កូនសិស្សជាច្រើនឱ្យតែប្រឡងដឹងតែចង់បានពិន្ទុខ្ពស់ ចង់ពូកែរៀន រៀនពូកែ ហើយចង់ចេះអ្វីមួយចេះឱ្យច្បាស់ កើតជាជំនាញចំណូល អាចទាញចំណូលបាន។ យ៉ាងណាមិញភាសាក៏ដូចគ្នា ចេះភាសាក៏ដូចជាចេះជំនាញ១ដែរ។
ហេតុនេះមុនចូលរៀនភាសាប្រសិនបើចង់ដឹងថាខ្លួនមានចំណេះដឹងលើភាសាកម្រិតណា មានសមត្ថភាពប៉ុណ្ណា អាចចូលទៅធ្វើតេស្កនៅលើវេបសាយ២នេះបាន នឹងអាចដឹងពីជំនាញស្តាប់ សរសេរ និយាយនិងអានរបស់យើងបាន ដោយសេរី និងឥតគិតថ្លៃ៖
១. IELTS idp
វេបសាយផ្លូវការមួយនេះប្រើបានដោយឥតគិតថ្លៃនោះទេ វាមានទម្រង់មេរៀនសម្រាប់រៀន និងធ្វើតេស្តសាកល្បងលើមេរៀនផ្សេងៗពីគ្នាដូចជា ការស្តាប់ ការសរសេរ ការអាន និងការនិយាយ ដោយក្នុងទម្រង់តេស្តនីមួយៗមានកំណត់ដូចជាការធ្វើតេស្តផ្ទាល់ដែរ។ ជាពិសេសនោះគឺតេស្តនេះនឹងមានសន្លឹកកិច្ច លំហាត់ឱ្យយើងអាចព្រីនចេញយកមកតេស្តសាកល្បងបានទៀត ដោយកម្មវិធីមួយនេះត្រូវបានទទូលស្គាល់ដោយស្ថាប័ន IDP Education ផងដែរ។
វេបសាយលំដាប់អន្តរជាតិមួយនេះវិញមានការតេស្តភាសាអង់គ្លេសសម្រាប់កម្រិតភាសាអង់គ្លេសទូទៅ ភាសាអង់គ្លេសសម្រាប់អ្នកចាប់ផ្តើមដំបូង និងភាសាអង់គ្លេសសម្រាប់ប្រើក្នុងអាជីវកម្ម។
ក្នុងនោះវេបសាយមួយនេះនឹងផ្តល់នូវការតេស្តភាសាអង់គ្លេសតាមរយៈការធ្វើទម្រង់លំហាត់ផ្ទាល់នៅលើវេបសាយតែម្តងតាមរយៈ MCQ ឬ QIUZ ដែលមានជាកិច្ចការវេយ្យាករណ៍ ពាក្យថ្មី ឬការបំពេញល្បៈជាដើម។ បន្ទាប់ពីនោះពេលតេស្តចប់វេបសាយមួយនេះនឹងបញ្ជាក់ពីពិន្ទុរបស់អ្នក រួចវានឹងធ្វើការណែនាំថាអ្នកគួររៀនអ្វីបន្ថែម។
យ៉ាងណាមិញវេបសាយខាងលើនេះក៏ជាកន្លែងល្អផងដែរ ក្នុងចំណោមវេបសាយផ្សេងទៀតដែលចាបក្រហមធ្លាប់ណែនាំកន្លងមក។
ដូច្នេះចំពោះបងប្អូនដែលពេញចិត្តក្នុងធ្វើតេស្តអនុវត្តភាសាអង់គ្លេសនោះ ដឹងថាខ្លួនឯងអាចធ្វើបានពិន្ទុខ្ពស់ឬទេក្នុងការប្រឡង IELTS ឬចង់ដឹងថាខ្លួនឯងនៅក្នុងកម្រិតណាមួយនៃភាសាអង់គ្លេសនោះបងប្អូនអាចធ្វើតេស្តតាមរយៈវេបសាយទាំងនេះសាកល្បងបាន ឬក៏អាចទៅធ្វើតេស្តផ្ទាល់នៅក្នុងសាលា ឬវិទ្យាស្ថានណាមួយដែលមានផ្តល់នូវតេស្ត IELTS បាន៕
អត្ថបទដោយ៖ ពីង ជូអេង