន្តធ្វើម្ហូប ហើយរួមទាំងវីដេអូចម្អិនម្ហូបមួយថ្ងៃម្ដង រហូតដល់មានអ្នកមើលប្រចាំខែចំនួន ១៥,០០០នាក់។
ក្រោយពេលអាចរកចំណូលពី Website មួយនេះបាន អ្នកស្រីក៏មានចំណាប់អារម្មណ៍ទៅលើការចាត់ចែងហិរញ្ញវត្ថុវិញម្តង។ ដូច្នេះគាត់ក៏បានបង្កើត Website ថ្មីមួយទៀតមានឈ្មោះថា Yo Quiero Deinero ដើម្បីចែករំលែកអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន ព្រមទាំងបទពិសោធន៍ចាត់ចែងលុយកាក់របស់គាត់ផ្ទាល់។
បច្ចុប្បន្ននេះ អ្នកស្រីមានប្រភពចំណូលជាច្រើន ដែលមួយចំនួនជាប្រភេទចំណូលអកម្ម រួមមានការផ្សាយពាណិជ្ជកម្ម ទីផ្សារសម្ព័ន្ធ ការចូលរួមនិយាយពីវាសគ្មិនផ្សេង វគ្គសិក្សាឌីជីថល ព្រមទាំងការផ្សាយឱ្យម៉ាកយីហោ។ រួមបញ្ចូលទាំងអស់ គាត់ទទួលបានចំណូលគោលជាមធ្យមប្រមាណ ៣៥,០០០ដុល្លារក្នុងមួយខែ និងចំណូលអកម្មជាង ១ម៉ឺនដុល្លារថែមទៀត៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook