ពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ដំណាក់កាលទី ២ នៃបុរី មានជ័យ រ៉េស៊ីដិនស៍
Sreymom ChaSEPTEMBER 5 2025

ភ្នំពេញ៖ ក្រុមហ៊ុន រ៉ូសម៉ាវែល ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក បានប្រារព្ធពិធីបុកគ្រឹះ ដើម្បីចាប់ផ្តើមសាងសង់ដំណាក់កាលទី២ នៃបុរី មានជ័យ រ៉េស៊ីដិនស៍ នាថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២៥។ បុរី មានជ័យ រ៉េស៊ីដិនស៍ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោហ៊ុនសែន (60 ម៉ែត្រ) និងនៅជាប់ផ្សារទំនើប អ៊ីអនម៉ល មានជ័យ (AEON III)។ 

ក្នុងដំណាក់កាលទី២ នេះ បុរី មានជ័យ រ៉េស៊ីដិនស៍ សូមនាំមកជូននូវការរចនាម៉ូតផ្ទះជំនាន់ថ្មី និងបន្តពង្រឹងស្ដង់ដាគុណភាពសំណង់ និងប្រណីតភាពនៃគ្រប់បណ្ដាប្រភេទផ្ទះរួមមាន វិឡាឃីង វិឡាឃ្វីន វិឡាព្រីន វិឡាព្រីនសេស និងផ្ទះអាជីវកម្ម ដើម្បីឱ្យស្របទៅតាមមាត្រដ្ឋានអន្តរជាតិ និងបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ។ ទន្ទឹមនឹងការសាងសង់គេហដ្ឋានផងដែរ បុរី មានជ័យ រ៉េស៊ីដិនស៍ ក៏មានការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ សួនច្បារពហុមុខងារ សម្រាប់ការរត់កីឡា ការស្រូបយកខ្យល់អាកាសល្អបរិសុទ្ធ និង ការលម្ហែកម្សាន្តជាមួយម្លប់ឈើដ៏ត្រឈឹងត្រឈៃ។
បុរី មានជ័យ រ៉េស៊ីដិនស៍ ទទួលស្វាគមន៍លោកអ្នកមកកាន់បទពិសោធន៍រស់នៅដ៏ស៊ីវិល័យ និងពោរពេញទៅដោយភាពសុខដុមរមនា និងភាពងាយស្រួល។

 

Photo 2025 09 05 14 43 28

Photo 2025 09 05 14 43 21

Photo 2025 09 05 14 43 15

Photo 2025 09 05 14 43 01

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia