Elon Musk បច្ចុប្បន្នគឺជាសេដ្ឋីដែលមានទ្រព្យច្រើនបំផុតនៅលើពិភពលោកដោយគិតត្រឹមថ្ងៃទី២ខែកញ្ញាឆ្នាំ២០២៥នេះទ្រព្យសម្បត្តិសរុបរបស់លោកមានរហូតដល់ទៅ៣៧៤ពាន់លានដុល្លារ។ នេះបើយោងតាមវេបសាយរបស់Bloomberg។
នៅក្នុងបទសម្ភាសន៍នៃ Podcast មួយលោក Elon Musk ត្រូវបានគេសួរថាតើលោកអាចកសាងទ្រព្យសម្បត្តិក្លាយជាមហាសេដ្ឋីទ្រព្យរាប់ពាន់លានដុល្លារដោយរបៀបណា។
លោក Elon Musk បានឆ្លើយនូវសំណួរខាងលើដោយមិនលាក់លៀម។ ដោយលោកឆ្លើយថា” បើអ្នករកស៊ីចង់ជោគជ័យជាផ្លែផ្កាយរហូតមានលុយហូរហៀរក្លាយជាអ្នកមានគឺ អ្នកត្រូវរៀបចំក្រុមការងារក្នុងផ្លូវដ៏ល្អមួយក្នុងការបង្កើតផលិតផលឬសេវាកម្មឲ្យល្អជាងផលិតផលដែលធ្លាប់មានឬកំពុងតែមានស្រាប់នោះ អ្នកអាជីវកម្មរបស់អ្នកនឹងជោគជ័យ ដែលធ្វើឲ្យអ្នកសល់លុយ សល់ទ្រព្យ”។
លោកបានបន្តទៀតថា” ពេលអ្នកសល់លុយ សល់ទ្រព្យហើយនោះ អ្នកអាចប្រើប្រាស់ទ្រព្យរបស់ក្នុងការពង្រីកវិសាលភាពអាជីវកម្មរបស់អ្នកដែលធ្វើឲ្យទ្រព្យរបស់អ្នកកើនឡើងជាលំដាប់ហើយអ្នកក៏មានឱកាសបង្កើនការវិនិយោគលើវិស័យផ្សេងៗជាបន្តបន្តបន្ទាប់ផងដែរ”
គួរបញ្ជាក់ផងដែរថា Elon Musk ទ្រព្យសម្បត្តិភាគច្រើនរបស់Elon Musk គឺកើតចេញពីការមានភាគហ៊ុននៅក្នុងក្រុមហ៊ុនធំៗដោយក្នុងនោះលោកមានភាគហ៊ុននៅក្នុងក្រុមហ៊ុន Tesla, SpacX, X, The Boring Companyជាដើម៕